ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាស៊ែបៃហ្សង់​ចោទ​​អាមេនី​ថា​ព្យាយាម​​វាយ​ប្រហារ​​បំពង់​បង្ហូរ​ប្រេង​ខ្លួន ខណៈ​ភាព​តាន​តឹង​នៅ​បន្ត


ក្រុម​ជួយ​សង្គ្រោះ​ស្វែង​រក​ជនរងគ្រោះ​នៅ​​ក្រោយ​ហេតុការណ៍​​បំផ្ទុះ​គ្រាប់បែក​ ក្នុង​អំឡុងពេល​ប្រយុទ្ធគ្នា​រវាង​កងកម្លាំង ​Armenia​ និង Azerbaijan នៅ​តំបន់ Nagorno-Karabakh ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២០។​

ប្រទេស​អាស៊ែបៃហ្សង់​ បានចោទ​ប្រកាន់​ប្រទេស​អាមេនីនៅ​ថ្ងៃ​ពុធ​ ថា​បាន​ព្យាយាមវាយ​ប្រហារទៅ​លើ​តំបន់​បំពង់បង្ហូរ​ប្រេង​និង​ឧស្ម័ន​របស់​ខ្លួន ហើយ​ព្រមានឆ្លើយ​តប​វិញ​ខ្លាំងៗ​ ខណៈមាន​ភាព​តានតឹង​កាន់​តែ​ខ្លាំងជុំវិញ​បទ​ឈប់​បាញ់​មួយដែល​មិន​ទាន់​ត្រូវ​ភាគី​គោរព​នៅ​ឡើយ ​នៅទឹក​ដី​ជម្លោះតំបន់​ Nagorno-Karabakh​ នោះ។ នេះ​បើ​តាម​ការ​រាយការណ៍​របស់​ទី​ភ្នាក់ងារ Reuters។​

​អាមេនី​បាន​បដិសេធ​ការ​ចោទ​ប្រកាន់​ដែល​ថា​ ខ្លួន​បាន​វាយ​ប្រហារ​ទៅ​លើ​តំបន់​ដែលមាន​បំពង់​បង្ហូរ​ប្រេង​របស់​អាស៊ែបៃហ្សង់​ ​ ដែលផ្គត់ផ្គង់ដល់​ទី​ផ្សារ​ប្រេង​និង​ឧស្ម័ន​ពិភពលោក​នោះ។​ ការ​បារម្ភ​កំពុងកើន​ឡើង ជុំវិញ​ការបរាជ័យ​ក្នុងការ​អនុវត្ត​បទ​ឈប់បាញ់ដែល​មាន​រយៈពេល​៤​ថ្ងៃ​មកហើយ​ ​ដើម្បី​បញ្ចប់ការ​ប្រយុទ្ធ​គ្នា​ធ្ងន់ធ្ងរ​បំផុត​ ក្នុង​រយៈ​ពេល​រាប់​ទសវត្សកន្លង​ទៅ​នេះ​ ជុំវិញ​ជម្លោះ​ដណ្តើម​ទឹក​ដី​ដ៏​តូច​ក្នុងតំបន់ Caucasus ខាង​ត្បូង​នេះ។

មាន​មនុស្ស​ជាង​៥០០​នាក់​ហើយ​ ត្រូវ​បាន​សម្លាប់​ក្នុង​ការ​ប្រយុទ្ធ​គ្នា​នៃ​កង​ទ័ពប្រទេស​ទាំង​ពីរ​ ដែល​បានផ្ទុះ​ឡើងចាប់​តាំង​ពី​ថ្ងៃ​ទី​២៧​ ខែ​កញ្ញា​មក​ ​នៅ​ក្នុង​តំបន់ Nagorno-Karabakh ដែល​ត្រូវ​បាន​ទទួល​ស្គាល់​ដោយ​អន្តរជាតិ​ ថា​ជា​ទឹក​ដី​របស់ប្រទេស​អាស៊ែបៃហ្សង់ ប៉ុន្តែត្រូវ​បាន​គ្រប់​គ្រង​និង​រស់នៅ​ដោយជន​ជាតិ​អាមេនី​នោះ។​

អំពើ​ហិង្សា ដែល​នៅ​តែ​បន្ត​កាល​ពីថ្ងៃ​ពុធ​នេះ ​បាន​ធ្វើ​ឲ្យ​គេបារម្ភថា​ ​ប្រទេស​មាន​អំណាច​ក្នុង​តំបន់​ដែល​មាន​ប្រទេស​តួកគី​និងរុស្សី​នោះ​ អាច​ត្រូវ​បាន​អូស​ទាញ​ឲ្យ​ចូល​ពាក់​ព័ន្ធ​នៅក្នុង​ជម្លោះ​នោះ​ផង​ដែរ៕

តួលេខនៃករណីឆ្លងជំងឺកូវីដ១៩

XS
SM
MD
LG