ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រទេស​អូទ្រីស​បោះ​ឆ្នោត​បន្ទាប់​ពី​យុទ្ធ​នាការ​ឃោស​នា​បោះឆ្នោត​ដ៏​អាក្រក់​និង​បែប​បំបែក​បំបាក់


បេក្ខជន​គណបក្ស​សេរីភាព​អូទ្រីស​ ដែល​ជា​គណបក្ស​ស្តាំ​និយម​បំផុត លើក​ដៃ​ទៅ​កាន់​អ្នក​គាំទ្រ​កាល​ពី​ពេល​កន្លង​ទៅ។
បេក្ខជន​គណបក្ស​សេរីភាព​អូទ្រីស​ ដែល​ជា​គណបក្ស​ស្តាំ​និយម​បំផុត លើក​ដៃ​ទៅ​កាន់​អ្នក​គាំទ្រ​កាល​ពី​ពេល​កន្លង​ទៅ។

ប្រជា​ពលរដ្ឋ​អូទ្រីស​បាន​ទៅ​ការិយាល័យ​បោះឆ្នោត​នៅ​ថ្ងៃ​អាទិត្យ​នេះ​នៅ​ក្នុងការ​បោះឆ្នោតសារជាថ្មី​ដោយ​គេ​បាន​មើលឃើញ​ថា បេក្ខជន​នាំ​មុខ​គឺ​លោក​ Norbert Hofer ​ត្រូវ​បាន​ពលរដ្ឋ​ជ្រើស​រើស​ធ្វើ​ឲ្យជា​ប្រធានា​ធិបតី​ស្តាំ​និយម​បំផុត​លើក​ទី​មួយ​របស់​ប្រទេស​អូទ្រីស​ ចាប់​តាំង​ពី​ស​ង្គ្រាម​លោក​លើក​ទី​២​ មក។

ពួក​អ្នក​បោះឆ្នោត​មាន​អារម្មណ៍​ខឹង​សម្បា​ជា​មួយ​រដ្ឋាភិបាល​ហើយ​នឹង​ខឹង​សម្បា​លើ​បញ្ហា​នានា​ដូចជា​ជន​អន្តោប្រវេសន៍ ​បន្ទុក​ហិរញ្ញវត្ថុ​ដ៏​ធ្ងន់​ធ្ង​របស់​ជន​ភៀស​ខ្លួន​ និង​ជន​ចំណាក​ស្រុក​ដែល​កំពុង​ប្រមូល​អត្ថប្រយោជន៍​ពី​ប្រព័ន្ធ​សុខុមាលភាព​របស់​អូទ្រីស ​ក៏​ដូច​ជា​ការ​វាយ​ប្រហារ​ភេរវកម្ម​ជា​បន្ត​បន្ទាប់​នៅ​អឺរ៉ុប​កាល​ពី​ឆ្នាំ​ទៅ​ បន្ទាប់​ពីការ​ចាប់​ផ្តើម​វិបត្តិ​ជន​ចំណាក​ស្រុក។

ការបោះឆ្នោត​នៅ​ថ្ងៃ​អាទិត្យ​នេះ​ ជា​ការ​បោះឆ្នោត​ជុំ​ទី​២​ បន្ទាប់​ពី​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​ជុំ​ទីមួយ​ កាល​ពី​ខែ​មិថុនា​ បាន​ត្រូវ​ចាត់​ទុក​ជាមោឃៈ​ដែល​បណ្តាល​មក​ពី​ភាព​មិន​ប្រក្រតី។

ពួក​អ្នក​វិភាគ​និយាយ​ថា ​ការ​ប្រកួត​ប្រជែង​ការ​បោះឆ្នោត​នៅ​ថ្ងៃ​អាទិត្យ​នេះ ​រវាង​លោក Hofer ​បេក្ខជន​ស្តាំ​និយម​នៃ​គណបក្ស​សេរីភាព​ដែល​ប្រឆាំង​នឹង​ឥស្លាម ​ហើយ​និង​គូ​ប្រកួត​ប្រជែង គឺ​លោក​ Alexander Van Der Bellen ​ដែល​ជា​សមាជិក​គណបក្ស ​Green Party នោះ​ គឺ​ជា​ការ​បោះ​ឆ្នោតមានការ​ប្រកៀក​គ្នា​បំផុតនៅ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ម៉ោង​មុន​ពេល​ករិយាល័យ​បោះ​ឆ្នោត​បើក​នៅ​ថ្ងៃ​អាទិត្យ​នេះ​ ដោយ​មាន​ការិយាល័យខ្លះ​បង្ហាញ​ថា ​លោក ​Hofer​ ដែល​ជា​អតីត​វិស្វករ​ខាង​យន្តហោះ​បាន​នាំ​មុខ​បន្តិច។

យុទ្ធនាការ​នៃ​ការ​ឃោស​នា​បោះ​ឆ្នោត​នេះ​មាន​រយៈ​ពេល​យូរ ​និង​ពោរ​ពេញ​ទៅ​ដោយ​ការ​ខឹងសម្បា។​

ពួក​អ្នក​វិភាគ​និយាយ​ថា ​ពេល​នេះ​លោក ​Hofer បាន​ទទួល​អត្ថប្រយោជន៍​ពី​មនោ​សញ្ចេត​នា​ប្រឆាំងជន​អន្តោ​ប្រវេសន៍​នៅ​ទូទាំង​សហរដ្ឋ​ និង​អឺរ៉ុប​ ដែល​មួយ​ផ្នែកក៏​ដោយ​សារ​ការ​សម្រេច​ចិត្ត​របស់​ចក្រ​ភព​អង់គ្លេស​ដែល​បាន​ចាក​ចេញ​ពី​សហភាព​អឺរ៉ុប​ហើយ​និង​ជ័យ​ជម្នះ​របស់​លោក ដូណាល់ ត្រាំ ​នៅ​ក្នុង​សហរដ្ឋ​អាមេរិក៕

XS
SM
MD
LG