ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការស្ទង់​មតិ៖ គណបក្ស​ស្តាំ​និយម​អូទ្រីស​នាំ​មុខ​ក្នុង​ការបោះ​ឆ្នោត​ប្រធានាធិបតី​


​លោក Norbert Hofer បេក្ខជន​នៃ​គណបក្ស​សេរីភាព FPOE (កណ្តាល)​ និយាយ​ទៅ​កាន់​​លោក​ Alexander Van der Bellen (ឆ្វេង) បេក្ខជន​នៃ​គណបក្ស Austrian Greens នៅ​ក្នុង​អំឡុង​ពេល​ប្រកាស​លទ្ធផល​នៃ​ការបោះ​ឆ្នោត​ជុំ​ទី​មួយ​នៃ​ការបោះឆ្នោត​ប្រធានាធិបតី​អូទ្រីស​ នៅ​ក្រុង​វីយ៉ែន ប្រទេស​អូទ្រីស​ កាល​ពី​ថ្ងៃ​ទី​២៤ ខែ​មេសា​ ឆ្នាំ​២០១៦។​
​លោក Norbert Hofer បេក្ខជន​នៃ​គណបក្ស​សេរីភាព FPOE (កណ្តាល)​ និយាយ​ទៅ​កាន់​​លោក​ Alexander Van der Bellen (ឆ្វេង) បេក្ខជន​នៃ​គណបក្ស Austrian Greens នៅ​ក្នុង​អំឡុង​ពេល​ប្រកាស​លទ្ធផល​នៃ​ការបោះ​ឆ្នោត​ជុំ​ទី​មួយ​នៃ​ការបោះឆ្នោត​ប្រធានាធិបតី​អូទ្រីស​ នៅ​ក្រុង​វីយ៉ែន ប្រទេស​អូទ្រីស​ កាល​ពី​ថ្ងៃ​ទី​២៤ ខែ​មេសា​ ឆ្នាំ​២០១៦។​

ការ​ស្ទង់មតិ​ក្រុម​អ្នកបោះឆ្នោត​រួច​ហើយ​នៅ​ក្នុង​ប្រទេស​អូទ្រីស​បង្ហាញ​ថា​បេក្ខជន​របស់​គណបក្ស​សេរីភាព​ដែល​ជា​គណបក្សនយោបាយ​ស្តាំ​និយម​បំផុត​និង​មាន​និន្នាការ​ប្រឆាំង​នឹង​អន្តោប្រវេសន៍​មាន​ជ័យជំនះ​ក្នុង​ការ​ការ​បោះ​ឆ្នោត​ជុំ​ទី​មួយ ​ដើម្បី​ជ្រើសរើស​ប្រធានាធិបតី​នៃ​ប្រទេស​អូទ្រីស​ ដោយ​មាន​ការគាំទ្រ​ជាង៣៥​ភាគ​រយ​ហើយ​បាន​ធ្វើ​ឲ្យ​គូ​ប្រជែង​ប្រាំ​នាក់​នៅ​ឆ្ងាយ​ពី​ខាង​ក្រោយ ដោយ​មាន​រួម​បញ្ចូល​ទាំង​ក្រុម​បេក្ខជន​នៃ​ក្រុម​ចម្រុះ​គ្រប់គ្រង​ប្រទេស​ផង​ដែរ។

ដោយ​មាន​ការ​រាប់​សន្លឹក​ឆ្នោត​បាន​ជាង​៥០​ភាគ​រយ​ហើយ​កាល​ពី​ថ្ងៃ​អាទិត្យ​ បេក្ខជន​ទាំង​ពីរ​នាក់​មក​ពី​ក្រុម​ចម្រុះ​គ្រប់គ្រង​ប្រទេស​ គឺ​លោក Rudolph Hundstorfer នៃ​គណបក្ស​ប្រជាធិបតេយ្យ​សង្គម​ដែល​និយម​នយោបាយឆ្វេង-កណ្តាល​ និង​លោក​ Andreas Khol នៃ​គណបក្ស​របស់​ប្រជាជន​ដែល​និយម​នយោបាយ​កណ្តាល​មា​ន​ការគាំទ្រ​រួម​បញ្ចូល​គ្នា​ប្រមាណ​១១ភាគ​រយ។​

ការ​ប៉ាន់ស្មាន​ទុក​ជាមុន​អំពី​ជ័យជំនះ​របស់​លោក Norbert Hofer ជា​ជោគជ័យ​ខ្លាំង​បំផុត​របស់​គណបក្ស​របស់​លោក​ចាប់​តាំង​ពី​គណបក្ស​នេះ​ ត្រូវ​បាន​បង្កើត​កាល​ពី​ឆ្នាំ​១៩៤៥​ ហើយ​ត្រូវ​បាន​មើល​ឃើញ​ជា​ទូទៅ​ថា​ជា​ការ​ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​អំពី​កំណើន​នៃ​ការ​ភ្ញាក់​ផ្អើល​របស់​ក្រុម​អ្នក​បោះឆ្នោត​អំពី​ចំនួន​នៃ​ក្រុម​ជន​ចំណាក​ស្រុក​យ៉ាង​ច្រើន​ដែល​ហូរ​ចូល​ក្នុង​ទ្វីប​អឺរ៉ុប​និង​អំពី​ការ​មិន​ពេញ​ចិត្ត​ដល់​មុខ​នាទី​របស់​សហភាព​អឺរ៉ុប​នៅ​ក្នុង​វិបត្តិ​នេះ​ផង​ដែរ។​

ប្រសិន​បើការ​ប៉ាន់ស្មាន​នេះ​ជា​ការ​ត្រឹមត្រូវ​ នឹង​មានការ​បោះឆ្នោត​ជុំ​ទី​ពីរ​នៅ​ថ្ងៃ​ទី​២៣ខែ​ឧសភា៕

XS
SM
MD
LG