ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រជាពលរដ្ឋ​អូស្ត្រាលី​ត្រៀម​ខ្លួន​បោះឆ្នោត ដោយ​ផ្តោត​ទៅ​លើ​សេដ្ឋកិច្ច


លោក​នាយក​រដ្ឋ​មន្រ្តី​អូស្រ្តាលី និង​មេដឹកនាំ​គណបក្ស​ពលកម្ម​ លោក Kevin Rudd ថ្លែង ក្នុង​ការ​ជជែក​ដេញ​ដោល​របស់​ខ្លួន​នៅ​ក្លឹប​កាសែត​ជាតិ ក្នុង​រដ្ឋធានី​កង់បេរ៉ា កាលពី​ថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៣។
លោក​នាយក​រដ្ឋ​មន្រ្តី​អូស្រ្តាលី និង​មេដឹកនាំ​គណបក្ស​ពលកម្ម​ លោក Kevin Rudd ថ្លែង ក្នុង​ការ​ជជែក​ដេញ​ដោល​របស់​ខ្លួន​នៅ​ក្លឹប​កាសែត​ជាតិ ក្នុង​រដ្ឋធានី​កង់បេរ៉ា កាលពី​ថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៣។

ប្រជាជន​អូស្ត្រាលី​កំពុង​តែ​ត្រៀម​ខ្លួន​បោះឆ្នោត​ជ្រើសរើស​រដ្ឋាភិបាល​សហព័ន្ធ​នៅ​ថ្ងៃ​សៅរ៍​ស្អែក​នេះ ដើម្បី​សម្រេច​ថា​តើ គណបក្ស​តូចៗ​នឹង​យក​ឈ្នះ​លើ​គណបក្ស​កាន់​អំណាច​ឬ​យ៉ាង​ណា។ ​

ខណៈ​ដែល​បញ្ហា​ប្រែប្រួល​អាកាសធាតុ អន្តោប្រវេសន៍ និង​ការ​អប់រំ​គឺ​ជា​បញ្ហា​គន្លឹះ ​សេដ្ឋកិច្ច​អាច​នឹង​ក្លាយ​ជា​បញ្ហា​ចម្បង​ដែល​នឹង​កំណត់​ថា​តើ គណបក្ស​ណាមួយ​នឹង​ឈ្នះ​ឆ្នោត។ ប្រទេស​អូស្ត្រាលី​បាន​ចៀសវាង​ការ​ជាប់គាំង​សេដ្ឋកិច្ច​អស់​រយៈពេល​២៥​ឆ្នាំ​មក​ហើយ ប៉ុន្តែ​នៅ​ពេល​អនាគត មិន​ទាន់​ច្បាស់​លាស់​នៅ​ឡើយ ដោយសារ​តែ​តម្រូវការ​រ៉ែ​ដែក​និង​ធ្យូងថ្ម​របស់​ចិន​ ដែល​ជា​ធនធាន​ដែល​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​រីកចម្រើន នៅ​តែ​បន្ត​ថយ​ចុះ។ ​

នៅ​ក្នុង​ទីក្រុង​ស៊ីដនី ម៉ាស៊ីន​ស្ទូច​នានា​នៅ​ពាសពេញ ដោយសារ​តែ​អាគារ​ផ្ទះ​ល្វែង​ថ្មីៗ​លេចឡើង​ជាមួយ​នឹង​ប្រព័ន្ធ​ចរាចរណ៍​ល្អ​ជាង​មុន។ ខណៈ​ដែល​ឧស្សាហកម្ម​រីកចម្រើន​ឈាន​ចូល​ដល់​ទីបញ្ចប់ ប្រទេស​អូស្ត្រាលី​កំពុង​តែ​ផ្តោត​ទៅ​លើ​ឧស្សាហកម្ម​សំណង់ ការ​ផលិត ទេសចរណ៍ និង​កសិកម្ម។

ប៉ុន្តែ​ការ​សម្រេច​របស់​អង់គ្លេស​ក្នុង​ការ​ចាកចេញ​ពី​សហភាព​អឺរ៉ុប បាន​បង្កើត​ជា​ក្តីបារម្ភ ហើយ​បណ្តា​មេដឹកនាំ​នយោបាយ​អូស្ត្រាលី​បាន​យក​បញ្ហា​សន្តិសុខ​សេដ្ឋកិច្ច​ជា​ប្រធានបទ​សំខាន់​នៃ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត។

លោក​នាយក​រដ្ឋ​មន្ត្រី Malcolm Turnbull បាន​និយាយ​ទៅ​កាន់​ម្ចាស់​ឆ្នោត​ថា ប្រទេស​អូស្ត្រាលី​ត្រូវ​ការ​ស្ថិរភាព​ដែល​រដ្ឋាភិបាល​ចម្រុះ​ដែល​ផ្អែក​លើ​គោលការណ៍​ស្តាំ​និយម​អាច​ផ្តល់​ឲ្យ​បាន។ ​

ប៉ុន្តែ​មេដឹកនាំ​ពលកម្ម​នៃ​គណបក្ស​ប្រឆាំង លោក Bill Shorten និយាយ​ថា លោក​នាយក​រដ្ឋ​មន្ត្រី​គឺ​ជា​មេដឹកនាំ​ទន់​ខ្សោយ​ម្នាក់ ដូចជា​ដៃគូ​អង់គ្លេស​របស់​លោក​ដែល​នឹង​ចុះ​ចេញ​ពី​តំណែង​អញ្ចឹង​ដែរ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG