ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ឥណ្ឌូនេស៊ី​រិះគន់​គោលនយោបាយ​សិទ្ធិ​សុំ​ជ្រកកោន​របស់​​​អូស្រា្តលី


ជន​ទេសន្តរប្រវេសន៍​ស្រីលង្កា​ដែល​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​ប្រទេស​អូស្រា្តលី​ឡើង​កប៉ាល់​របស់​ពួកគេ​ដែល​ឈប់​ចត​នៅ​កំពង់ផែ Cilegon​ ខេត្ត Indonesia បន្ទាប់​ពី​ពួកគេ​ត្រូវ​បាន​កងទ័ព​ជើង​ទឹក​ឥណ្ឌូនេស៊ី​ស្ទាក់​ចាប់ កាលពី​ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០០៩។
ជន​ទេសន្តរប្រវេសន៍​ស្រីលង្កា​ដែល​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​ប្រទេស​អូស្រា្តលី​ឡើង​កប៉ាល់​របស់​ពួកគេ​ដែល​ឈប់​ចត​នៅ​កំពង់ផែ Cilegon​ ខេត្ត Indonesia បន្ទាប់​ពី​ពួកគេ​ត្រូវ​បាន​កងទ័ព​ជើង​ទឹក​ឥណ្ឌូនេស៊ី​ស្ទាក់​ចាប់ កាលពី​ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០០៩។

ក្រុម​មន្រ្តី​របស់​ឥណ្ឌូនេស៊ី​និយាយ​ថា​ ប្រទេស​អូស្រា្តលី​មិន​បាន​ចាត់​វិធានការ​គ្រប់គ្រាន់​ ដើម្បី​ជួយ​ជន​ភៀស​ខ្លួន​នៅ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ទេ។​ ការ​រិះគន់​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​សន្និសីទ​ថ្នាក់​តំបន់​មួយ​នៅ​កោះ​បាលី។

ក្រុម​មន្រ្តី​របស់​ឥណ្ឌូនេស៊ី​និយាយ​ថា​ ប្រទេស​អូស្រា្តលី​មិន​បាន​ចាត់​វិធានការ​គ្រប់គ្រាន់​ ដើម្បី​ជួយ​ជន​ភៀស​ខ្លួន​នៅ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ទេ។​ ការ​រិះគន់​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​សន្និសីទ​ថ្នាក់​តំបន់​មួយ​នៅ​កោះ​បាលី។

អស់​រយៈពេល​ជិត​មួយ​ឆ្នាំ​ហើយ​ ចាប់​តាំង​ពី​ពេល​ដែល​ជន​ភៀស​ខ្លួន​រ៉ុហ៊ីងយ៉ា ​(Rohingya) មក​ពី​ប្រទេស​មីយ៉ាន់ម៉ា​ និង​បង់ក្លាដែស​ជា​ច្រើន​រយ​នាក់​បាន​ស្លាប់​នៅ​ក្នុង​សមុទ្រ​ Andaman ភាគ​ខាង​លិច​នៃ​ប្រទេស​ថៃ នៅ​ពេល​ដែល​ពួកគេ​រត់​គេច​ពី​ការធ្វើ​ទុក្ខ​បុកម្នេញ។​

មនុស្ស​រាប់​ពាន់​នាក់​ផ្សេង​ទៀត​បាន​ទៅ​ដល់​ត្រឹម​ប្រទេស​ឥណ្ឌូនេស៊ី​ ទី​ដែល​ក្រុម​អាជ្ញាធរ​និយាយ​ថា ពួកគេ​មិន​អាច​ដោះស្រាយ​បញ្ហា​នេះ​បាន​ ហើយ​ពួកគេ​ជឿ​ថា​ ប្រទេស​អូស្រ្តាលី​មិន​មាន​ឆន្ទៈ​ជួយ​ឡើយ​។

ចំណុច​ដែល​ជា​បញ្ហា​ គឺគោលនយោបាយ​បិទ​ព្រំដែន​ដ៏​ចម្រូងចម្រាស​របស់​រដ្ឋាភិបាល​កង់បេរ៉ា​ ដែល​ត្រូវ​បាន​គេ​ហៅ​ថា​ «ប្រតិបត្តិការ​អធិបតេយ្យ​ព្រំដែន​»។ ​ប៉ូលិស​ល្បាត​អូស្រ្តាលី​បណ្តេញ​ទូក​អ្នក​ស្វែង​រក​សិទ្ធិ​ជ្រក​កោន​ ដែល​ព្យាយាម​ចូល​ទៅ​ផ្ទៃ​ទឹក​ភាគ​ខាង​ជើង​របស់​ប្រទេស​នេះ។

អ្នក​ដំណើរ​នៅ​លើ​ទូក​ចំណាកស្រុក​ដែល​ព្យយាម​រត់​គេច​ពី​ការ​ស្ទាក់​ចាប់​ ត្រូវ​បាន​គេ​បញ្ជូន​ទៅ​ជំរំ​នៅ​ក្រៅ​ប្រទេស​អូស្រ្តាលី។ ប្រទេស​អូស្រា្តលី​បាន​រៀបចំ​ជំរំ​ទាំង​នោះ​នៅ​ក្នុង​ប្រទេស​ Papua New Guinea និង​កោះ​តូច​មួយ​ឈ្មោះ​ ណូរូ (Nauru)។​

លោក Pierre Marthinus អ្នក​វិភាគ​នយោបាយ​របស់​ឥណ្ឌូនេស៊ី​និយាយ​ថា រដ្ឋាភិបាល​ក្រុង​ហ្សាការតា​ជឿ​ថា​ប្រទេស​អូស្រ្តាលី​មិន​មាន​ឆន្ទៈ​ជួយ​ដោះស្រាយ​វិបត្តិ​ជន​ភៀស​ខ្លួន​រ៉ូហ៊ីងយ៉ា​នោះ​ទេ។

«ឥណ្ឌូនេស៊ី​មាន​ការ​សង្ស័យ​ចំពោះ​លទ្ធភាព​របស់​អូស្រ្តាលី​ ក្នុង​ការ​ជួយ​កាត់​បន្ថយ​ផល​ប៉ះពាល់​ ឬ​ដោះស្រាយ​វិបត្តិ​ជន​ភៀស​ខ្លួន​នោះ។​ ឥណ្ឌូនេស៊ី​នៅ​តែ​មិន​អត់​អោន​ ឬ​បំភ្លេច​ឡើយ​ចំពោះ​ប្រតិបត្តិការ​អធិបតេយ្យភាពព្រំដែនរបស់​អូស្រ្តាលី​»។

បញ្ហា​ដ៏​ចម្រូង​ចម្រាស​នេះ ​ជា​ចំណុច​សំខាន់​នៃ​កិច្ចប្រជុំ​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស​នៅ​លើ​កោះ​បាលី​របស់​ប្រទេស​ឥណ្ឌូនេស៊ី។

សន្និសីទ​ Bali Process មាន​ប្រទេស​ជា​សមាជិក​ចំនួន​៤៨​ និង​ស្ថាប័ន​អន្តរជាតិ​នានា​ ដែល​ក្នុង​នោះ​រួម​មាន​ទីភ្នាក់ងារ​ជន​ភៀស​ខ្លួន​របស់​អង្គការ​សហប្រជាជាតិ​ផង​ដែរ។​ សន្និសីទ​នេះ​ត្រូវ​បាន​បង្កើត​អស់​ជាង​មួយ​ទសវត្សរ៍​មក​ហើយ​ ដើម្បី​ជួយ​ប្រយុទ្ធ​ប្រឆាំង​ការជួញ​ដូរ​មនុស្ស​និង​ឧក្រិដ្ឋកម្ម​ឆ្លង​ប្រទេស។

នៅ​ក្នុង​សន្និសីទ​នោះ​ លោកស្រី Julie Bishop រដ្ឋ​មន្រ្តី​ការបរទេស​អូស្រ្តាលី​បាន​បដិសេធ​ការ​រិះគន់​របស់​ឥណ្ឌូនេស៊ី​ ដោយ​អះអាង​ថា​ ប្រទេស​របស់​គាត់​មាន​កម្មវិធី​ល្អ​បំផុត​ក្នុង​ចំណោម​កម្មវិធី​តាំង​ទី​លំនៅ​ឡើង​វិញ​សម្រាប់​ជន​ភៀស​ខ្លួន​នៅ​ក្នុង​ពិភពលោក។​

រដ្ឋាភិបាល​ក្រុង​កង់បេរ៉ា​ផ្តល់​ជម្រក​ដល់​ជន​ភៀស​ខ្លួន​ចំនួន​១៣.៧៥០នាក់​នៅ​ក្រោម​កិច្ចព្រមព្រៀង​ជា​សកល​ផ្សេងៗ​គ្នា​ជាច្រើន​រៀងរាល់​ឆ្នាំ។ តួ​លេខ​ច្រើន​បែប​នេះ​គឺ​ដោយសារ​តែ​ការ​កើន​ឡើង​ជិត​ដល់​១៩.០០០នាក់​ក្នុង​រយៈពេល​បី​ឆ្នាំ​នេះ៕

ប្រែ​សម្រួល​ដោយ ប៊ុន ប៉េងហ៊ុយ

វីដេអូថ្មីៗបំផុត

XS
SM
MD
LG