ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​ស្ទង់​មតិ​បង្ហាញ​ថា ពលរដ្ឋ​អូស្ត្រាលី​បាត់បង់​ទំនុក​ចិត្ត​លើ​ប្រទេស​ចិន


រូបឯកសារ៖ ទិដ្ឋភាព​ទូទៅ​នៅ​ខាង​ក្រៅ​មហោស្រព Opera House ដ៏​ល្បីល្បាញ​ក្នុង​ប្រទេស​អូស្ត្រាលី ថ្ងៃ​ទី​៤ ខែតុលា ឆ្នាំ​២០១៣។
រូបឯកសារ៖ ទិដ្ឋភាព​ទូទៅ​នៅ​ខាង​ក្រៅ​មហោស្រព Opera House ដ៏​ល្បីល្បាញ​ក្នុង​ប្រទេស​អូស្ត្រាលី ថ្ងៃ​ទី​៤ ខែតុលា ឆ្នាំ​២០១៣។

ការ​ស្ទង់​មតិ​មួយ​បាន​រក​ឃើញ​ថា ភាគ​ច្រើន​នៃ​ប្រជាពលរដ្ឋ​អូស្ត្រាលី​បាន​បាត់បង់​ជំនឿ​ទុកចិត្ត​លើ​ប្រទេស​ចិន ស្រប​ពេល​ដែល​ប្រទេស​ទាំង​ពីរ​កំពុង​មាន​ជម្លោះ​ជាមួយ​គ្នា​ពាក់ព័ន្ធ​នឹង​បញ្ហា​ពាណិជ្ជកម្ម និង​បញ្ហា​ជំងឺ​កូវីដ១៩។

ការ​ស្ទង់​មតិ​របស់​វិទ្យាស្ថាន Lowy បាន​បង្ហាញ​ថា ពលរដ្ឋ​អូស្ត្រាលី ២៣% ទុក​ចិត្ត​លើ​ប្រទេស​ចិន​ថា មាន​ចំណាត់ការ​ប្រកប​ដោយ​ការ​ទទួល​ខុស​ត្រូវ​នៅ​ក្នុង​ពិភពលោក នេះ​បើ​ប្រៀបធៀប​ទៅ​នឹង​ចំនួន ៥២% នៅ​ក្នុង​ការ​ស្ទង់​មតិ​ដូច​គ្នា​នេះ​ដែរ ដែល​បាន​ធ្វើ​ឡើង​កាល​ពី​ឆ្នាំ ២០១៨។

ការ​ស្ទង់​មតិ​របស់​វិទ្យាស្ថាន Lowy ដែល​បាន​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ពុធ​នេះ បាន​រក​ឃើញ​ថា ពលរដ្ឋ​អូស្ត្រាលី​ចំនួន ៩៤% ចង់​ឲ្យ​រដ្ឋាភិបាល​កាត់​បន្ថយ​ការ​ពឹងពាក់​លើ​ប្រទេស​ចិន​ផ្នែក​សេដ្ឋកិច្ច។

ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ​បាន​ធ្លាក់​ចុះ​ជា​បន្ត​នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ថ្មីៗ​នេះ ទាក់ទិន​នឹង​ការ​ជំរុញ​របស់​រដ្ឋាភិបាល​អូស្ត្រាលី​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​ឯករាជ្យ​លើ​ប្រភព​នៃ​ជំងឺ​កូវីដ១៩ ដែល​ត្រូវ​បាន​រក​ឃើញ​ដំបូង​កាល​ពី​ឆ្នាំ​មុន​នៅ​ក្នុង​ទីក្រុង Wuhan ប្រទេស​ចិន៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG