ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មន្រ្តី​អូស្ត្រាលី​ព្យាយាម​ជួយ​សង្គ្រោះ​ត្រីបាឡែន​​រាប់​រយ​ក្បាល​ដែល​​​ជាប់​គាំង​លើ​​ឆ្នេរ​ខ្សាច់


ត្រី​បាឡែន​ប្រភេទ pilot whale ​យ៉ាង​ហោច​ណាស់​២៥​ក្បាល​ ក្នុង​ចំណោម​ ​២៧០ ​ក្បាល​ ដែល​​បាន​ជាប់​​គាំង​​​នៅ​​ទឹក​រាក់​ក្បែរ​ឆ្នេរ​​ក្នុង​​តំបន់​ដាច់​ស្រយាល​មួយ​ ត្រូវ​បាន​ជួយ​សង្គ្រោះ ក្នុង​តំបន់​​​​ឆ្នេរ​ខាង​លិច​នៃ​កោះ Tasmania ​​អូស្រ្តាលី ថ្ងៃ​ទី ២១ ខែកញ្ញា ឆ្នាំ២០២០។
ត្រី​បាឡែន​ប្រភេទ pilot whale ​យ៉ាង​ហោច​ណាស់​២៥​ក្បាល​ ក្នុង​ចំណោម​ ​២៧០ ​ក្បាល​ ដែល​​បាន​ជាប់​​គាំង​​​នៅ​​ទឹក​រាក់​ក្បែរ​ឆ្នេរ​​ក្នុង​​តំបន់​ដាច់​ស្រយាល​មួយ​ ត្រូវ​បាន​ជួយ​សង្គ្រោះ ក្នុង​តំបន់​​​​ឆ្នេរ​ខាង​លិច​នៃ​កោះ Tasmania ​​អូស្រ្តាលី ថ្ងៃ​ទី ២១ ខែកញ្ញា ឆ្នាំ២០២០។

ក្រុម​មន្ត្រី​ជួយ​សង្គ្រោះ​សត្វ​ព្រៃ​របស់​អូស្ត្រាលី និយាយ​នៅ​ថ្ងៃ​អង្គារ​ថា​ ​ពួក​គេ​បាន​ជួយ​សង្គ្រោះ​ត្រី​បាឡែន​ប្រភេទ pilot whale ​យ៉ាង​ហោច​ណាស់​២៥​ក្បាល​ ក្នុង​ចំណោម​ត្រី​បាឡែន​ចំនួន​២៧០​ក្បាល​ ដែលបាន​ជាប់គាំង​នៅទឹក​រាក់​ក្បែរ​ឆ្នេរក្នុងតំបន់​ដាច់​ស្រយាល​មួយ​ ក្នុង​តំបន់ឆ្នេរ​ខាង​លិច​នៃ​កោះ Tasmania របស់អូស្រ្តាលី​ ដោយ​សង្ឃឹម​ថាអាច​ជួយ​សង្គ្រោះត្រី​បាឡែន​បាន​ច្រើន​ថែម​ទៀត។​ ​

ប្រតិបត្តិការ​ជួយ​សង្រ្គោះ​នេះ​ ដែល​ដឹកនាំ​ដោយ​នាយកដ្ឋាន​សត្វព្រៃ​និងឧទ្យាន​របស់​អូស្រ្តាលី​នោះ បាន​ចាប់​ផ្តើម​នៅ​ព្រឹក​ព្រលឹម​ថ្ងៃ​អង្គារ​ បន្ទាប់​ពីមាន​ត្រី​បាឡែនជា​ច្រើន​ត្រូវ​បានគេ​ឃើញជាប់​គាំង​នៅ​លើ​ឆ្នេរខ្សាច់​ពីរ​កន្លែង​តំបន់​កំពង់ផែ Macquarie ដែល​នៅ​ជិតតំបន់​ឆ្នេរ​ភាគ​ខាង​លិចទី​ក្រុង ​Strahan ដែល​មាន​ចម្ងាយ​ប្រមាណ​២០០​គីឡូម៉ែត្រ​ នៅ​ភាគ​ពាយ័ព្យនៃ​ទី​ក្រុង ​Hobart ធានីនៃ​រដ្ឋ Tasmania របស់​អូស្រ្តាលី។​ មន្រ្តី​ជួយ​សង្គ្រោះ​និយាយ​ថា​ ត្រី​បាឡែន​ចំនួន ​១ ភាគ​ ៣ ​ប្រហែល​អាច​ងាប់។

​ត្រី​បាឡែន polit whale​ អាចមាន​ប្រវែង​រហូត​ដល់៧​ម៉ែត្រ​ និង​ទម្ងន់​រហូត​ដល់​៣​តោន។

អ្នក​វិទ្យាសាស្ត្រ​ជឿ​ថា​ ការ​ជាប់​គាំង​នេះ​ជា​បាតុភូត​ធម្មជាតិ​របស់​ត្រី​បាឡែន​នេះ ​ដោយសារ​ត្រី​បាឡែន​នេះ​ចូល​ចិត្ត​ធ្វើ​ដំណើរ​ជា​ហ្វូង​រហូត​ដល់​រាប់​រយ​ក្បាល​និង​មិន​ព្រម​បំបែក​ហ្វូងនៅ​ពេល​មក​ជិត​កន្លែង​ទឹក​រាក់​ក្បែរ​ឆ្នេរ៕

XS
SM
MD
LG