ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

កងទ័ព​ជើង​ទឹក​អូស្រា្តលី​បញ្ជូន​អ្នក​ស្វែង​រក​សិទ្ធិ​ជ្រក​កោន​ទៅ​វៀតណាម​វិញ


នាវា​នៃ​កងទ័ព​ជើង​ទឹក​អូស្រ្តាលី HMAS Choules

វីអូអេ​ផ្នែក​ផ្សាយ​ជា​ភាសា​វៀតណាម​បាន​រាយការណ៍​ថា​កាសែត​អូស្ត្រាលី​មួយ​បាន​រាយកាណ៍​កាល​ពី​ថ្ងៃ​សុក្រ​ថា ​អាជ្ញាធរ​អូស្ត្រាលី​បាន​បញ្ជូន​ក្រុម​អ្នក​ស្វះស្វែង​រក​សិទ្ធិ​ជ្រកកោន​មួយ​ក្រុម​ឱ្យ​វិល​ត្រទ្បប់​ទៅ​ប្រទេស​វៀតណាម​វិញ​តាម​នាវា​មួយ​គ្រឿង​នៃ​កងទ័ព​ជើង​ទឹក​នៅ​ពេល​ពួក​គេ​បាន​ត្រូវ​ស្ទាក់​ក្នុង​លំហ​សមុទ្រ។ ​សារព័ត៌មាន​ West Australian បាន​រាយការណ៍​ថា​នាវា​ HMAS Choules នៃ​កងទ័ព​ជើង​ទឹក​អូស្ត្រាលី​បាន​បោះ​យុថ្កា​នៅ​ទល់​មុខ​ឆ្នេរ​សមុទ្រ​នៃ​ប្រទេស​វៀតណាម​ជា​ផ្នែក​មួយនៃ​កិច្ច​ប្រតិបត្តិការ​ដើម្បី​ប្រគល់​ខ្លួន​ក្រុម​អ្នក​ស្វះស្វែង​សុំ​សិទ្ធិ​ជ្រកកោន​ជិត​៥០នាក់ទៅ​ឱ្យ​អាជ្ញាធរ​វៀតណាម​វិញ។​ បើ​តាម​សេចក្តី​រាយការណ៍​នេះ ​គេ​យល់​ថា​ជនជាតិ​វៀតណាម​ទាំង​នេះ​បាន​ត្រូវ​រក​ឃើញ​នៅ​ខែ​នេះ​ដោយ​កង​នាវា​នៃ​ក្រុម​គយ​និង​កង​ទ័ព​ជើងទឹក​អូស្ត្រាលី​នៅ​ខាង​ជើង​ប្រទេស​អូស្ត្រាលី៕

XS
SM
MD
LG