លោក James Ricketson ដែលត្រូវបានតុលាការខ្មែរកាត់ទោសឲ្យជាប់ពន្ធនាគារចំនួន៦ឆ្នាំកាលពីខែមុនបន្ទាប់ពីរងការចោទប្រកាន់ពីចារកម្ម។ ចាប់តាំងពីខែមិថុនាឆ្នាំទៅមក លោកបានស្ថិតនៅក្នុងមន្ទីរឃុំឃាំងបន្ទាប់ពីលោកបានបង្ខំ Drone លើការប្រជុំនយោបាយរបស់គណបក្សប្រឆាំង។
លោកបានទទួលការលើកលែងទោសពីព្រះមហាក្សត្រកាលពីថ្ងៃសុក្របន្ទាប់ពីនាយករដ្ឋមន្ត្រី ហ៊ុន សែនបានស្នើសុំ។
លោក Ricketson ដែលអាយុ៦៩ឆ្នាំបានធ្វើដំណើរតាមយន្តហោះទៅដល់ទីក្រុង Sydney កាលពីថ្ងៃអាទិត្យបន្ទាប់ពីបានត្រូវគេបញ្ជូនឲ្យត្រឡប់ទៅវិញកាលពីថ្ងៃសៅរ៍។
«ក្រុមគ្រួសាររបស់លោក Ricketson សប្បាយរីករាយយ៉ាងខ្លាំងដោយលោកបានវិលត្រឡប់មកកាន់ផ្ទះសម្បែងវិញប្រកបដោយសុវត្ថិភាពនៅក្នុងប្រទេសអូស្ត្រាលី»។ នេះតាមការបញ្ជាក់របស់ក្រុមគ្រួសារលោក Ricketson នៅក្នុងសេចក្តីថ្លែងការណ៍ដែលបានរាយការណ៍ដោយបណ្តាញទូរទស្សន៍ប៉ុស្តលេខ៩។
សេចក្តីថ្លែងការណ៍នោះបានប្រាប់ឲ្យដឹងថា «លោក James នៅតែស្រឡាញ់ប្រទេសកម្ពុជានិងប្រជាពលរដ្ឋរបស់ប្រទេសនោះហើយនៅតែសន្យាជួយប្រទេសនោះទៅតាមដែលលោកអាចធ្វើបាន»។
ក្រុមគ្រួសារនិងពួកអ្នកគាំទ្ររបស់លោកបានថ្លែងអំណរគុណដល់ពួកអ្នកគាំទ្រចំពោះយុទ្ធនាការឲ្យមានការដោះលែងលោកនិងព្រះមហាក្សត្រនរោត្តម សីហមុនីចំពោះការបញ្ចប់សុបិន្តដ៏អាក្រក់នេះ។
ការលើកលែងទោសលោក Ricketson បានកើតមានឡើងរយៈពេលប៉ុន្មានថ្ងៃមុនពេលលោក ហ៊ុន សែន ដែលបានកាន់ដំណែងជាង៣៣ឆ្នាំមានគម្រោងធ្វើដំណើរទៅកាន់បុរីញូវយ៉កដើម្បីចូលរួមមហាសន្និបាតរបស់អង្គការសហប្រជាជាតិ។
ការដោះលែងនេះក៏បានកើតមានឡើងបន្ទាប់ពីការដោះលែងពួកសកម្មជននិងសមាជិកសភាគណបក្សប្រឆាំងកាលពីប៉ុន្មានសប្តាហ៍មុនបន្ទាប់ពីការបោះឆ្នោតជាតិនៅខែកក្កដាដែលពួកអ្នករិះគន់បាននិយាយថា មិនមានភាពសេរីនិងយុត្តិធម៌៕