ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

សមាជិកា​អង្គការ​នីតិ​បញ្ញតិ​អូស្ត្រាលី​និង​កម្ពុជា​ពិភាក្សា​អំពី​ការជំទាស់​នឹង​កិច្ចព្រមព្រៀង​ជនភៀស​ខ្លួន

  • សុខ ខេមរា

លោក កឹម សុខា និង​លោកស្រី Sarah Hanson-Young សមាជិកា​ព្រឹទ្ធសភា​នៃ​គណបក្ស​បៃតង​ប្រទេស​អូស្ត្រាលី ចាប់រលាក់​ដៃគ្នា​នៅ​ថ្ងៃទី ១៨​ខែវិច្ឆិកា ឆ្នាំ២០១៤។ (រូបថត​ផ្តល់​ឲ្យ​ដោយ​ កឹម សុខា)

សមាជិកា​ព្រឹទ្ធសភា​អូស្ត្រាលី​ម្នាក់​មកពី​គណបក្ស​ជំទាស់ ​គឺ​លោកស្រី​ Sarah Hanson-Young ​បាន​ស្វះស្វែង​រកការ​បញ្ឈប់​ការ​បញ្ជូន​ជនភៀស​ខ្លួន​ចម្រុះ​ជាតិ​សាសន៍​ពីអូស្ត្រាលី​មក​កម្ពុជា។​ នេះ​បើតាម​ការ​អះអាង​របស់​លោក​ កឹម សុខា​ អនុប្រធាន​ទី១​នៃ​រដ្ឋសភា​កម្ពុជា ​និងជា​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​បាន​ថ្លែង​ក្នុង​ទំព័រ​ Facebook ​របស់​លោក​ ក្រោយ​ពីជំនួប​មួយ​កាល​ពីថ្ងៃ​អង្គារ​ក្នុង​រាជ​ធានី​ភ្នំពេញ។​

លោក​បាន​ថ្លែង​ថា ​គោល​ជំហរ​គណបក្ស​ជំទាស់​អូស្ត្រាលី​និង​គោល​ជំហរ​គណ បក្ស​ជំទាស់​កម្ពុជា​ គឺដូចគ្នា​អំពី​រឿង​ជំទាស់​នឹង​ការ​បញ្ជូន​ជនភៀស​ខ្លួន​មក​កម្ពុជា​ ដែល​រដ្ឋាភិបាល​កម្ពុជា​និង​រដ្ឋាភិបាល​អូស្ត្រាលី​បាន​ចុះ​ហត្ថលេខា​កាលពី​ចុង​ខែ​កញ្ញា។​

លោក​កឹម សុខា​បាន​អះអាង​ដូច្នេះ​ក្រោយពេល​លោក​បាន​ជួប​សវនាការ​ជាមួយ​ លោកស្រី​ ​Sarah ​Hanson-Young ​សមាជិកា​ព្រឹទ្ធសភានៃ​គណបក្ស​បៃតង​ប្រទេស​អូស្ត្រាលី។​

លោក​កឹម សុខា​បាន​បន្ត​ថា ​លោកស្រី​សមាជិក​ព្រឹទ្ធសភានឹង​អញ្ជើញ​លោកទៅ​ បំពេញ​ទស្សនកិច្ច​ក្នុង​ប្រទេស​អូស្ត្រាលី​ដើម្បី​ជំរាប​ជូន​ប្រជា​ពលរដ្ឋ​អូស្ត្រាលី​ អង្គការ​នីតិបញ្ញតិ​និង​នីតិប្រតិបត្តិ​អំពី​ការ​ជំទាស់​របស់​គណបក្ស​ជំទាស់​កម្ពុជា​នេះ៕

XS
SM
MD
LG