ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋាភិបាល​អូស្ត្រាលី​ថា​ អ្នក​សារព័ត៌មាន​ទូរទស្សន៍​អូស្ត្រាលី​ម្នាក់​ត្រូវ​បាន​អាជ្ញាធរ​ចិន​ចាប់​ឃុំ​ខ្លួន​


រូបឯកសារ៖ អ្នកស្រី Cheng Lei អ្នក​សារព័ត៌មាន​អូស្ត្រាលី​កាត់ចិន ចូលរួមក្នុងពិធីមួយនៅក្រុងប៉េកាំង ប្រទេសចិន កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០។
រូបឯកសារ៖ អ្នកស្រី Cheng Lei អ្នក​សារព័ត៌មាន​អូស្ត្រាលី​កាត់ចិន ចូលរួមក្នុងពិធីមួយនៅក្រុងប៉េកាំង ប្រទេសចិន កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០។

រដ្ឋាភិបាល​ប្រទេស​អូស្រ្តាលីនិយាយ​ថា ​ខ្លួន​បាន​ទាក់ទង​ជា​មួយ​អ្នក​សារព័ត៌មាន​អូស្ត្រាលី​ម្នាក់​ ដែល​ត្រូវ​បាន​អាជ្ញាធរ​ចិន​ចាប់​ឃុំ​ខ្លួន​ក្នុង​ប្រទេស​ចិន​តាំង​ពី​ពាក់កណ្តាល​ខែ​សីហា​មក។

ក្រសួង​ការ​បរទេស​អូស្ត្រាលី​និយាយ​ថា ​ខ្លួន​បានទទួល​ការ​ជូន​ដំណឹង​មួយពី​មន្ត្រី​ចិន​កាល​ពី​ថ្ងៃទី​១៤ ខែ​សីហា​ថា​ អ្នកស្រី​ Cheng Lei ត្រូវ​បាន​អាជ្ញាធរ​ចិន​ចាប់​ឃុំ​ខ្លួនក្នុង​ប្រទេស​ចិន។ ​ក្រសួង​ការ​បរទេស​អូស្ត្រាលីបាន​ឲ្យ​ដឹង​ថា ខ្លួន​បាន​ធ្វើ​ការសាក​សួរ​សុខ​ទុក្ខ​លោកស្រី​ Cheng​ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​តាម​ប្រព័ន្ធ​អនឡាញ។

អ្នកស្រី Cheng ជា​ពិធីករ​ក្នុង​កម្មវិធី​ព័ត៌មាន​ពាណិជ្ជកម្ម​មួយ​នៃ​ទូរទស្សន៍ CGTN ដែល​ជា​ទូរទស្សន៍​រដ្ឋ​របស់​ចិន​ផ្សាយ​ជា​ភាសា​អង់គ្លេស។ វីដេអូ​នៃ​កម្មវិធី​របស់​អ្នក​ស្រី​ត្រូវ​បាន​គេ​លុប​ចេញ​ពី​គេហទំព័រ​និង​បណ្តាញ​សង្គម​របស់​ទូរទស្សន៍​នេះ។ ​

ក្រសួង​ការ​បរទេស​អូស្តា្រលី​និយាយ​ថា​ ខ្លួន​មិន​បាន​ដឹងច្បាស់​ពី​មូលហេតុ​នៃ​ការ​ចាប់​ខ្លួននោះ​ទេ​ ប៉ុន្តែ​សារព័ត៌​មាន​អូស្រ្តាលី​ផ្សាយ​ថា​ អ្នក​សារព័ត៌មាន​រូប​នេះ​កំពុង​ត្រូវ​បាន​ឃុំ​ខ្លួន​ក្រោម​ទម្រង់​ម៉្យាង​ដែល​ហៅ​ថា​ «ការស៊ើប​ការណ៍​ក្នុង​តំបន់​គេហដ្ឋានក្នុង​ទីតាំង​មួយ​ដែល​បានកំណត់» ដែល​នេះ​មាន​ន័យ​ថា​ អ្នក​សារព័ត៌មាន​រូប​នេះ​អាច​ជាប់​ឃុំ​ជា​ច្រើន​ខែបន្ត​ទៅ​មុខ​ទៀត៕​

វីដេអូថ្មីៗបំផុត

XS
SM
MD
LG