ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

នាយករដ្ឋមន្ត្រី​អូស្ត្រាលី​ធ្វើ​ទស្សនកិច្ច​នៅ​ជប៉ុន​ដើម្បី​បង្កើន​ចំណង​យោធា​និង​សេដ្ឋកិច្ច


នាយករដ្ឋមន្ត្រី​អូស្រ្តាលី​ Malcolm Turnbull ចាប់ដៃ​ជាមួយ​ដៃគូ​ជប៉ុន​របស់​ខ្លួន​លោក​ Shinzo Abe មុន​នឹង​កិច្ច​ប្រជុំ​នៅ​គេហដ្ឋាន​លោក Abe ក្នុង​ទីក្រុង​តូក្យូកាលពី​ថ្ងៃទី​១៨ មករា​ ២០១៨។
នាយករដ្ឋមន្ត្រី​អូស្រ្តាលី​ Malcolm Turnbull ចាប់ដៃ​ជាមួយ​ដៃគូ​ជប៉ុន​របស់​ខ្លួន​លោក​ Shinzo Abe មុន​នឹង​កិច្ច​ប្រជុំ​នៅ​គេហដ្ឋាន​លោក Abe ក្នុង​ទីក្រុង​តូក្យូកាលពី​ថ្ងៃទី​១៨ មករា​ ២០១៨។

លោក Malcolm Turnbull នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​អូស្ត្រាលី​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ជប៉ុន​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ក្នុង​បេសកកម្ម​មួយ​ដើម្បី​បង្កើន​ចំណង​ទាក់ទង​លើ​ការ​ការពារ​ប្រទេស​ ខណៈ​ចិន​បង្កើន​ភាព​គឃ្លើន​ខាង​យោធា​ជើង​ទឹក​ ហើយ​កូរ៉េ​ខាង​ជើង​បង្កើន​កម្មវិធី​ផលិត​អាវុធ​បរមាណូ​របស់​ខ្លួន។

លោក Turnbull និង​សមភាគី​ជប៉ុន​របស់​លោក គឺ​លោក Shinzo Abe បាន​ធ្វើ​ទស្សនកិច្ច​នៅ​មូលដ្ឋាន​ហ្វឹកហ្វឺន​យោធា​មួយ នៅ​ខាង​ក្រៅ​ទីក្រុង តូក្យូ នៅ​ពេល​ដែល​មេដឹកនាំ​អូស្ត្រាលី​ចាប់​ផ្តើម​ទស្សនកិច្ច​រយៈពេល​មួយ​ថ្ងៃ​របស់​លោក។

ក្នុង​អំឡុង​ពេល​នៃ​ទស្សនកិច្ច​នេះ លោក Turnbull បាន​ព្រមាន​ថា សហគមន៍​អន្តរជាតិ​ត្រូវ​តែ​បើក​ភ្នែក​មើល​ឲ្យ​ច្បាស់​អំពី​សំណើ​ដោះស្រាយ​បញ្ហា​ខាង​ការ​ទូត​ក្នុង​ពេល​ថ្មីៗ​នេះ​រវាង​កូរ៉េខាងជើង​និង​កូរ៉េខាងត្បូង ជុំវិញ​ការ​ចូលរួម​របស់​កូរ៉េ​ខាងជើង​នៅ​ក្នុង​ការ​ប្រកួត​កីឡា អូឡាំពិក រដូវរងា នៅ​កូរ៉េខាងត្បូង ​ដែល​នឹង​មក​ដល់​ក្នុង​ពេល​ឆាប់ៗ​នេះ។ លោក​បាន​និយាយ​ថា រដ្ឋាភិបាល​ក្រុង ព្យុងយ៉ាង ​មាន​ទម្លាប់​ជា​យូរ​ណាស់​មក​ហើយ​ក្នុង​ការ​បង្កើន​យោធា​របស់​ខ្លួន ​ហើយ​បន្ទាប់​មក​ស្ងប់ស្ងាត់​វិញ​មួយ​រយៈ ដើម្បី​បញ្ចុះបញ្ចូល​ពិភពលោក​ថា ខ្លួន​បាន​កែប្រែ​ហើយ មុន​នឹង​ចាប់​ផ្តើម​ដំណើរការ​នេះ​ម្តង​ហើយ​ម្តង​ទៀត។

លោក Turnbull បាន​ថ្លែង​ថា ទណ្ឌកម្ម​អន្តរជាតិ​ទៅ​លើ​កូរ៉េខាងជើង​ត្រូវ​តែ​រក្សា​ទុក​ដដែល។

លោក Turnbull និង​លោក Abe មាន​គោលបំណង​នឹង​សម្រេច​ទៅ​លើ​កិច្ចព្រម​ព្រៀងសន្តិសុខ​ថ្មី​មួយ ដែល​រួម​មាន​ទាំង​កិច្ចព្រមព្រៀង​ផ្លាស់ប្ដូរ​កងកម្លាំង​ ដែល​ធ្វើ​ឲ្យ​ស្ថានភាព​ប្រតិបត្តិការ​របស់​កងកម្លាំង​យោធា​នៃ​ប្រទេស​មួយ​ស្របច្បាប់ នៅ​ពេល​ដែល​ដាក់​ពង្រាយ​នៅ​ក្នុង​ប្រទេស​ដទៃ៕

XS
SM
MD
LG