ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

លោកស្រី​អង់សាន​ ស៊ូជី​ជំរុញ​ឲ្យ​មាន​ការ​តាមដាន​ជា​អន្តរជាតិ​ទៅ​លើ​ការ​បោះឆ្នោត​នៅ​មីយ៉ាន់ម៉ា


មេដឹកនាំ​បក្ស​ប្រឆាំង​នៅ​មីយ៉ាន់ម៉ា​លោកស្រី​អង់សាន ស៊ូជី​ថ្លែង​នៅ​អំឡុងពេល​ «ដំណើរ​ផ្សព្វផ្សាយ​ការ​យល់ដឹងពី​ការ​បោះឆ្នោត​»នៅ​ក្រុង Pa-O។ លោកស្រី​អង់សាន​ ស៊ូជី​ជំរុញ​ឲ្យ​មាន​ការ​តាមដាន​ជា​អន្តរជាតិ​ទៅ​លើ​ការ​បោះឆ្នោតជាតិ​។

លោកស្រី​អង់​សាន ​ស៊ូជី ​មេដឹកនាំ​គណបក្ស​ប្រឆាំង​នៃ​ប្រទេស​ភូមា ​កំពុង​អំពាវនាវ​ឲ្យ​មាន​ការ​ត្រួតពិនិត្យ​យ៉ាង​យក​ចិត្ត​ទុកដាក់​ពី​អន្តរជាតិ​ដល់​ការ​បោះឆ្នោត​ទូ​ទៅ​នៅ​ខែ​វិច្ឆិកា ដែល​នឹង​ក្លាយ​ជា​ការ​បោះឆ្នោត​លើក​ទី​មួយ​ចាប់​តាំងពី​ការ​គ្រប់​គ្រង​របស់​ពួក​យោ​ធា​អស់​រាប់​ទសវត្សរ៍​ដែល​បាន​បញ្ចប់​នៅ​ឆ្នាំ​២០១១។

នៅ​ក្នុង​កាសែត​វីដេអូ​ដែល​បាន​ចុះ​ផ្សាយ​នៅ​ថ្ងៃ​អង្គារ​នេះនៅ​គេហទំព័រ​បណ្តាញ​ទំនាក់ទំនង​សង្គមហេ្វសប៊ុក​ (Facebook) របស់​គណបក្ស​សម្ព័ន្ធភាពជាតិ​ដើម្បី​លទ្ធិ​ប្រជាធិបតេយ្យ (NLD) ដែល​ជាគណបក្ស​គាំទ្រ​លទ្ធិ​ប្រជា​ធិបតេយ្យ​ជាយូរយារ​ណាស់​មក​ហើយ​បាន​និយាយ​ថា ​ការ​បោះឆ្នោត​គឺ​ជា លើក​ទី​មួយ​នៅ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ទសវត្សរ៍​នេះ ដែល​ប្រជាពលរដ្ឋ​របស់​យើង​នឹង​មាន​ឱកាស​ធ្វើ​ឲ្យ​មាន​ការ​ផ្លាស់​ប្តូរ​យ៉ាង​ពិត​ប្រាកដ។

លោកស្រី​អង់​សាន​ ស៊ូ​ជី​បាន​មាន​ប្រសាសន៍​ជា​ភាសា​អង់គ្លេស​នៅ​ក្នុង​កា​សែតវីដេអូ​នេះ​ថា «នេះ​ជា​ឱកាស​ដែល​យើង​មិន​អាច​ធ្វើ​ឲ្យ​បាត់​បង់បាន។ យើង​សង្ឃឹម​ថា ​ពិភពលោក​ទាំង​មូល​នឹង​យល់ពី​សារៈ​សំខាន់​សម្រាប់​យើង​ក្នុង​ការ​សម្រេច​ឲ្យ​បានការ​បោះឆ្នោត​ដោយ​សេរី​ និង​យុត្តិធម៌​ ជាមួយ​នឹង​លទ្ធផល​នៃ​ការ​បោះឆ្នោត​ដែល​ត្រូវបានគោរព​ដោយ​គណបក្ស​ទាំងអស់​ដែល​ទាក់​ទិន​ក្នុង​ការ​បោះឆ្នោត​នេះ‍»។

លោកស្រី​បាន​មាន​ប្រសាសន៍​បន្ត​ទៀត​ថា «សូម​ជួយ​យើង​ដោយ​ធ្វើ​ការ​សង្កេត​ពី​អ្វី​ដែល​កើត​មាន​ឡើង ​មុន​ពេល​បោះឆ្នោត ​ក្នុង​អំឡុងពេល​បោះឆ្នោត ​ហើយ​ពេល​បន្ទាប់​ពី​ការ​បោះឆ្នោត ដែល​ជា​ពេល​ដ៏​សំខាន់​មួយ។​ នេះ​ជា​ការ​រួម​វិភាគ​ទាន​ដ៏​ល្អបំផុត​ដែលលោក​អ្នក​អាច​ធ្វើ​ដើម្បី​សន្តិភាព ​និង​ការរីក​ចម្រើន​នៅ​ក្នុង​ប្រទេស​នេះ ​ដោយ​ការ​ធ្វើ​ឲ្យ​ប្រាកដ​ថា ​ប្រជា​ពលរដ្ឋ​របស់​យើង​មាន​អារម្មណ៍​ថា ​ឆន្ទៈ​របស់​ពួកគេ​បាន​ត្រូវ​គេ​គោរព។

​ថ្ងៃ​អង្គារ​នេះ​កំណត់ការ​ចាប់​ផ្តើម​ជា​ផ្លូវការ​នៃ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​សម្រាប់​ការ​បោះឆ្នោត​នៅ​ថ្ងៃ​ទី​៨ ​ខែ​វិច្ឆិកា ​ដែល​នឹង​កំណត់​សភា​ ហើយ​បន្ទាប់​មក​នឹង​ជ្រើសរើស​ប្រធានា​ធិបតី៕

XS
SM
MD
LG