ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រធានាធិបតី​ភូមា​ជំរុញ​ឲ្យ​មាន​ការ​ជម្លៀស​ប្រជាជន​ពី​តំបន់​ដី​សណ្ត


ប្រធានាធិបតី​ភូមា Thein Sein ជួប​ជាមួយ​ពលរដ្ឋ​នៅ​ក្នុង​រដ្ឋ​ Rakhine។
ប្រធានាធិបតី​ភូមា Thein Sein ជួប​ជាមួយ​ពលរដ្ឋ​នៅ​ក្នុង​រដ្ឋ​ Rakhine។

ប្រធានាធិបតី​នៃ​ប្រទេស​ភូមា​បាន​អំពាវនាវ​ឲ្យ​មាន​ការ​ជម្លៀស​ប្រជាជាន​នៅកន្លែង​ទាបៗ​ក្នុង​តំបន់​ដី​សណ្ត Irrawaddy នៅ​ពេល​ដែល​ទឹក​ទន្លេ​បាន​ឡើង​ដល់​កម្រិត​ខ្ពស់​បំផុត​ ហើយ​បាន​គំរាម​កំហែង​មាត់​ទន្លេ។

ក្នុង​សារ​មួយ​ដែល​បាន​ផ្សាយ​កាល​ពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ប្រធានា​ធិបតី Thein Sein ​បាន​និយាយ​ថា ​តំបន់​នានា​នៅ​ជិត Irrawaddy មាន​ភាព​គ្រោះ​ថ្នាក់​នៅ​ពេល​ដែល​ទឹក​ទន្ល​បាន​ឡើង​ហួស​ពី​កម្រិត​គ្រោះ​ថ្នាក់។

មនុស្ស​ប្រហែល​៦.២០០.០០០នាក់​ដែល​មាន​ចំនួន​១២​ភាគ​រយ​នៃ​ប្រជាពលរដ្ឋ​ភូមា រស់​នៅ​ក្នុង​តំបន់​នោះ ​ជាតំបន់​មួយ​ដែល​ទន្លេ Irrawaddy ហើយ​និង​ដៃ​ទន្លេ​ផ្សេងៗ​ទៀត​ហូរ​ចូល​ក្នុង​តំបន់​ដី​សណ្ត​ឆ្ពោះ​ទៅ​កាន់​សមុទ្រ។

ទីក្រុង​យ៉ាំងហ្គូន​ដែល​ជា​ទីក្រុង​ដ៏​ធំ​បង្អស់​របស់​ភូមា ​មិន​មាន​ទឹក​ជំនន់​ទេ ​ថ្វីបើ​នៅ​ជិត​តំបន់​ដី​សណ្ត​នោះ​ក៏​ដោយ។

យោង​តាម​ក្រសួង​សង្គម​កិច្ច ​ជួយ​សង្គ្រោះ​និង​ការ​តាំង​ទីលំនៅ​ឡើង​វិញ ​បាន​ប្រាប់​ឲ្យ​ដឹង​ថា ​ទឹក​ជំនន់​យ៉ាង​ខ្លាំង​ដែល​បាន​កើត​មាន​ឡើង​កាល​ពី​សប្តាហ៍​មុន​ដោយ​ការ​ធ្លាក់​ភ្លៀង​រដូវ​មូសុង​យ៉ាង​ខ្លាំង​នោះ​បាន​សម្លាប់​មនុស្ស​៨១នាក់។

តំបន់​ចំនួន​៤​បាន​ប្រកាស​ជា​តំបន់​មហន្តរាយ​ដោយ​មាន​ទឹក​ជំនន់​យ៉ាង​ខ្លាំង។

សហរដ្ឋ​អាមេរិក​បាន​ប្រកាស​ផ្តល់​កម្មវិធី​ជំនួយ​ដើម្បី​ជួយ​ជន​រងគ្រោះ​ដោយ​សារ​ទឹក​ជំនន់​នៅ​ក្នុង​ប្រទេស​ភូមា ​នៅពេល​ដែល​កិច្ច​ខិតខំ​ប្រឹងប្រែង​ផ្តល់​ជំនួយ​អន្តរជាតិ​បាន​បង្កើន​ល្បឿន​បន្ទាប់​ពី​មហន្តរាយ​បាន​ប៉ះពាល់​មនុស្ស​រាប់​សែ​ន​នាក់​នៅ​ទូទាំង​ប្រទេស៕

XS
SM
MD
LG