ការវាយប្រហារលើកងកម្លាំងអាមេរិកនៅអ៊ីរ៉ាក់និងស៊ីរីបន្តកើតឡើង
ប៉ុន្មានថ្ងៃបន្ទាប់ពីការសម្លាប់រង្គាលលើជនជាតិអ៊ីស្រាអែលដោយក្រុមហាម៉ាស់ដែលគាំទ្រដោយអ៊ីរ៉ង់ យោធាអាមេរិកបានបន្ទោសលើក្រុមសកម្មប្រយុទ្ធដែលគាំទ្រដោយអ៊ីរ៉ង់ប្រមាណ៣០ទៀត ដែលវាយប្រហារសឹងតែរៀងរាល់ថ្ងៃប្រឆាំងនឹងកងកម្លាំងរបស់អាមេរិកនៅក្នុងប្រទេសអ៊ីរ៉ាក់និងស៊ីរី។ កាលពីសប្តាហ៍មុន អាមេរិកបានសងសឹកដោយវាយប្រហារយ៉ាងជាក់លាក់ទៅលើកន្លែងនានានៅស៊ីរីដែលមានជាប់ពាក់ព័ន្ធនឹងក្រុមឆ្មាំបដិវត្តន៍ឥស្លាមរបស់អ៊ីរ៉ង់និងក្រុមសម្ព័ន្ធមិត្ត ប៉ុន្តែការវាយប្រហារលើទាហានអាមេរិកភាគច្រើនដែលមិនទទួលជោគជ័យនោះ មិនទាន់ឈប់នៅឡើយទេ។ អ្នកស្រី Carla Babb អ្នកឆ្លើយឆ្លងព័ត៌មានប្រចាំក្រសួងការពារជាតិអាមេរិករាយការណ៍អំពីរឿងនេះ។ អ្នកនាង ស្រេង លក្ខិណា ជូនសេចក្តីប្រែសម្រួល៕