ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

នៅ​អង្គការ​សហប្រជាជាតិ​នាយករដ្ឋ​មន្រ្តី​ម៉ាឡេស៊ី​ស្វះស្វែង​​ទប់​ស្កាត់​ការ​ប្រើ​​ទណ្ឌកម្ម


នាយករដ្ឋ​មន្ត្រី​ម៉ាឡេស៊ី Mahathir Mohamad ចូល​រួម​ក្នុង​សន្និសីទ​កាសែត​ក្នុង​ទីក្រុង​តូក្យូកាលពី​ថ្ងៃទី​៣០ ខែឧសភា ឆ្នាំ២០១៩។
នាយករដ្ឋ​មន្ត្រី​ម៉ាឡេស៊ី Mahathir Mohamad ចូល​រួម​ក្នុង​សន្និសីទ​កាសែត​ក្នុង​ទីក្រុង​តូក្យូកាលពី​ថ្ងៃទី​៣០ ខែឧសភា ឆ្នាំ២០១៩។

លោក Mahathir Mohamad នាយករដ្ឋ​មន្រ្តី​នៃ​ប្រទេស​ម៉ាឡេស៊ី ​កាល​ពី​ថ្ងៃ​សុក្រ ​បានរិះគន់​សហរដ្ឋ​អាមេរិកចំពោះ​ការ​ប៉ុនប៉ង​បង្ខំ​ប្រទេស​ផ្សេង​ៗ​ទៀត​ឲ្យ​បញ្ឈប់​ការ​ធ្វើ​ពាណិជ្ជកម្ម​ជាមួយ​ប្រទេស​អ៊ីរ៉ង់។

មេដឹកនាំ​ដែល​មាន​អាយុ​៩៤ឆ្នាំ​រូបនេះ ​បានថ្លែង​ទៅកាន់​មហាសន្និបាត​អង្គការ​សហប្រជាជាតិ​ថា ​យើង មិនដឹងថា​នៅ​ក្រោម​ច្បាប់ដាក់​ទណ្ឌកម្មដែល​ត្រូវ​អនុវត្ត​នោះ​ទេ។ ការណ៍​នេះ ដូចជាសិទ្ធិ​របស់​ប្រទេស​អ្នកមាននិង​ប្រទេស​មហាអំ​ណាច។

​លោក ​បាន​និយាយ​ទៀត​ថា ​ប្រសិនបើ ​អ្នក​ចង់​មានការ​ដាក់​ទណ្ឌកម្ម ​ចូរយើង ​មាន​ច្បាប់មួយ​ដើម្បី​គ្រប់​គ្រង​ពួកគេ។

លោក និយាយ​ទៀត​ថា នៅពេល​ដែល​ការ​ដាក់​ទណ្ឌកម្ម ​ត្រូវ​បាន​អនុវត្ត​ចំ​ពោះ​ប្រ ទេស​ណាមួយ ​ប្រទេស​ផ្សេង​ទៀតទទួលការ​ដាក់​ទណ្ឌកម្ម​ដែរ។ ម៉ាឡេស៊ី​និង​ប្រទេស​ចា​ច្រើន​ទៀត ​បាន​បាត់​បង់​ទីផ្សារ​ដ៏ធំមួយ​នៅពេល​ដែល​ការ​ដាក់​ទណ្ឌ​កម្ម​នោះ​ត្រូវ​បាន​អនុវត្ត​ចំពោះ​ប្រទេស​អ៊ីរ៉ង់។

សហរដ្ឋ​អាមេរិក បាន​បង្កើន​ការ​ប្រើ​ប្រាស់​ការ​ដាក់​ទណ្ឌកម្ម​ជា​ឧបករណ៍​ខាង​ការទូត ​ដោយ​លោក​ប្រធានា​ធិបតី​ដូណាល់ ​ត្រាំ ​បាន​គំរាម​កំហែង​ប្រទេស​ផ្សេង​ទៀត​ដោយ​ការ​ដាក់​ទណ្ឌកម្ម ប្រសិនបើ ​ពួកគេ​ទិញ​ប្រេង​ពី​ប្រទេស​អ៊ីរ៉ង់។

ដើម្បី​ស្វះស្វែង​ទប់​ស្កាត់ឥទ្ធិពល​របស់​អ៊ីរ៉ង់​នៅ​ក្នុង​តំបន់ ​ប្រធានា​ធិបតី​ត្រាំ ​បាន​ដាក់​ទណ្ឌកម្ម​ជាឯតោភាគី​បន្ទាប់ពី​ដក​សហរដ្ឋ​អាមេរិក​ចេញ​ពី​កិច្ច​ព្រម​ព្រៀង​នុយក្លែអ៊ែរ​មក។

ថ្លែង​ទៅកាន់​ពួក​អ្នក​យកព័ត៌មាន​បន្ទាប់​ពី​សុន្ទរកថា​របស់​លោក ​លោក Mahathir បាន​ទទួល​ស្គាល់​ថា ​ក្រុមហ៊ុនម៉ាឡេស៊ី ​មាន​ជម្រើស​តិចតួច ​ក៏ប៉ុន្តែ ​បាន​អនុវត្ត​តាម​ដោយ​ការភ័យ​ខ្លាច​ត្រូវ​ទទួល​រងការ​ដាក់​ទណ្ឌកម្ម​ពី​សហរដ្ឋ​អាមេរិក៕

XS
SM
MD
LG