ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មនុស្ស​៤៥​នាក់​ត្រូវ​​បានសម្លាប់​នៅ​​ប្រទេស​ស៊ីរី​ដោយ​យន្តហោះ​ចម្បាំង​រុស្ស៊ី​និង​រដ្ឋាភិបាល​ស៊ីរី


រូប​ឯកសារ៖ កង​កម្លាំង​សកម្មប្រយុទ្ធ​ Kurde​ នៃ​កង​ការ​ពារ​ប្រជាជន​​ឈរ​នៅ​ជិត​រថយន្ត​ចម្បាំង​នៅ​ភាគ​អាគ្នេយ៍​នៃ​ក្រុង​ Qamishli ប្រទេស​ស៊ីរី។
រូប​ឯកសារ៖ កង​កម្លាំង​សកម្មប្រយុទ្ធ​ Kurde​ នៃ​កង​ការ​ពារ​ប្រជាជន​​ឈរ​នៅ​ជិត​រថយន្ត​ចម្បាំង​នៅ​ភាគ​អាគ្នេយ៍​នៃ​ក្រុង​ Qamishli ប្រទេស​ស៊ីរី។

អង្គការ​ឃ្លាំ​មើល​សិទ្ធិមនុស្ស​ក្នុង​ប្រទេស​ស៊ីរី​ Syrian Observatory for Human Rights ដែល​មាន​មូលដ្ឋាន​ក្នុង​ប្រទេស​អង់គ្លេស​បាន​និយាយ​ថា​ កង​យន្តហោះ​ចម្បាំង​របស់​រុស្ស៊ី​និង​របស់​រដ្ឋាភិបាល​ស៊ីរី​បាន​ធ្វើការ​វាយ​ប្រហារ​នៅក្នុង​ក្រុង​មួយ​នា​ប៉ែក​ខាង​កើត​នៃ​ប្រទេស​ស៊ីរី​បណ្តាល​ឱ្យ​មនុស្ស​យ៉ាង​តិច​ណាស់​៤៥​នាក់​ស្លាប់​ដោយ​មាន​រួម​បញ្ចូល​ទាំងកុមារ​ផងដែរ។

អង្គការនេះ​ដែល​ឃ្លាំ​មើល​ស្ថានការណ៍​ក្នុង​ប្រទេស​ស៊ី​រី​បាន​និយាយ​ថា​ការ​ វាយ​ប្រហារ​នេះ​បាន​ត្រូវ​ចំ​ក្រុង​ Qourieh ក្នុង​ខេត្ត​ Deir el-Zour ដែល​នៅ​ជាប់​ព្រំដែន​ប្រទេស​អ៊ីរ៉ាក់​ ហើយ​ដែល​តំបន់​ភាគ​ច្រើន​បាន​ត្រូវ​ត្រួតត្រា​ដោយ​ពួក​ជន​សកម្មប្រយុទ្ធ​រដ្ឋ​ឥស្លាម។

នៅ​ពេល​ជាមួយ​គ្នា​នេះ​ កង​កម្លាំង​ប្រជាធិបតេយ្យ​ស៊ីរី​ហៅ​កាត់​ថា​ SDF ដែល​ជា​ក្រុម​ចម្រុះ​មួយ​នៃ​កង​កម្លាំង​ Kurde និង​អារ៉ាប់​គាំទ្រ​ដោយ​ការ​វាយ​ប្រហារ​តាម​អាកា​សដោយ​ក្រុម​ចម្រុះ​ដឹកនាំ​ដោយ​ស.រ.អា. ​បាន​ប៉ះ​ទង្គិច​ជា​មួយ​ពួក​រដ្ឋ​ ឥស្លាម ​នៅ​ក្នុង​ក្រុង ​Manbij​ ដែល​ជា​សំបុក​សំខាន់​មួយ​របស់ពួក​ជ្រុល​និយម​នេះ។

កង​កម្លាំង SDF ​បាន​ជម្រុល​ទៅ​មុខ​ចូល​ក្នុង​ក្រុង​នេះ​ពី​ជាយ​ក្រុង​ខាង​ត្បូង​ក្រោយ​ពី​បាន​ត្រួត​ត្រា​មជ្ឈមណ្ឌល​ជង្រុក​ស្រូវ​សាឡី​មួយ​កន្លែង​នៅ​ជាយ​ក្រុង​នេះ។

ក្រុង​ Manbij ​ជាកន្លែង​ឈប់​សំចត​សំខាន់​មួយ​សម្រាប់​ទទួល​ការផ្គត់​ផ្គង់​សម្រាប់​ពួក​ជន​សកម្ម​ប្រយុទ្ធ​រដ្ឋ​ឥស្លាម នៅ​ក្នុង​តំបន់​ខាង​ជើង​នៃ​ប្រទេស​ស៊ីរី​ដែល​ពួក​គេ​ត្រួតត្រា។ ពួក​សកម្មជន​ក្នុង​មូលដ្ឋាន​បាន​និយាយ​ថា ការ​បាត់​បង់​ក្រុង​នេះ​ជា​ដំណើរ​ថយ​ក្រោយ​ធ្ងន់ធ្ងរ​មួយ​សម្រាប់​ពួក​ភេរវជន​នេះ។

ក្រុមជន​អំបូរ​ Kurde រាប់​រយ​នាក់​ទទួល​រង​ការ​បាញ់​ប្រហារ​នៅ​ក្នុងប៉ែក​ខាង​ជើង​នៃ​ប្រទេស​ស៊ីរី​ ហើយ​ជន​មួយ​ចំនួន​បាន​ស្លាប់​និង​ត្រូវ​របួស​នៅ​ពេល​ខិត​ខំប្រឹង​ប្រែង​រត់​គេច​ខ្លួន​ចេញ​ពី​ការ​បាញ់​ត​គ្នា​រវាង​កងកម្លាំង​ជា​គូបដិបក្ខ។

ការ​នាំ​គ្នា​រត់​ចេញ​ទាំង​ក្រុម​នេះ​បាន​ចាប់ផ្តើម​មាន​ឡើង​នៅ​ក្រោយ​ពួក​រដ្ឋ​ឥស្លាម​ បាន​ចាប់​ពង្រត់​ជនស៊ីវិល ​Kurde ​ប្រមាណ​៩០០​នាក់​នៅ​ក្នុង​ខេត្ត Aleppo កាល​ពី​បី​សប្តាហ៍​មុន​នេះ។ ជន​ខ្លះ​ទៀត​បាន​ខិតខំ​ព្យាយាម​រត់​គេច​ខ្លួន​ចេញ​ពីក្រុង​ Manbij ​ដែលត្រូវ​ឡោមព័ទ្ធ​ដោយ​ពួក​យុទ្ធ​ជន​នៃ​កង​កម្លាំង SDF ដែល​គាំទ្រ​ដោយ​ក្រុម​ចម្រុះ​ដឹកនាំ​ដោយ​ស.រ.អា.៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG