ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ជន​អន្តោប្រវេសន៍​យ៉ាង​ហោច​ណាស់​៣៧​នាក់​បាន​ស្លាប់​ខណៈ​ព្យាយាម​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ក្រិក


មន្រ្តី​ប៉ូលិស​របស់​តួកគី​ឈរ​នៅ​ក្បែរ​សាកសព​របស់​ជន​អន្តោប្រវេសន៍​នៅ​លើ​ឆ្នេរ​ក្បែរ​ក្រុង Ayvacik ប្រទេស​តួកគី កាលពី​ថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៦។
មន្រ្តី​ប៉ូលិស​របស់​តួកគី​ឈរ​នៅ​ក្បែរ​សាកសព​របស់​ជន​អន្តោប្រវេសន៍​នៅ​លើ​ឆ្នេរ​ក្បែរ​ក្រុង Ayvacik ប្រទេស​តួកគី កាលពី​ថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៦។

ទូក​មួយ​គ្រឿង​ដែល​បាន​ដឹក​ជន​ភៀស​ខ្លួន​ស៊ីរី​ពី​ប្រទេស​តួកគី​ទៅ​កាន់​ប្រទេស​ក្រិក​បាន​បុក​នឹង​ដុំ​ថ្ម និង​បាន​ក្រឡាប់​កាល​ពី​ព្រឹក​ព្រលឹម​ថ្ងៃ​សៅរ៍ ដែល​បាន​បណ្តាល​ឲ្យ​មនុស្ស​យ៉ាង​ហោច​ណាស់​ចំនួន​៣៧​នាក់​លង់​ទឹក​ស្លាប់ ក្នុង​នោះ​ក៏​មាន​ទារក​ និង​កុមារ​តូចៗ​ផង​ដែរ។ ​ទិដ្ឋភាព​នៃ​សាកសព​កុមារ​តូចៗ​នៅ​លើ​ឆ្នេរ​សមុទ្រ​កាល​ពី​ថ្ងៃ​សៅរ៍​គឺ​ជា​ការ​រំលឹក​ដ៏​ខ្លោចផ្សា​មួយ​ ដែល​វិបត្តិ​ជន​អន្តោប្រវេសន៍​ចូល​ទៅ​កាន់​អឺរ៉ុប​បន្ត​សម្លាប់​ជីវិត​មនុស្ស​ និង​ក្រុមគ្រួសារ​របស់​ពួកគេ​កាល​ពីលើក​មុន​នោះ។

ពួកគេ​បាន​នឹក​ឃើញ​ដល់​រូបភាព​របស់​កុមារា Aylan Kurdi អាយុ​៣​ឆ្នាំ​ដែល​បាន​ដេក​ផ្កាប់​មុខ​លើ​ឆ្នេរ​សមុទ្រ​របស់​តួកគី​កាល​ពី​ឆ្នាំ​មុន។ រឿងរ៉ាវ​របស់​កុមារា​នោះ​ឲ្យ​ធ្វើ​ឲ្យ​ប្រជាជន​ទូទាំង​ពិភពលោក​ចាប់​អារម្មណ៍​ទៅ​លើ​វិបត្តិ​ជន​ភៀស​ខ្លួន​ស៊ីរី ដោយ​បាន​ធ្វើ​ឲ្យ​មនុស្ស​ជាច្រើន​ដឹង​អំពី​វិបត្តិ​ដ៏​ឈឺចាប់​ដោយ​សារ​សង្រ្គាម​នៅ​ក្នុង​ប្រទេស​ស៊ីរី​ ហើយ​ជន​ភៀស​ខ្លួន​ជាច្រើន​បាន​ប៉ុនប៉ង​ស្វែង​រក​ទីកន្លែង​សុវត្ថិភាព​នៅ​អឺរ៉ុប។ ​

សោកនាដកម្ម​កាល​ពី​ថ្ងៃ​សៅរ៍​បាន​កើត​ឡើង​នៅ​ពេល​ដែល​ទូក​ដឹក​ជន​ភៀស​ខ្លួន​បាន​ក្រឡាប់​ ខណៈ​ដែល​មនុស្ស​រាប់​សិប​នាក់​យល់​ខុស​ថា ការ​ឆ្លង​ពី​ឆ្នេរ​តួកគី​ទៅ​កាន់​កោះ Lesbos នៃ​ប្រទេស​ក្រិក​មាន​ចម្ងាយ​ជិត។ តាម​ពិត​វា​មាន​ចម្ងាយ​ដល់​ទៅ​៨​គីឡូម៉ែត្រ​ឯ​ណោះ។

មាន​ជន​អន្តោប្រវេសន៍​ជាង​២៥០​នាក់​ដែល​បាន​លង់​ទឹក​ស្លាប់​ក្នុង​ខែ​នេះ ដោយសារ​ព្យាយាម​ទៅ​កាន់​កោះ​មួយ​ក្នុង​ប្រទេស​ក្រិក ដែល​កោះ​នោះ​ជា​ចំណុច​ចាប់​ផ្តើម​ក្នុង​ការ​ចូល​ទៅ​ក្នុង​សហភាព​អឺរ៉ុប​ និង​ការសន្យា​មិន​ច្បាស់លាស់​ក្នុង​ការ​ទទួល​ជន​ភៀស​ខ្លួន​ពី​សង្រ្គាម​ និង​ភាព​ក្រីក្រ។ ​

ឆ្មាំ​យាម​ល្បាត​របស់​តួកគី​បាន​និយាយ​ថា នាវា​ចំនួន​៣​គ្រឿង ឧទ្ធម្ភាគចក្រ​ចំនួន​១​គ្រឿង និង​ក្រុម​ជួយ​សង្រ្គោះ​កំពុង​តែ​ស្វែង​រក​ទូក​ដែល​បាន​លិច​នោះ និង​ស្វែងរក​សាកសព​នៅ​ក្នុង​សមុទ្រ​នោះ​បន្ថែម​ទៀត​ ដែល​ក្នុង​នោះ​ក៏​មាន​កុមារ​ចំនួន​១០​នាក់​ផង​ដែរ៕​

XS
SM
MD
LG