ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

​ជនជាតិ​ប៉ាឡេស្ទីន​យ៉ាង​ហោច​ណាស់​​១២​នាក់​បាន​ស្លាប់​​ក្នុង​ការ​ធ្វើ​បាតុកម្ម​​ធំ​មួយ​នៅ​តំបន់ Gaza


ក្រុម​បាតុករ​ប៉ាឡេស្ទីន​សែង​អ្នក​របួស​ក្នុង​ការ​ប៉ះទង្គិច​គ្នា​ជាមួយ​កង​កម្លាំង​អ៊ីស្រាអែល នៅ​តាម​ព្រំដែន​ក្នុង​តំបន់​ Gaza កាល​ពី​ថ្ងៃ​ទី​៣០ មីនា ២០១៨។
ក្រុម​បាតុករ​ប៉ាឡេស្ទីន​សែង​អ្នក​របួស​ក្នុង​ការ​ប៉ះទង្គិច​គ្នា​ជាមួយ​កង​កម្លាំង​អ៊ីស្រាអែល នៅ​តាម​ព្រំដែន​ក្នុង​តំបន់​ Gaza កាល​ពី​ថ្ងៃ​ទី​៣០ មីនា ២០១៨។

ជនជាតិ​ប៉ាឡេស្ទីន​យ៉ាង​ហោច​ណាស់១២​នាក់​បាន​ស្លាប់​នៅ​ក្នុងការ​ធ្វើបាតុកម្ម​ដ៏​ធំ​មួយ​នៅ​តំបន់Gazaនេះ​បើ​តាមការ​បញ្ជាក់​របស់​ក្រសួង​សុខាភិបាល​ប៉ាឡេស្ទីន។

យោធា​អ៊ីស្រាអែល​បាន​ប្រាប់​ឲ្យ​ដឹង​ថា ​កង​ទ័ព​របស់​ខ្លួន​បាន​ប្រើ​ប្រាស់​«មធ្យោបាយ​បំបែក​កុបកម្ម‍»​ដើម្បី​បង្ក្រាប​បាតុកម្ម​ដ៏​ធំ​មួយ​របស់​ជន​ជាតិ​ប៉ាឡេស្ទីន​ ហើយ​បាន​ផ្ទុះ​ទៅ​ជា​ហិង្សា​នៅ​តាម​បណ្តោយ​ព្រំ​ដែន​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ។

អំពើ​ហិង្សា​បាន​ផ្ទុះ​ឡើង​នៅ​ពេល​ដែល​ជន​ជាតិ​ប៉ាឡេស្ទីន​បានទៅ​ជិ​ត​ព្រំ​ដែន។​យោធា​អ៊ីស្រាអែល​បាន​ប្រាប់​ឲ្យ​ដឹងថា ​កងទ័ព​របស់​ខ្លួន​បាន​ឆ្លើយតប​ដល់​ពួក​ញុះ​ញង់​ដែល​បាន​ចោល​ដុំ​ថ្ម​ហើយ​និងរុញ​កង់​រថយន្ត​ដែល​កំពុង​ដុត​ឆេះ។

ក្រសួង​សុខាភិបាល​ប៉ាឡេស្ទីន​បាន​ប្រាប់​ឲ្យ​ដឹងថា ​កងទ័ព​អ៊ីស្រាអែល​បាន​បាញ់​គ្រាប់​កាំភ្លើង​ពិតៗ​និង​ឧស្ម័ន​បង្ហៀ​ទឹក​ភ្នែក ​ដោយ​បាន​សម្លាប់​ជន​ជាតិ​ប៉ាឡេស្ទីន​យ៉ាង​ហោច​ណាស់​ក៏​៦នាក់​ហើយ​និង​ធ្វើ​ឲ្យ​របួស​យ៉ាង​ហោច​ណាស់​ក៏​៥៥០​នាក់​ផ្សេង​ទៀត។

វា​ជា​ថ្ងៃ​ដ៏​ប្រល័យ​បំផុត​មួយ​នៅ​ក្នុង​តំបន់ ​Gaza ​ដែល​ជា​ដែនដី​ប៉ាឡេស្ទីន​គ្រប់​គ្រង​ដោយ​ខ្លួន​ឯង​ចាប់​តាំង​ពី​រដូវ​ស្លឹក​ឈើ​ជ្រុះ​ឆ្នាំ​មុន។

​ជន​ជាតិ​ប៉ាឡេស្ទីន​បាន​បង្កើត​ជំរំ​ធ្វើ​ពី​តង់​ដើម្បី​តវ៉ា​ប្រឆាំងក្នុង​ទីកន្លែង​ចំនួន​៥​នៅ​តាម​បណ្តោយ​តំបន់ Gaza ​ទាំង​មូល​ដែល​ត្រូវ​គេ​រំពឹង​នឹង​ស្ថិត​នៅ​ទី​នោះ​រយៈ​ពេល​៦​សប្តាហ៍។ ក្រុមគ្រួសារ​ទាំង​មូល ​បុរស ស្រ្តី ​និង​កូន​ក្មេង​ត្រូវ​គេ​រំពឹង​នឹង​ចូល​រួម​ក្នុង​បាតុកម្ម​ជំរំ​បោះ​តង់​នេះ។

បាតុកម្ម​រយៈ​ពេល​មួយ​សប្តាហ៍​នេះ​ដែល​នឹង​បញ្ចប់​នៅ​ថ្ងៃ​ទី​១៥ ខែឧសភា ​ត្រូវ​បាន​ធ្វើឡើង​ដើម្បី​រំលឹក​ដល់ ​Nakba​ ឬ​មហន្តរាយ​នៅ​ពេល​ដែល​ជន​ជាតិ​ប៉ាឡេស្ទីន​រាប់​សែន​នាក់​ត្រូវ​រត់​គេច​ខ្លួន​ចេញ​ពី​ដី​ធ្លី​របស់​ខ្លួនឬ​ត្រូវ​គេបណ្តេញ​ចេញ​ក្នុង​អំឡុង​សង្គ្រាម​ឆ្នាំ​១៩៤៨​ដែល​បាន​នាំ​ឲ្យ​មាន​ការ​បង្កើតរដ្ឋ​អ៊ីស្រាអែល៕

XS
SM
MD
LG