ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​ចរចា​នៅ​ក្នុង​ទីក្រុង​អាស្តាណា​ស្តី​ពី​ប្រទេស​ស៊ីរី​បន្ត​ថ្វីបើ​មិន​មាន​ការ​ជឿន​លឿន​ក៏​ដោយ


អ្នក​ចូលរួម​ក្នុង​កិច្ចចរចា​សន្តិភាព​ស៊ីរី​ស្ថិត​នៅ​ក្នុង​ក្រុង​អាស្តាណា​ ប្រទេស​កាហ្សាក់ស្ថាន កាលពី​ថ្ងៃទី១៦​ ខែកុម្ភៈ ឆ្នាំ២០១៧។
អ្នក​ចូលរួម​ក្នុង​កិច្ចចរចា​សន្តិភាព​ស៊ីរី​ស្ថិត​នៅ​ក្នុង​ក្រុង​អាស្តាណា​ ប្រទេស​កាហ្សាក់ស្ថាន កាលពី​ថ្ងៃទី១៦​ ខែកុម្ភៈ ឆ្នាំ២០១៧។

ប្រទេស​រុស្ស៊ី​ពិចារណា​ការ​ចរចា​សន្តិភាព​ជុំ​ទី២​ស្តី​ពី​សន្តិភាព​ក្នុងប្រទេស​ស៊ីរី​ដែល​ធ្វើឡើង​នៅ​សប្តាហ៍​នេះ​នៅ​ប្រទេស​កាហ្សាក់ស្ថាន​ថា ​ជា​ជោគ​ជ័យ ​នេះ​តាម​ការ​បញ្ជាក់​របស់​មន្រ្តី​ជាន់​ខ្ពស់​ម្នាក់​របស់​ក្រសួងការ​បរទេស​កាល​ពី​ថ្ងៃ​សៅរ៍​ម្សិលមិញ។

លោក Sergey Vershinin នាយក​នៃ​នាយកដ្ឋាន​សម្រាប់​តំបន់​មជ្ឈឹមបូព៌ា​ និង​អាហ្វ្រិក​ខាង​ជើង​នៃ​ក្រសួង​ការបរទេស​រុស្ស៊ី ​បាន​ប្រាប់​បណ្តាញ​ផ្សាយ​ព័ត៌មាន​រដ្ឋ​រុស្ស៊ី​ថា ​ការ​ចរចា​នៅ​ក្នុង​ទីក្រុង​អាស្តាណា ​ជា​ជំហាន​ដ៏​មាន​សារៈ​សំខាន់​មួយឆ្ពោះ​ទៅ​កាន់​ការ​ដោះ​ស្រាយ​វិបត្តិ​ក្នុង​ប្រទេស​ស៊ីរី។

ប្រទេស​៣​ដែល​រៀប​ចំ​សន្និសីទ​នោះគឺ រុស្ស៊ី​ និង​អ៊ីរ៉ង់​ដែល​គាំទ្រ​រដ្ឋាភិបាល​ស៊ីរី​ ​ហើយ​តួកគី​ដែល​គាំទ្រ​ពួក​ឧទ្ទាម​ខ្លះ​បាន​ជំទាស់​ប្រឆាំង​រដ្ឋាភិបាល​ស៊ីរី ​បាន​រៀប​ចំ​ការ​ចរចា​នៅ​ប្រទេស​កាហ្សាក់ស្ថាន។ ​ក្រៅ​ពី​ប្រទេស​ម្ចាស់​ផ្ទះ ​ប្រទេស​ផ្សេង​ទៀត​ដែល​ចូល​រួម រួម​មាន​ពួក​តំណាង​មក​ពី​រដ្ឋាភិបាល​ស៊ីរី ​និង​ក្រុម​ប្រឆាំងស៊ីរី ​អង្គការ​សហប្រជាជាតិ​និង​ពួក​អ្នក​សង្កេតការណ៍​ផ្សេងៗ​ទៀត​ដូចជា ​សហរដ្ឋ​អាមេរិក ​និង​ប្រទេស​ហ្ស៊កដានី។

​គណៈ​ប្រតិភូ​នៅ​ឯ​ការ​ចរចា​ក្នុង​រដ្ឋធានី​នៃ​ប្រទេស​កាហ្សាក់ស្ថាន មាន​ចំនួន​តិចជាង​និង​កម្រិត​ទាប​ជាង​ក្នុង​អំឡុង​នៃ​ការ​ចរចា​ជុំ​ទី​១​នៅ​ក្នុង​ទីក្រុង​អាស្តាណា​កាល​ពី​ខែ​មករា។​ ពួកគេ​មិន​អាច​ព្រម​ព្រៀង​គ្នា​ចេញ​សេចក្តី​ថ្លែងការណ៍​ផ្តាច់​ព្រាត់​ហើយ​នៅ​មិន​ទាន់​មាន​ការ​ចរចា​ដោយ​ផ្ទាល់​រវាងរដ្ឋាភិបាល​ស៊ីរី ​និង​ក្រុម​ប្រឆាំង​នៅ​ឡើយទេ។​ ថ្វី​បើ​មាន​កត្តា​ទាំងអស់​នេះ​ក៏ដោយ ​ពួក​មន្រ្តី​រុស្ស៊ី ​បាន​វាយ​តម្លៃ​ប្រកប​ដោយ​សុទិដ្ឋិនិយម​អំពី​លទ្ធផល​នៃ​ការ​ចរចា​នេះ៕

XS
SM
MD
LG