ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

​ប្រទេស​ក្នុង​ទ្វីបអាស៊ី​ភ្ញាក់ផ្អើល​នឹង​ការ​លុប​ចោល​ជំនួប​កំពូល​ស្តី​ពី​នុយក្លេអ៊ែរ​កូរ៉េ​ខាង​ជើង​


បាតុករ​ម្នាក់​ពាក់​ម៉ាស់​មាន​រូប​លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ដូណាល់ ត្រាំ ក្នុង​ការធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​គោល​នយោបាយ​របស់​ហរដ្ឋ​អាមេរិក​ប្រឆាំង​នឹង​​ប្រទេស​កូរ៉េ​ខាង​ជើង។
បាតុករ​ម្នាក់​ពាក់​ម៉ាស់​មាន​រូប​លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ដូណាល់ ត្រាំ ក្នុង​ការធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​គោល​នយោបាយ​របស់​ហរដ្ឋ​អាមេរិក​ប្រឆាំង​នឹង​​ប្រទេស​កូរ៉េ​ខាង​ជើង។

កូរ៉េខាង​ជើង​នឹង​ប្រទេស​ជិត​ខាង​នៅ​ក្នុង​តំបន់​បាន​ប្រតិកម្ម​យ៉ាង​ប្រុង​ប្រយ័ត្ន​ចំពោះ
ការ​សម្រេច​ចិត្ត​របស់​លោកប្រធានាធិបតី ​ដូណាល់ ត្រាំ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ​ក្នុង​ការ​លុប​ចោល​ជំនួប​កំពូល​រវាង​សហរដ្ឋអាមេរិក​ និង​កូរ៉េ​ខាងជើង​ស្តី​ពី​នុយក្លេអ៊ែរ​កូរ៉េ​ខាង​ជើង។

អនុ​រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​កូរ៉េ​ខាងជើង​លោក ​Kim Kye Gwan​ បាន​ថ្លែង​នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​ដែល​បាន​ចេញ​ផ្សាយ​ដោយ​ទី​ភ្នាក់ងារ​សារព័ត៌មាន​កូរ៉េ​ខាងជើង ​KCNA ​ថា​កូរ៉េខាង​ជើង​នៅ​តែ​បើក​ចំហរ​ដើម្បី​ដោះ​ស្រាយ​បញ្ហា​ផ្សេងៗ​ជា​មួយ​នឹង​សហរដ្ឋអាមេរិក​គ្រប់​ពេល​និង​គ្រប់​វិធី​ និង​បាន​កោត​សរសើ​ដល់​កិច្ច​ខំ​ប្រឹងប្រែង​ទំនាក់​ទំនង​ការទូត​របស់​លោក​ប្រធានាធិបតី​ត្រាំ។

លោក​អនុរដ្ឋ​មន្រ្តី​ការ​បរទេស​កូរ៉េ​ខាង​ជើង​បាន​ថ្លែង​តាម​រយៈ​សេចក្តី​ថ្លែងការ​នេះ​ថា«យើង​កោត​សរសើ​យ៉ាង​ខ្ពង់​ខ្ពស់​ចំពោះ​កិច្ចប្រឹង​ប្រែង​របស់​លោក​ប្រធានាធិបតី ត្រាំ​ ​ដែល​ជា​កិច្ច​ប្រឹង​ប្រែង​មួយ​មិន​ដែល​ធ្លាប់​មាន​នៅ​ក្រោម​អាណត្តិ​ប្រធានាធិបតីមុនៗ​ ក្នុង​ការបង្កើត​ឲ្យ​មាន​ជំនួប​កំពូល​ជាមួយ​កូរ៉េខាង​ជើង​ជា​ប្រវត្តិសាស្ត្រ​នេះ»។
ការ​ថ្លែង​ដោយ​ពាក្យ​សម្តី​ផ្សះ​ផ្សារ​ដែល​ធ្វើឡើង​ដោយ​អនុរដ្ឋមន្ត្រី​ការបរទេស​របស់

មេដឹកនាំ គីម ជុងអ៊ុន​ នេះ​គឺ​ផ្ទុយ​គ្នា​ស្រឡះ​ពី​ការថ្លែង​រិះ​គន់​ ប្រមាថ​ និង​គំរាម​កំហែង​ដែល​ធ្វើ​ឡើង​ដោយ​មន្ត្រី​កូរ៉េ​ខាងជើង​ផ្សេង​ទៀត​កាល​ពី​ពេល​កន្លង​មក​ ដែល​បណ្តាល​ឲ្យ​លោក ត្រាំ​ សម្រេច​លុប​ចោល​ជំនួប​កំពូល​ជាមួយ​មេដឹកនាំ​កូរ៉េខាង​ជើង គីម​ ជុង​អ៊ុន នៅ​ខែ​មិថុនា​ខាងមុខ​នេះនៅក្នុង​ប្រទេស​សិង្ហបុរី។

កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​មិ្សល​មិញ​ អនុ​រដ្ឋមន្រ្តី​ការបរទេស​កូរ៉េ​ខាង​ជើង​លោក​ Choe Son Hui​ បាន​ហៅ​លោក​អនុប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក ​Mike Pence​ ថា​ជា«អ្នក​នយោបាយ​ទីមោង» ​និង​បាន​គំរាម​ប្រជែង​អំណាច​នុយក្លេអ៊ែរ​ជាមួយ​សហរដ្ឋអាមេរិក ជា​ការ​ឆ្លើយតប​ទៅ​នឹង​អត្ថាធិប្បាយ​របស់​លោក ​Pence​ ដែល​បាន​អំពាវនាវ​ឲ្យ​កូរ៉េខាង​ជើង​យក​គំរូ​តាម​ប្រទេសលីប៊ី​ក្នុង​ការ​ធ្វើ​មិន​ឲ្យ​មាន​នុយក្លេអ៊ែរ៕

XS
SM
MD
LG