ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សេដ្ឋី​នៅ​អាស៊ី​គឺ​ជា​អ្នក​មាន​បំផុត​នៅ​លើ​ពិភពលោក


អ្នក​ដំណើរ​កម្សាន្ត​ថត​រូប​នៅ​ពី​មុខ​ឡាន Rolls Royce Silver Ghost ឆ្នាំ១៩០៩ ដែល​ត្រូវ​បាន​គេ​ដាក់​តាំង​បង្ហាញ​នៅ​ការ​តាំង​ពិព័រណ៍ 21 Gun Salute International Vintage Car Rally & Concours លើក​ទី៦ នៅ​ក្នុង​ក្រុង​ញូវដេលី ប្រទេស​ឥណ្ឌា កាលពី​ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៦។
អ្នក​ដំណើរ​កម្សាន្ត​ថត​រូប​នៅ​ពី​មុខ​ឡាន Rolls Royce Silver Ghost ឆ្នាំ១៩០៩ ដែល​ត្រូវ​បាន​គេ​ដាក់​តាំង​បង្ហាញ​នៅ​ការ​តាំង​ពិព័រណ៍ 21 Gun Salute International Vintage Car Rally & Concours លើក​ទី៦ នៅ​ក្នុង​ក្រុង​ញូវដេលី ប្រទេស​ឥណ្ឌា កាលពី​ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៦។

សេដ្ឋី​ក្នុង​ទ្វីប​អាស៊ី ​មាន​ទ្រព្យសម្បត្តិ​ជាង​សមភាគី​របស់​ខ្លួន​ក្នុង​តំបន់​ផ្សេង​ទៀត​របស់​ពិភពលោក ​រួម​ទាំង​ប្រទេស​កូរ៉េខាង​ជើង​និង​ទ្វីប​អឺរ៉ុប ​នេះ​តាម​សេចក្តី​រាយការណ៍​ពី​ក្រុមហ៊ុន​ពិគ្រោះ​យោបល់ Capgemini។

យោង​ទៅ​តាម​របាយ​ការណ៍​នោះ ទ្រព្យសម្បត្តិ​របស់​សេដ្ឋី​អាស៊ី ​មាន​តម្លៃ​១៧,៤លាន លាន​ដុល្លាររ​នៅ​ឆ្នាំ​២០១៥ ​មាន​ចំនួន​ទ្វេ​ដង​ច្រើន​ជាង​ឆ្នាំ​២០០៦​ដែល​មានចំនួន​៨,៤​លាន​លាន​ដុល្លាររ។​ នៅ​តំបន់​អាមេរិក​ខាង​ជើង ​សេដ្ឋី ​បាន​មើល​ឃើញ​ថា​ ទ្រព្យសម្បត្តិ​របស់​ខ្លួន​កើន​ឡើង​ពី​១១,២លានលាន​ដុល្លារ​ទៅ​១៦,៦​លាន​លាន​ដុល្លារ​នៅ​ក្នុង​រយៈ​ពេល​ដូច​គ្នា។

​ចំនួន​សេដ្ឋីក្នុង​ទ្វីប​អាស៊ី ​បាន​កើន​ឡើង​ចំនួន​៩,៤​ភាគរយ​នៅ​ឆ្នាំ​នេះ។ ​របាយការណ៍​នោះ ​បាន​ប្រាប់​ឲ្យ​ដឹង​ថា ​មាន​សេដ្ឋី​អាស៊ី​ចំនួន​៥លាន​១សែន​នាក់​នៅ​ឆ្នាំ​២០១៥ ​ចំនួន​២លាន​៧សែននាក់​មក​ពី​ប្រទេស​ជប៉ុន​ហើយ​ជាង​១លាននាក់​មកពីប្រទេស​ចិន។ តែ​ផ្ទុយ​ទៅ​វិញ ​សហរដ្ឋ​អាមេរិក​មាន​តែ​៤លាន៥​សែននាក់។

របាយការណ៍​នោះ​បាន​រក​ឃើញ​ថា ​សេដ្ឋី​អាស៊ី ​បាន​កើន​ទ្រព្យសម្បត្តិ​របស់​ខ្លួន​ជិត​១០​ភាគរយ​នៅ​ឆ្នាំ​២០១៥​ដោយ​ប្រៀប​ធៀប​មាន​តែ​ជាង​២ភាគរយ​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​និង​ប្រទេស​កាណាដា។

របាយការណ៍​នោះ ​បាន​ប្រាប់​ឲ្យ​ដឹង​ទៀត​ថា សេដ្ឋី​តំបន់​អាមេរិក​ឡាទីន មាន​ភាព​កាន់​តែ​អាក្រក់​ឡើង ​ដោយ​ឃើញ​ទ្រព្យសម្បត្តិ​របស់​ពួកគេ​បាន​ចុះ​ថយ​៣,៧ភាគរយ ​ដែល​បាន​បណ្តាល​មក​ពី​ការ​ធ្លាក់​ចុះ​ភាគ​ហ៊ុន​នៅ​ក្នុង​ប្រទេស​ប្រេស៊ីល។ ក្នុង​ខណៈ​នោះ​ដែរ ​សេដ្ឋី​នៅ​តំបន់​អឺរ៉ុប ​បាន​ឃើញ​កើន​ឡើងនូវ​ទ្រព្យសម្បត្តិ​ចំនួន​៤,៨​ភាគរយ។

ទ្រព្យសម្បត្តិ​របស់​សេដ្ឋី​អាស៊ី ​ភាគ​ច្រើន​ស្ថិត​នៅក្នុង​សេវាកម្ម​ហិរញ្ញវត្ថុ​ បច្ចេកវិទ្យា​និងការ​ថែទាំ​សុខភាព៕

XS
SM
MD
LG