វ៉ាស៊ីនតោន៖ ពលរដ្ឋកម្ពុជានិងវៀតណាមចំនួនមួយលានប្រាំពីរសែននាក់នឹងមានបង្គន់អនាម័យប្រើប្រាស់និងទទួលបានការយល់ដឹងពីបញ្ហាសុខភាពអនាម័យចាប់ពីពេលនេះរហូតដល់ឆ្នាំ២០១៥ដោយសារការផ្តល់មូលនិធិពីមហាសេដ្ឋីប៊ីលហ្កេត។
អង្គការ East Meets Westបានបញ្ជាក់ថាមូលនិធិប៊ីលនិងមេលីនដាហ្កេតបានផ្តល់ថវិកាចំនួន១០,៩លានដុល្លារសហរដ្ឋអាមេរិកមកដល់អង្គការនេះដើម្បីជួយធ្វើឱ្យប្រសើរឡើងដល់សុខភាពអនាម័យក្នុងចំណោមពលរដ្ឋជនបទក្រីក្រនៅប្រទេសកម្ពុជានិងវៀតណាមដោយចាប់អនុវត្តពី ឆ្នាំ២០១២នេះតទៅ។
អង្គការ East Meets Westបានបញ្ជាក់ថាមូលនិធិប៊ីលនិងមេលីនដាហ្កេតបានផ្តល់ថវិកាចំនួន១០,៩លានដុល្លារសហរដ្ឋអាមេរិកមកដល់អង្គការនេះដើម្បីជួយធ្វើឱ្យប្រសើរឡើងដល់សុខភាពអនាម័យក្នុងចំណោមពលរដ្ឋជនបទក្រីក្រនៅប្រទេសកម្ពុជានិងវៀតណាមដោយចាប់អនុវត្តពី ឆ្នាំ២០១២នេះតទៅ។
លោក ចន អានណឺ ប្រធានអង្គការ East Meets West បញ្ជាក់ថាមានប្រជាពលរដ្ឋកម្ពុជាចំនួន៨០ភាគរយខ្វះខាតអនាម័យនៅតាមគេហដ្ឋានបើប្រៀបធៀបនឹងប្រទេសវៀតណាមដែលមានតែត្រឹម៥០ភាគរយប៉ុណ្ណោះ។
លោក អានណឺបញ្ជាក់បន្ថែមថាក្នុងមួយឆ្នាំៗមានមនុស្សចំនួន១៧.០០០នាក់បានស្លាប់នៅក្នុងប្រទេសទាំងពីរនេះដែលភាគច្រើនជាកុមារដែលមានអាយុក្រោម៥ឆ្នាំហើយធ្វើឱ្យពលរដ្ឋខាតបង់ប្រាក់កាសចំនួន១.២០០ លានដុល្លារក្នុងមួយឆ្នាំៗទៅលើការព្យាបាលសុខភាពនិងមិនបានទៅធ្វើការ។ ទាំងអស់នេះដោយសារតែការបន្ទោរបង់ពាសវាលពាសកាលដោយគ្មានអនាម័យត្រឹមត្រូវ។
«ដូច្នេះយើងឃើញថាអនាម័យមិនគ្រាន់តែជាបញ្ហាសុខភាពប៉ុណ្ណោះទេក៏ប៉ុន្តែជាបញ្ហាដែលអាចជួយក្រុមគ្រួសារនានាដែលជាប់កុនក្នុងវដ្តនៃភាពក្រីក្រហើយពិបាកក្នុងការខំប្រឹងចាកចេញពីភាពក្រីក្រនៅពេលដែលពួកគេទទួលរងផលប៉ះពាល់ជាប្រចាំដោយសារជំងឺដែលកើតមកពីការប្រើប្រាស់ទឹក»។
អង្គការEast Meets West ប្រើប្រាស់ថវិកានេះដើម្បីជួយផ្នែកអនាម័យដល់ប្រទេសទាំងពីរក្នុងការសាងសង់បង្គន់អនាម័យនិងអប់រំប្រជាពលរដ្ឋ។
សម្រាប់លោកស្រី មាជ សុធារី នាយិការប្រតិបត្តិសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍យល់ថាការអប់រំឱ្យប្រជាពលរដ្ឋយល់ដឹងពីទម្លាប់រស់នៅដែលមានអនាម័យគឺជាការចាំបាច់ផងដែរ។
«ការធ្វើបង្គន់យើងមិនមែនគ្រាន់តែទៅដល់លើកទឹកចិត្តឱ្យគាត់ធ្វើទេ យើងមានការអប់រំផ្សព្វផ្សាយដល់គាត់ឱ្យគាត់យល់ថាហេតុអ្វីដែលគាត់គួរត្រូវប្រើប្រាស់បង្គន់ ថាតើវាមានផលវិបាកយ៉ាងណាខ្លះនៅពេលដែលគាត់ប្រើ បន្ទោរបង់ពាសវាលពាសកាលវាអាចមានផលវិបាកអ្វីខ្លះ។ យើងលើកឡើងឱ្យគាត់ដឹងហើយនៅពេលដែលប្រើប្រាស់បង្គន់អនាម័យតើគាត់មានផលចំណេញអ្វីខ្លះ។ ច៎ាស អឹចឹងយើងធ្វើការប្រៀបធៀបឱ្យគាត់»។
សមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ជាភាគីអនុវត្តន៍គម្រោងមួយក្នុងប្រទេសកម្ពុជារបស់មូលនិធិរបស់លោកប៊ីលហ្កេតដែលផ្តល់ជូនតាមរយៈអង្គការ East Meets West ដែលនឹងត្រូវផ្តោតលើការជួយសាងសង់បង្គន់អនាម័យដល់ប្រជាពលរដ្ឋក្រីក្រ នៅស្រុកមួយចំនួនក្នុងខេត្តពោធិ៍សាត់និងខេត្តកំពត។
លោកសូត្រ យា អភិបាលរងខេត្តកំពតបានលើកឡើងពីការខិតខំប្រឹងប្រែងក្នុងពេលកន្លងមកប៉ុន្តែបានបញ្ជាក់ពីតម្រូវការបន្ថែមដើម្បីឱ្យប្រជាពលរដ្ឋមានការយល់ដឹងកាន់តែច្រើន។
«បើយើងនិយាយពីសេវាបង្គន់អនាម័យប្រៀបធៀបទូទាំងខេត្តវាតែងតែមានការខ្វះខាតហើយព្រោះ បញ្ហាប្រជាកសិករយើងលោកតាមធម្មតាធម្មជាតិរបស់គាត់ គឺគាត់មិនសូវគិតពីរឿងអនាម័យទេប៉ុន្តែផ្ទះដែលនៅ ជាប់ទីក្រុងនិងជនបទមួយចំនួនគេក៏បានគិតគូពីបញ្ហាអនាម័យដែរធ្វើបង្គន់តាមស្តង់ដាជាតិរបស់យើងបានឱ្យ ហើយផ្ទះមួយចំនួននៅជនបទមិនទាន់បានយកចិត្តទុកដាក់ពីបញ្ហាហ្នឹងទេហើយខេត្តយើងក៏បានជំរុញយកចិត្តទុកដាក់ដើម្បី ជំរុញធ្វើយ៉ាងណាសុំឱ្យមានដៃគូអភិវឌ្ឍន៍ចូលរួមចំណែកជួយក៏ដូចជាប្រជាពលរដ្ឋខ្លួនឯងហ្នឹងដែរដើម្បី បំប៉នសុខភាពរបស់ខ្លួនធ្វើយ៉ាងម៉េចកុំឱ្យមានបញ្ហាហ្នឹង»។
ក្នុងទឹកប្រាក់ជិត១១លានដុល្លារនេះគឺមានចំនួន៣០ភាគរយនឹងត្រូវចំណាយនៅកម្ពុជានិង
៧០ភាគរយសម្រាប់ប្រទេសវៀតណាម។ នេះបើតាមការបញ្ជាក់របស់លោកស្រីង្វៀន ម៉ីញចាវ នាយិកាប្រតិបត្តិអង្គការEast Meets West ប្រចាំប្រទេសវៀតណាម។ លោកស្រីបញ្ជាក់បន្ថែមថាពលរដ្ឋទាំង ១,៧ លាននាក់គឺជាអ្នកទទួលផលដោយផ្ទាល់តាមរយៈការផ្តល់សម្ភារៈសាងសង់បង្គន់និងទទួលផលប្រយោលតាមរយៈការទទួលបានចំណេះដឹងពីការអនុវត្តគម្រោងដែលមានរយៈពេលបីឆ្នាំនេះ។
ក្នុងទឹកប្រាក់ជិត១១លានដុល្លារនេះគឺមានចំនួន៣០ភាគរយនឹងត្រូវចំណាយនៅកម្ពុជានិង
៧០ភាគរយសម្រាប់ប្រទេសវៀតណាម។ នេះបើតាមការបញ្ជាក់របស់លោកស្រីង្វៀន ម៉ីញចាវ នាយិកាប្រតិបត្តិអង្គការEast Meets West ប្រចាំប្រទេសវៀតណាម។ លោកស្រីបញ្ជាក់បន្ថែមថាពលរដ្ឋទាំង ១,៧ លាននាក់គឺជាអ្នកទទួលផលដោយផ្ទាល់តាមរយៈការផ្តល់សម្ភារៈសាងសង់បង្គន់និងទទួលផលប្រយោលតាមរយៈការទទួលបានចំណេះដឹងពីការអនុវត្តគម្រោងដែលមានរយៈពេលបីឆ្នាំនេះ។
«យើងមានតួរលេខបញ្ជាក់ពីការខាតបង់ខាងផ្នែកសេដ្ឋកិច្ចដោយសារអនាម័យមិនល្អមានផលប៉ះពាល់លើសុខភាពនិងផលិតកម្ម។ ធនាគារពិភពលោកនិងអង្គការសុខភាពពិភពលោកប៉ាន់ស្មានថាក្នុងទឹកប្រាក់មួយដុល្លារដែលវិនិយោគលើផ្នែកអនាម័យ អ្នកអាចសន្សំបានប្រាក់៩ដុល្លារវិញ។ នេះបើយើងគិតពីសកម្មភាពផលិតកម្ម។ ដូចនេះវាជាការទទួលបានផលល្អមកវិញក្នុងការវិនិយោគលើផ្នែកអនាម័យ»។
មូលនិធិប៊ីលហ្កេតត្រូវបានគេទទួលស្គាល់ថាបានគាំទ្រឱ្យមានការដោះស្រាយបញ្ហាភាពក្រីក្រតាមរយៈការប្រើប្រាស់បច្ចេកវិទ្យាទំនើបផ្ទុយទៅវិញកម្មវិធីរបស់អង្គការ East Meets West មិនប្រើបច្ចេកវិទ្យាទំនើបទេប៉ុន្តែផ្តោតលើការកែច្នៃគំនិតនិងបច្ចេកទេសថ្មីដោយធ្វើការផ្តោតសំខាន់លើដំណោះស្រាយដែលបង្ហាញពីលទ្ធផលជាក់ស្តែង៕