ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ទ្វីប​អាស៊ី​រង​ការ​ឡើង​កំដៅ​ខ្លាំង


ផ្លាក​មួយ ដែល​សរសេរ​ថា «ដី​សម្រាប់​លក់ ឬ​ជួល» ត្រូវ​បាន​ឃើញ​ដាក់​នៅ​លើ​ដី​ស្រែ​បែកក្រហែង​មួយ​នៅ​ខេត្ត Ban Lieu ប្រទេស​វៀតណាម កាល​ពីថ្ងៃ​ទី៣០ ខែ​មីនា ឆ្នាំ​២០១៦។
ផ្លាក​មួយ ដែល​សរសេរ​ថា «ដី​សម្រាប់​លក់ ឬ​ជួល» ត្រូវ​បាន​ឃើញ​ដាក់​នៅ​លើ​ដី​ស្រែ​បែកក្រហែង​មួយ​នៅ​ខេត្ត Ban Lieu ប្រទេស​វៀតណាម កាល​ពីថ្ងៃ​ទី៣០ ខែ​មីនា ឆ្នាំ​២០១៦។

សីតុណ្ហភាព​ក្តៅ​ខ្លាំង​និង​គ្រោះ​រាំងស្ងួត​ដ៏​ធ្ងន់ធ្ងរ​បាន​ក្លាយ​ជា​ក្តី​បារម្ភ​ចំពោះ​ពលរដ្ឋ​អាស៊ី​រាប់​រយ​លាន​នាក់។

អាកាសធាតុ​វិទូ Maximiliano Herrera ដែល​ស្រាវជ្រាវ​កំណត់ត្រា​សីតុណ្ហភាព​ពិភពលោក​ដ៏​ល្បីល្បាញ​បាន​ថ្លែង​ថា នៅ​ក្នុង​ប្រទេស​អាស៊ី​អាគ្នេយ៍ ស៊ីតុណ្ហភាព​ក្តៅ​ខ្លាំង​នេះ​បាន​ក្លាយ​ជា​កំណត់ត្រា​ប្រវត្តិសាស្ត្រ​ដូច​កំណត់ត្រា​កាល​ពី​ឆ្នាំ១៩៦០ ១៩៨៣ និង​ឆ្នាំ១៩៩៨ ដែរ តែ​ចំពោះ​រយៈពេល​ឡើង​កំដៅ អាំង​តង់​ស៊ីតេ និង​តំបន់​រងគ្រោះ វា​ពិត​ជា​មាន​ភាព​ក្តៅ​ខ្លាំង​បំផុត​ក្នុង​ប្រទេស​ថៃ ឡាវ និង​កម្ពុជា។

តួលេខ​នៃ​ចំនួន​មនុស្ស​ស្លាប់​ទំនង​ជា​មាន​ការ​កើន​ឡើង។ បើ​តាម​តួលេខ​ផ្លូវ​ការ​នៅ​ក្នុង​ប្រទេស​ឥណ្ឌា កំដៅ​ផែនដី​បាន​សម្លាប់​មនុស្ស​២.៤២២​នាក់ ហើយ​នៅ​ឆ្នាំ​នេះ​បាន​សម្លាប់​មនុស្ស​១៥០​នាក់​ទៀត ដែល​គេ​ស្តី​បន្ទោស​លើ​កំដៅ​ខ្លាំង​បំផុត​កាល​ពី​ពីរ​សប្តាហ៍​មុន។ បន្ថែម​ពី​លើ​នេះ​ កំដៅ​នេះ​បាន​សម្លាប់​សត្វ​ពាហនៈ ធ្វើ​ឲ្យ​កន្លែង​ស្តុក​ទឹក​រីង​ស្ថួត ហើយ​បំផ្លាញ​ដំណាំ​ផង​ដែរ​ក្នុង​រដ្ឋ​អ្នក​មាន​របស់​ប្រទេស​គឺ​រដ្ឋ Maharashtra ។

នៅ​ក្នុង​ប្រទេស​ម៉ាឡេស៊ី​សាលារៀន​រាប់រយ​ត្រូវ​បិទ​ទ្វារ ហើយ​បន្លែ​របស់​កសិករ​ជាច្រើន​ត្រូវ​ខូចខាត។ ក្នុង​ប្រទេស​ថៃ​អង្ករ​នៅ​រដូវ​ប្រាំង​នឹង​ត្រូវ​ចុះ​ថយ។ ប្រទេស​វៀតណាម​ដែល​ជា​អ្នក​នាំ​កាហ្វេ​ចេញ​លំដាប់​ទី២​ក្នុង​ពិភពលោក​នឹង​ប៉ះពាល់​ដោយ​ភាព​រាំង​ស្ងួត​ផង​ដែរ៕

XS
SM
MD
LG