វ៉ាស៊ីនតោន —
នៅសល់តែជាងពីរឆ្នាំទៀតប៉ុណ្ណោះសហគមន៍អាស៊ានមួយនឹងចេញរូបរាងឡើងតាមការចង់បានរបស់មេដឹកនាំនៃប្រទេសទាំង១០ដើម្បីជាច្រកសេដ្ឋកិច្ចដ៏សំខាន់មួយទាក់ទាញដៃគូវិនិយោគមកពីជុំវិញពិភពលោកនិងបង្កើតបានអត្តសញ្ញាណផ្លូវច្បាប់ជាអង្គការអន្តរជាតិមួយ។
ក្នុងឆ្នាំនេះក្រោមការដឹកនាំរបស់ប្រទេសប្រ៊ុយណេ ពាក្យស្លោកដែលប្រធានប្តូរវេនមួយនេះយកមកប្រើដើម្បីខិតខំជំរុញឱ្យសម្រេចបានតាមគោលដៅឆ្នាំ២០១៥នោះគឺ«ប្រជាពលរដ្ឋយើង អនាគតយើងទាំងអស់គ្នា» ដែលជាការខិតខំប្រឹងប្រែងដើម្បីផ្តោតលើតួនាទីរបស់សាធារណជននៅក្នុងបណ្តាប្រទេសសមាជិកអាស៊ានដើម្បីជំរុញកិច្ចសហប្រតិបត្តិការផ្នែកនយោបាយ-សន្តិសុខ សេដ្ឋកិច្ច និងសង្គមកិច្ច-វប្បធម៌។ ទិសដៅរបស់ប្រ៊ុយណេនេះក៏ដើម្បីគូសបង្ហាញថាអនាគតរបស់តំបន់នេះអាស្រ័យលើវិធីដែលពលរដ្ឋអាស៊ានធ្វើសកម្មភាពនិងធ្វើការជាមួយគ្នាដើម្បីធានាឱ្យមានសន្តិភាពនិងការរីកចម្រើននៅក្នុងតំបន់ទាំងមូល។
លោកស្រី Pek Koon Heng នាយកមជ្ឈមណ្ឌលសិក្សាអាស៊ាននៃសាកលវិទ្យាល័យអាមេរិកាំងក្នុងរដ្ឋធានីវ៉ាស៊ីនតោនបានបញ្ជាក់ថាប្រទេសប៊្រុយណេបានធ្វើកិច្ចការល្អក្នុងនាមជាប្រធានអាស៊ានហើយបានធ្វើការប្រកបដោយប្រសិទ្ធភាពនិងចូលរួមបានច្រើនដល់ការងាររបស់អង្គការតំបន់មួយនេះ។
«ខ្ញុំគិតថាចំពោះសេចក្តីសម្រេចចិត្តដែលប្រទេសប្រ៊ុយណេធ្វើឡើងគឺជាការសំខាន់មួយក្នុងការដាក់ឱ្យរដ្ឋាភិបាលប្រទេសអាស៊ានផ្តោតលើការបង្កើតនូវអត្តសញ្ញាណអាស៊ានមួយ ហើយគេអាចធ្វើដូច្នេះបានដរាបណាពលរដ្ឋចូលរួមចំណែក ហើយពលរដ្ឋអាស៊ានចូលរួមចំណែកនៅ ពេលណាដែលពួកគេមើលឃើញ ពីសារៈប្រយោជន៍ដែលចេញមកពីគោលនយោបាយរបស់រដ្ឋាភិបាលមកប៉ះពាល់លើជីវភាពប្រចាំថ្ងៃរបស់ពួកគេ»។
នៅក្នុងកម្មវិធីពិភាក្សាមួយនៅរដ្ឋធានីវ៉ាស៊ីនតោនដែលរៀបចំឡើងដោយសាកលវិទ្យាល័យអាមេរិកាំងកាលពីពេលថ្មីៗនេះក៏បានផ្តោតលើសារៈសំខាន់នៃការចូលរួមរបស់ពលរដ្ឋនៃបណ្តាប្រទេសទាំងនោះនិងការយល់ដឹងរបស់ពួកគេក្នុងការជួយជំរុញឱ្យគោលដៅរបស់អាស៊ាននេះសម្រេចបានជាសហគមន៍អាស៊ានមួយនៅឆ្នាំ២០១៥។ ហើយក៏ពិនិត្យមើលផងដែរថាប្រទេសមហាអំណាចដូចជាសហរដ្ឋអាមេរិកបានចូលរួមចំណែកយ៉ាងណាដល់កិច្ចខិតខំប្រឹងប្រែងរបស់អាស៊ាននេះ។
ក្រុមអ្នករៀបចំបញ្ជាក់ថាវាគ្មិនដែលចូលរួមបានទទួលស្គាល់នូវការចូលរួមយ៉ាងសកម្មរបស់សហរដ្ឋអាមេរិកនៅក្នុងតំបន់ ហើយពួកគេផ្តោតការចាប់អារម្មណ៍តិចតួចលើទំនាក់ទំនងរបស់អាស៊ានជាមួយនឹងមហាអំណាចដទៃទៀតឬក៏បញ្ហាជម្លោះព្រំដែនដ៏ក្តៅគគុកនៅសមុទ្រចិនខាងត្បូង។
លោកស្រីសាស្រ្តាចារ្យ Pek Koon Heng បានមើលឃើញថាសហរដ្ឋអាមេរិកបានចូលរួមចំណែកក្នុងការលើកកម្ពស់នូវកម្មវិធីផ្លាស់ប្តូរដកបទពិសោធន៍ពីគ្នាទៅវិញទៅមកជាច្រើន ដូចជាកម្មវិធីអាហារូបករណ៍សម្រាប់តំបន់អាស៊ានដែលអ្នកទទួលអាហារូបករណ៍នោះគឺក្នុងនាមជាតំបន់គឺមិនតំណាងឱ្យប្រទេសតែមួយរបស់ខ្លួនទេ ហើយមានកម្មវិធីផ្សេងទៀតដូចជា ការដោះដូរអ្នកសារព័ត៌មាន សាស្រ្តាចារ្យ និងអ្នកស្រាវជ្រាវជាដើម។
លោកស្រីបន្ថែមថា៖ «ការធ្វើដូចនេះគឺសហរដ្ឋអាមេរិកជួយបានយ៉ាងច្រើនដើម្បីជួយជំរុញតំបន់អាស៊ានមួយដែលផ្តោតលើពលរដ្ឋរបស់គេនិងអត្តសញ្ញាណរបស់អាស៊ានមួយតាមវិធីដែលប្រទេសប្រ៊ុយណេបានផ្តោតការយកចិត្តទុកដាក់គឺ ពលរដ្ឋរបស់យើងរួមអនាគតជាមួយគ្នា»។
បណ្តាប្រទេសសមាជិកអាស៊ានមាន សិង្ហបុរី ម៉ាឡេស៊ី ហ្វីលីពីន ឥណ្ឌូនេស៊ី ថៃ ប្រ៊ុយណេ ដែលជាសមាជិកចាស់ហើយសមាជិកថ្មី មានវៀតណាម ឡាវ ភូមានិងកម្ពុជា។
សម្រាប់លោកបណ្ឌិតសុខ ទូចមើលឃើញថាការដែលយុវជនមកពី បណ្តាប្រទេសក្រីក្រអាចមានលទ្ធភាពភ្ជាប់ទំនាក់ទំនងជាមួយនឹងក្រុមយុវជនមកពី ប្រទេសដទៃបានជាពិសេសដូចជាសហរដ្ឋអាមេរិកគឺអាចជួយដល់នយោបាយក្នុងស្រុករបស់ពួកគេផងដែរ។
«នេះគឺជាការល្អហើយនៅពេលដែលជាឱកាសដែលប្រទេសក្រីក្រមួយចំនួនដូចជាឡាវ ដូចជាកម្ពុជា ដូចជាភូមាមិនមានលទ្ធភាពក្នុងការបញ្ជូនយុវជនឱ្យដោះដូរវប្បធម៌រវាងប្រជាជននិងប្រជាជនហ្នឹងបានចេញទៅហើយគេនឹងនាំមកវិញនូវវប្បធម៌ថ្មីនៅក្នុងសង្គមរបស់គេមកសង្គមរបស់ខ្លួនដែលរស់នៅពីសង្គមដទៃដែលខ្លួនបានទៅ ឃើញមកដល់សង្គមរបស់ខ្លួនដែលរស់នៅ ហើយបង្ហាញអំពីការរីកចម្រើន ពេលនោះហើយខ្ញុំជឿថារដ្ឋាភិបាលទីមួយត្រូវតែខំប្រឹងបើមិនខំប្រឹងទេយុវជននឹងដូរអំណាចរបស់មេដឹកនាំនោះ»។
លោកបណ្ឌិតកៅ គឹមហួន រដ្ឋមន្ត្រីអមនាយករដ្ឋមន្ត្រីនិងជាអតីតរដ្ឋលេខាធិការក្រសួងការបរទេសបានបញ្ជាក់ថាក្នុងក្របខណ្ឌយុវវ័យគឺបណ្តាសមាជិកអាស៊ានបានធ្វើការលើកកម្ពស់ជាបន្តបន្ទាប់ជាពិសេសជាមួយនឹងប្រទេសដៃគូសន្ទនារបស់ខ្លួន៖
«ដូច្នេះវាជាការដែលឱ្យយុវជនជំនាន់ក្រោយអាចយល់ពីវប្បធម៌អរិយធម៌ ទៅវិញទៅ មក។ នេះជាកត្តាសំខាន់ណាស់ក្នុងការផ្សារភ្ជាប់ទំនាក់ទំនងរវាងសមាជិកអាស៊ានជាមួយនឹងប្រទេសដៃគូសន្ទនារបស់អាស៊ានជាដើម»។
សសរស្តម្ភរបស់អាស៊ានមានខាងផ្នែក នយោបាយ-សន្តិសុខ ផ្នែក សេដ្ឋកិច្ច និងផ្នែកសង្គម-វប្បធម៌។
លោក កាវី ចុងគីតតាវ៉ន អ្នកស្រាវជ្រាវជាន់ខ្ពស់នៃវិទ្យាស្ថានសិក្សាកិច្ចការអន្តរជាតិនិងសន្តិសុខនិងជាវាគ្មិននៅក្នុងការពិភាក្សាបានបញ្ជាក់ថាផ្នែកនីមួយៗនេះដើរមិនស្របគ្នានៅឡើយទេ។
«ជាទូទៅការខិតខំប្រឹងប្រែងរបស់អាស៊ានធ្វើទៅបានប្រហែល៧៥ភាគរយហើយ។ ប្រសិនបើអ្នករាប់នូវសសរស្តម្ភទាំងអស់សម្រាប់សហគមន៍អាស៊ានសសរស្តម្ភខាងផ្នែកសេដ្ឋកិច្ចធ្វើបានល្អជាងគេ ហើយផ្នែកទីពីរគឺខាងផ្នែកសង្គមនិងវប្បធម៌ហើយចុងក្រោយគេគឺលើនយោបាយនិងសន្តិវិធី។ ដូច្នេះប្រសិនបើយើងដាក់កិច្ចខិតខំប្រឹងប្រែងទាំងអស់របស់អាស៊ានគឺមានប្រហែល៧៥ភាគរយ។ ដូច្នេះមិនជាអាក្រក់ពេកហើយក៏ មិនជាល្អពេកដែរគឺនៅ ចំកណ្តាល»។
យ៉ាងណាក៏ដោយក្រុមអ្នកសង្កេតការណ៍មើលឃើញថាការចូលរួមរបស់ពលរដ្ឋនៃបណ្តាប្រទេសអាស៊ាននៅមិនទាន់ច្រើននៅឡើយទេហើយអ្នកខ្លះមិនទាំងដឹងថាអ្វីទៅ ដែលជាគោលដៅរបស់អាស៊ាន និងសមិទ្ធិផលរបស់សមាគមនេះព្រមទាំងសក្តានុពលរបស់វា។
វាគ្មិនម្នាក់ដែលចូលរួមក្នុងវេទិកាពិភាក្សាបានចាត់ទុកថាអាស៊ានគឺជាវេទិកាដែលផ្តោតតែលើមន្ត្រីជាន់ខ្ពស់នៅឡើយ៕