ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

អ្នកជំនាញ​កិច្ចការ​អាស៊ាន​ជួបជុំ​គ្នា​នៅ​ភ្នំពេញ​​ពិភាក្សា​បញ្ហា​ប្រឈម​និង​ជោគជ័យ​រយៈពេល​៥០ឆ្នាំ​នេះ

  • VOA Khmer

រូបភាពឯកសារ៖ ទង់ជាតិរបស់អាស៊ាន នៅកណ្តាលរាជធានីភ្នំពេញ កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៧។ (ហ៊ាន សុជាតា/VOA)

ក្រុម​អ្នក​ជំនាញ​របស់​ក្រុម​ប្រទេស​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​ ​ហៅ​កាត់​ថា ​អាស៊ាន​ ​(ASEAN) ​បាន​ជួប​ប្រជុំ​គ្នា​នៅ​រាជធានី​ភ្នំពេញ​ នៅ​ថ្ងៃ​ពុធ​នេះ​ ​ដើម្បី​ពិភាក្សា​អំពី​ដំណើរ​របស់​សមាគម​នេះ​ក្នុង​រយៈ​ពេល​ ​៥០​ឆ្នាំ​កន្លង​មក​ និង​ប្រមើល​មើល​ពី​បញ្ហា​ប្រឈម​ទៅ​ថ្ងៃ​ខាង​មុខ។​

សន្និសីទ​រយៈពេល​ពីរ​ថ្ងៃ រៀបចំ​ឡើង​ដោយ​វិទ្យាស្ថាន​ខ្មែរ​សម្រាប់សហ​ប្រតិបត្តិការ​ និង​សន្តិភាព​ ​មាន​ការ​ចូល​រួម​ពី​មន្ត្រី​សំខាន់​នៃ​ប្រទេស​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​ឬ​អាស៊ាន​ ​(ASEAN)​ ជា​ច្រើន។ កិច្ច​ពិភាក្សា​ថ្ងៃ​ទី១​នេះ​ មាន​ការ​ផ្តល់​មតិ​ទាក់ទិន​នឹង​ដំណើរការ​របស់​ ​ASEAN​ ការ​បង្កើត​ឱ្យ​មាន​អាស៊ាន​តែ​មួយ​ ការ​បែងចែក​ការ​អភិវឌ្ឍ​ក្នុង​តំបន់​ សាមគ្គីភាព​អាស៊ាន​ បញ្ហា​សេដ្ឋកិច្ច​ និង​កិច្ច​ខិតខំ​ឱ្យ​មាន​ស្ថិរភាព​ ​និង​សុខ​សន្តិភាព​ក្នុង​តំបន់​អាស៊ាន។​ ​ក្នុង​នោះ​ដែរ​ ​ក៏​មាន​ការ​លើក​ឡើង​អំពី​ក្តី​បារម្ភ​ចំពោះ​អំពើ​ហិង្សា​ ​ដែល​កើត​មាន​ឡើង​ថ្មីៗ​នេះ​ លើ​ជន​អម្បូរ ​Rohingya​ ​ក្នុង​ប្រទេស​ភូមា​ ​ឬ​ Myanmar​ ​ផង​ដែរ។​

សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​ ឬ​ ​អាស៊ាន​បាន​បង្កើត​ឡើង​ ​នៅ​ថ្ងៃ​ទី​៨ ​ខែ​សីហា​ ​ឆ្នាំ​១៩៦៧។​ ​មក​ដល់​ពេល​នេះ​ ​អាស៊ាន​សមាជិក​១០ប្រទេស​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ ​រួមទាំង​ប្រទេស​កម្ពុជា​ផង​ដែរ។ គិតមក​ដល់​ឆ្នាំ​២០១៧​នេះ​ សមាគម​នេះ​មាន​ចំណាស់​៥០​ឆ្នាំ​ ​ហើយ​គេមើល​ឃើញ​ថា​ សមាគម​នេះ​បាន​ព្យាយាម​ធ្វើ​ឱ្យ​មាន​ស្ថិរភាព និង​កិច្ច​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ក្នុង​តំបន់៕

XS
SM
MD
LG