ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋមន្ត្រី​ការបរទេស​នៃ​ប្រទេស​នៅ​តាម​ឈូង​សមុទ្រ​ពែកស៍​គាំទ្រ​​អារ៉ាប៊ី សាអូឌីត នៅ​ក្នុង​ជម្លោះ​ជាមួយ​អ៊ីរ៉ង់


ទិដ្ឋ​ភាព​ទូទៅនៅក្នុង​កិច្ច​ប្រជុំ​បន្ទាន់​របស់​សម្ព័ន្ធ​អារ៉ាប់​ នៅ​ឯ​ទីក្រុង​គែរ ប្រទេស​អេស្សុីប​កាល​ពី​ថ្ងៃ​អាទិត្យ ទី១០ ខែ​មករា​ ឆ្នាំ​២០១៦។
ទិដ្ឋ​ភាព​ទូទៅនៅក្នុង​កិច្ច​ប្រជុំ​បន្ទាន់​របស់​សម្ព័ន្ធ​អារ៉ាប់​ នៅ​ឯ​ទីក្រុង​គែរ ប្រទេស​អេស្សុីប​កាល​ពី​ថ្ងៃ​អាទិត្យ ទី១០ ខែ​មករា​ ឆ្នាំ​២០១៦។

ក្រុម​មន្ត្រី​ជាន់ខ្ពស់​អារ៉ាប់​ កំពុង​ថ្កោលទោស​អ្វី​ដែល​ពួកគេ​និយាយ​ថា​ ជា​ការ​ជ្រៀតជ្រែក​របស់​ប្រទេស​អ៊ីរ៉ង់​នៅក្នុង​កិច្ច​ការ​របស់​អារ៉ាប់។

រដ្ឋ​មន្ត្រី​ការបរទេស​សហភាព​អារ៉ាប់រួម​ឬthe United Arab Emirates លោក Abdullah bin Zayed Al Nahyan បាន​មាន​ប្រសាសន៍នៅក្នុង​កិច្ច​ប្រជុំ​បន្ទាន់​របស់​សម្ព័ន្ធ​អារ៉ាប់​កាល​ពី​ថ្ងៃ​អាទិត្យ​ ដោយ​ចោទ​ប្រកាន់​ប្រទេស​អ៊ីរ៉ង់​ថា ​មាន​ចេតនា​មិន​ការពារ​ស្ថានទូត​អារ៉ាប៊ី សាអូឌីត។​

ប្រទេស​អារ៉ាប៊ី សាអូឌីត បាន​ស្នើ​ឲ្យ​មាន​កិច្ច​ប្រជុំ​នេះ​ ដើម្បី​ពិភាក្សា​ពី​ការ​វាយប្រហារ​ទៅ​លើ​ស្ថានទូត​របស់​ខ្លួន​ក្នុង​ទីក្រុង​ Tehran ដែល​បាន​កើត​ឡើង​ក្រោយ​ពី​ប្រទេសអារ៉ាប៊ី សាអូឌីត បាន​កាត់ទោស​ប្រហារ​ជីវិត​បព្វជិត​សាសនា​ឥស្លាម​និកាយ​Shi'ite ដ៏​ល្បីល្បាញ​ម្នាក់​ឈ្មោះ​ Nimr al-Nimr កាល​ពី​ដើម​ខែ​នេះ។

ប្រធាន​សម្ព័ន្ធ​អារ៉ាប់ លោក Nabil al-Arabi បាន​កោះ​ហៅ​អ្នកការទូត​ទាំង​អស់​ឲ្យ​ជួបជុំ​គ្នា ដើម្បី​អនុម័ត​គោលជំហរ​រួម​ដ៏​រឹមមាំ​និង​ច្បាស់លាស់​មួយ ដោយ​អំពាវនាវ​ឲ្យ​ប្រទេស​អ៊ីរ៉ង់​បញ្ឈប់​រាល់​ទម្រង់​នៃ​ការ​ជ្រៀតជ្រែក​នៅក្នុង​កិច្ច​ការ​ប្រជាជាតិ​អារ៉ាប់​ត​ទៅ​ទៀត។

វិបត្តិ​នេះ​បាន​បណ្តាល​ឲ្យ​ប្រទេស​អារ៉ាប៊ី សាអូឌីត និង​ប្រទេស​អារ៉ាប់​ផ្សេង​ទៀត​កាត់​ផ្តាច់​ចំណងការទូត​ជាមួយ​ប្រទេស​អ៊ីរ៉ង់៕

XS
SM
MD
LG