ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បណ្ដា​មេដឹកនាំ​នៃ​អង្គការ APEC សន្យា​បង្កើន​លទ្ធភាព​ទទួល​បាន​វ៉ាក់សាំង​កូវីដ១៩


ប្រធានាធិបតី​រុស្ស៊ី លោក Vladimir Putin ចូលរួម​ក្នុង​កិច្ចប្រជុំ​តាម​អនឡាញ​មួយ ដែល​ជា​ផ្នែក​មួយ​នៃ​កិច្ចប្រជុំ​កំពូល APEC នៅ​ទីក្រុង​មូស្គូ ប្រទេស​រុស្ស៊ី ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១។
ប្រធានាធិបតី​រុស្ស៊ី លោក Vladimir Putin ចូលរួម​ក្នុង​កិច្ចប្រជុំ​តាម​អនឡាញ​មួយ ដែល​ជា​ផ្នែក​មួយ​នៃ​កិច្ចប្រជុំ​កំពូល APEC នៅ​ទីក្រុង​មូស្គូ ប្រទេស​រុស្ស៊ី ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១។

នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​មួយ​ដែល​បាន​ផ្សព្វផ្សាយ​នៅ​ក្រោយ​កិច្ច​ប្រជុំ​តាម​អនឡាញ​របស់​វេទិកា​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​អាស៊ី​ប៉ាស៊ីហ្វិក (APEC) បណ្ដា​មេដឹកនាំ​នានា​នៅ​លើ​ពិភពលោក​បាន​បញ្ជាក់​ថា ការ​ចាក់​វ៉ាក់សាំង​កូវីដ១៩ ឲ្យ​បាន​ទូលំទូលាយ​គឺជា​ផល​ប្រយោជន៍​សាធារណៈ​ជា​សាកល ហើយ​ការ​បង្កើន​លទ្ធភាព​ទទួល​បាន​វ៉ាក់សាំង​គឺ​មាន​សារៈសំខាន់​ដើម្បី​ជម្នះ​ឲ្យ​បាន​នូវ​ស្ថានភាព​បន្ទាន់​ផ្នែក​សុខាភិបាល។

នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​ដែល​បាន​ផ្សព្វផ្សាយ​នៅ​លើ​វិបសាយ​របស់​អង្គការ APEC កាលពី​ថ្ងៃ​សុក្រ នៅ​ក្រោយ​កិច្ច​ប្រជុំ​តាម​អនឡាញ​ដែល​រៀបចំ​ឡើង​ដោយ​ប្រទេស​នូវែលសេឡង់​នេះ បណ្ដា​មេដឹកនាំ​នៃ​អង្គការ​ដែល​មាន​ប្រទេស​ជា​សមាជិក​ទាំង ២១ នេះ បាន​សន្យា​បង្កើន​កិច្ច​ប្រឹងប្រែង​ទ្វេដង​ឡើង​វិញ ដើម្បី​ពង្រីក​ការ​ផលិត​និង​ការ​ផ្គត់ផ្គង់​វ៉ាក់សាំង​កូវីដ១៩ និង​បាន​បញ្ជាក់​ថា ពួកគេ​នឹង​បន្ត​គាំទ្រ​សេដ្ឋកិច្ច​រហូត​ដរាបណា​នៅ​ចាំបាច់។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin ប្រធានាធិបតី​ចិន​លោក Xi Jinping និង​បណ្ដា​មេដឹកនាំ​ផ្សេង​ទៀត​នៅ​លើ​ពិភពលោក ដែល​បាន​ចូលរួម​នៅ​ក្នុង​កិច្ច​ប្រជុំ​នេះ បាន​ស្វះស្វែង​រក​វិធានការ​រួម​ដើម្បី​ទប់ទល់​នឹង​ការ​រាតត្បាត​នៃ​ជំងឺ​កូវីដ១៩ និង​ផល​ប៉ះពាល់​នៃ​ជំងឺ​នេះ​លើ​សេដ្ឋកិច្ច៕

XS
SM
MD
LG