ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កិច្ចប្រជុំ​កំពូល​សហប្រតិបត្តិការ​សេដ្ឋកិច្ច​អាស៊ី​ប៉ាស៊ីហ្វិក​បញ្ចប់​ទៅ​ដោយ​គ្មាន​កិច្ចព្រមព្រៀង​ណា​មួយ


People use water guns to spray water at passing motorists along a street during Khmer New Year celebrations in Siem Reap province on April 14, 2022.
People use water guns to spray water at passing motorists along a street during Khmer New Year celebrations in Siem Reap province on April 14, 2022.

កិច្ចប្រជុំ​កំពូល​សហប្រតិបត្តិការ​សេដ្ឋកិច្ច​អាស៊ី​ប៉ាស៊ីហ្វិក​ហៅ​កាត់​ថា APEC នៅ​ក្នុង​ប្រទេស ប៉ាពូអាស៊ីនូវែលហ្គីណេ (Papua New Guinea) បាន​បញ្ចប់​កាល​ពី​ថ្ងៃ​អាទិត្យ​ដោយ​គ្មាន​កិច្ចព្រមព្រៀង​ផ្លូវការ​ណា​មួយ ដែល​នេះ​ជា​ដំបូងបង្អស់​កើតឡើង​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​នៃ​កិច្ចប្រជុំ​កំពូល​ដែល​មាន​អាយុកាល​ជិត​៣០​ឆ្នាំ​មក​នេះ។ ​

ខណៈ​មាន​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​សហរដ្ឋអាមេរិក​និង​ចិន មេដឹកនាំ​នានា​មក​ពី​ប្រទេស​ទាំង​ពីរ​បាន​បរាជ័យ​ក្នុង​ការ​ឯកភាព​គ្នា​ទៅ​លើ​ភាសា​នៃ​សេចក្តីថ្លែងការណ៍​ចុងក្រោយ​បង្អស់​មួយ។ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​របស់​នាយករដ្ឋមន្ត្រី​ប៉ាពូអាស៊ីនូវែលហ្គីណេ លោក Peter O'Neill នៅ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ។

ប៉ុន្តែ​មន្ត្រី​ជាន់ខ្ពស់​អាមេរិក​ម្នាក់​ដែល​ចូល​រួម​ក្នុង​កិច្ចចរចា​នោះ​បាន​ថ្លែង​ប្រាប់​អ្នក​កាសែត​ថា ភាពចម្រូងចម្រាស​គ្នា​នេះ​គឺ​កើតឡើង​រវាង​ចិន​និង​សមាជិក​នៃ​កិច្ចប្រជុំ​កំពូល APEC ដទៃទៀត​ មិនមែន​ជាមួយ​តែ​សហរដ្ឋអាមេរិក​មួយនោះ​ទេ។ មន្ត្រី​រូប​នេះ​បាន​ហៅ​ការ​មិន​ឯកភាព​គ្នា​នេះ​ថា «មិន​ធ្លាប់​មាន​ពី​មុន​មក​នោះ​ទេ‍»។

កាល​ពី​មួយ​ថ្ងៃ​មុន​នេះ អនុប្រធានាធិបតី​អាមេរិក លោក Mike Pence និង​ប្រធានាធិបតី​ចិន លោក ស៊ី ជីនពីង បាន​ផ្តល់​ទស្សនៈ​ទៅ​លើ​ការ​ប្រកួតប្រជែង​សេដ្ឋកិច្ច​ ខណៈ​ដែល​ពួកគេ​ថ្លែង​ទៅ​កាន់​មេដឹកនាំ​ថ្នាក់​តំបន់​នានា នៅ​ក្នុង​កិច្ចប្រជុំ​កំពូល​នៅ​រដ្ឋធានី Port Moresby នៃ​ប្រទេស​ប៉ាពូអាស៊ីនូវែលហ្គីណេ​នេះ។

លោក Pence បាន​ព្រមាន​ដល់​សមាជិក​នៃ​កិច្ចប្រជុំ​កំពូល APEC អំពី​ការ​យល់​ព្រម​ជំពាក់​បំណុល​បរទេស ដែល​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​អធិបតេយ្យភាព​របស់​ខ្លួន «និង​បាន​ជំរុញ​ឲ្យ​សមាជិក​ APEC ទាំងអស់ ការពារ​ផល​ប្រយោជន៍​របស់​ខ្លួន​និង​រក្សា​ឯករាជ្យភាព​របស់​ខ្លួន​ផង​ដែរ គឺ​ដូច​សហរដ្ឋអាមេរិក​ដែរ ត្រូវ​យក​ផលប្រយោជន៍​របស់​ប្រទេស​ខ្លួន​ជា​ធំ‍‍»៕

XS
SM
MD
LG