ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Pence ថាសហរដ្ឋ​អាមេរិក​ធ្វើ​ទៅតាម​កិច្ច​ព្រម​ព្រៀងតៃវ៉ាន់​និង​គោល​នយោបាយ​ចិន​តែមួយ


អនុប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក​លោក Mike Pence ជួប​ជាមួយ​លោក​ Morris Chang ​តំណាង​របស់​កោះ​តៃវ៉ាន់​ប្រចាំ​នៅ​វេទិការ​សេដ្ឋ​កិច្ច​ក្នុង​តំបន់​នៅ​ប្រទេស ប៉ាពួញូហ្គីណេ។
អនុប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក​លោក Mike Pence ជួប​ជាមួយ​លោក​ Morris Chang ​តំណាង​របស់​កោះ​តៃវ៉ាន់​ប្រចាំ​នៅ​វេទិការ​សេដ្ឋ​កិច្ច​ក្នុង​តំបន់​នៅ​ប្រទេស ប៉ាពួញូហ្គីណេ។

អនុប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក​លោក Mike Pence ​បាន​និយាយ​នៅ​ថ្ងៃ​សៅរ៍​នេះ​ថា រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន នឹង​បន្ត​ធ្វើ​ទៅ​តាម​ «កិច្ច​ព្រម​ព្រៀង​ទំនាក់​ទំនង​កោះ​តៃវ៉ាន់» ​ហើយនឹង ​«គោលនយោបាយ​ចិន​មួយ» បន្ទាប់​ពី​ជំនួប​ជាមួយ​លោក​ Morris Chang ​តំណាង​របស់​កោះ​តៃវ៉ាន់​ប្រចាំ​នៅ​វេទិការ​សេដ្ឋ​កិច្ច​ក្នុង​តំបន់​នៅ​ប្រទេស ប៉ាពួញូហ្គីណេ។

លោក​អនុប្រធានា​ធិបតី Pence បាន​ជួប​ជាមួយ​លោក Chang ​នៅ​ខាង​ក្រៅជំនួប​កំពូល​កិច្ច​សហប្រតិបត្តិការ​សេដ្ឋ​កិច្ច​តំបន់​អាស៊ី​និង​មហាសមុទ្រ​ប៉ាស៊ីហ្វិក (APEC) ​នៅ​ថ្ងៃ​សៅរ៍​នេះ​នៅ​ក្នុង​ទីក្រុង Port Moresbyដែល​ជា​ជំនួប​ទ្វេភាគី​លើក​ទី១​រវាង​មេដឹកនាំ​កំពូល​សហរដ្ឋ​អាមេរិក​និង​បេសកជន​របស់​កោះ​តៃវ៉ាន់​ក្នុង​អំ​ឡុង​ពេល​នៃ​ជំនួប​សេដ្ឋ​កិច្ច​ក្នុង​កម្រិត​ខ្ពស់​ក្នុង​តំបន់ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​នេះ។

តាម​ពួក​មន្រ្តី​អាមេរិកាំង​បាន​ប្រាប់​ឲ្យ​ដឹងថា អនុប្រធានា​ធិបតី​អាមេរិក​លោក Pence ​មិនមាន​គម្រោង​ជួបទ្វេភាគី​ដាច់​ដោយ​ឡែក​ជាមួយ​ប្រធានា​ធិបតី​ចិន​ លោកស៊ី ជីន ពីង ​ដែល​កំពុងចូលរួម​សន្និសីទ​កំពូល​អង្គការ APECនោះ​ដែរ។ ​ការណ៍​នេះ​បាន​ត្រូវ គេ​មើលឃើញ​ថា ​ជាការ​ឆ្លុះ​បញ្ចាំង​នៃការ​ប្រកាន់​គោល​នយោបាយ​របស់​សហរដ្ឋ​អា មេរិក​ចំពោះ​ប្រទេស​ចិន។​ ​ចិនចាត់​ទុក​កោះ​តៃវ៉ាន់​ដែល​គ្រប់​គ្រង​ខ្លួនឯង​តាម​បែប​ប្រ ជាធិបតេយ្យ​ជាផ្នែក​មួយ​នៃ​ទឹក​ដី​របស់​ខ្លួន។​

ពួក​អ្នក​វិភាគ​និយាយថា​ ​ការ​ពង្រឹង​ចំណង​ទាក់​ទង​រវាង​សហរដ្ឋ​អាមេរិក​និង​កោះ​តៃ​វ៉ាន់មិនប៉ះពាល់​ដល់​ទំនាក់​ទំនង​រវាង​សហរដ្ឋ​អាមេរិក​និង​ចិន​ទេ។​ លោក​អនុ​ប្រ​ធានាធិបតី Pence ​បាន​ប្រាប់​អ្នកកាសែត​ដែល​ធ្វើ​ដំណើរ​ជាមួយ​លោក​នៅ​ថ្ងៃ​សៅរ៍​នេះថា «សហរដ្ឋ​អាមេរិក​ នឹង​បន្ត​ធ្វើ​ទៅតាម​កិច្ច​ព្រម​ព្រៀង​ទំនាក់​ទំនង​កោះ​តៃវ៉ាន់។​ កោះ​តៃវ៉ាន់​ជាសមាជិក​របស់​អង្គការ APEC»៕


XS
SM
MD
LG