ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បេក្ខនារីដែល​ឈរ​ឈ្មោះ​ក្នុង​ការ​បោះ​ឆ្នោត​ពាក់​កណ្តាល​អាណត្តិ​ប្រធានាធិបតី មាន​ចំនួន​ច្រើនលើស​ពេលណាៗទាំង​អស់


ក្រុម​គាំទ្រចូល​រួម​​ក្នុង​ព្រឹត្តិការណ៍​ Take It Back California​ ដែល​អតីត​ប្រធានាធិបតី​បារ៉ាក់ អូបាម៉ា​ធ្វើ​យុទ្ធនាការកាលពី​ថ្ងៃទី ០៨ ខែ កញ្ញា ឆ្នាំ ២០១៨។

ស្រ្តី២៣​នាក់​កំពុង​ឈរ​ឈ្មោះកាន់​តំណែង​ព្រឹទ្ធ​សភា​ស.រ.អា. ក្នុង​នោះ ១៥​នាក់​ជា​បេក្ខនារី​នៃ​គណបក្ស​ប្រជាធិបតេយ្យ និង​៨​នាក់​នៃ​គណបក្ស​ សាធារណរដ្ឋ។ មាន​ការ​ប្រកួត​ប្រជែង​យកអាសនៈ​ព្រឹទ្ធសភា​ទាំង​អស់​៣៥ ក្នុង​រដ្ឋ​ចំនួន​៣៣​នៅ​ឆ្នាំ​នេះ។ ហើយ​ក្នុង​ការ​ប្រកួត​ប្រជែង​ក្នុង​សភា​តំណាង​រាស្ត្រ​ទាំង​៤៣៥​អាសនៈ ស្ត្រីដែល​ឈរ​ឈ្មោះមាន​ទាំង​អស់​ចំនួន ២៣៩​នាក់ ក្នុងនោះ ១៨៧​នាក់​មក​ពី​គណបក្ស​ប្រជាធិបតេយ្យ និង ៥៣នាក់​មក​ពី​គណបក្ស​សាធារណរដ្ឋ។

ស្រ្តី១៦​នាក់​កំពុង​ឈរ​ឈ្មោះ​ប្រកួត​ប្រជែង​យក​តំណែងអភិបាល​រដ្ឋ។ ហើយ​ស្ត្រី​៣,៣៨១​នាក់ កំពុង​ឈរ​ឈ្មោះ​ជា​បេក្ខនារី​ក្នុង​សភា​របស់​រដ្ឋ​ពួកគេ។ ក្នុង​នោះ​មាន​អ្នក​ឈរ​ឈ្មោះ​ឡើង​វិញ​ប្រហែល​ចំនួន​ពាក់​កណ្តាល ហើយ​ពាក់​កណ្តាល​ទៀត​ជា​បេក្ខនារី​ថ្មី៕

XS
SM
MD
LG