ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នកវិភាគ​ថា​ការលុបចោល​សន្ធិសញ្ញា​នុយក្លេអ៊ែរ​គ្រោះ​ថ្នាក់ធំ​ដល់​រុស្ស៊ី​


ប្រធានាធិបតី​រុស្ស៊ី Vladimir Putin ជួប​ជាមួយ​រដ្ឋ​មន្រ្តី​ការពារ​ជាតិ​ Sergei Shoigu និង​រដ្ឋ​មន្រ្តី​ក្រសួង​ការបរទេស​ Sergei Lavrov នៅ​ក្នុង​វិមាន​ក្រឹមឡាំងក្នុង​ទីក្រុង​ម៉ូស្គូ​កាលពី​ថ្ងៃទី​០២ ខែកុម្ភៈ ឆ្នាំ២០១៩។
ប្រធានាធិបតី​រុស្ស៊ី Vladimir Putin ជួប​ជាមួយ​រដ្ឋ​មន្រ្តី​ការពារ​ជាតិ​ Sergei Shoigu និង​រដ្ឋ​មន្រ្តី​ក្រសួង​ការបរទេស​ Sergei Lavrov នៅ​ក្នុង​វិមាន​ក្រឹមឡាំងក្នុង​ទីក្រុង​ម៉ូស្គូ​កាលពី​ថ្ងៃទី​០២ ខែកុម្ភៈ ឆ្នាំ២០១៩។

កាល​ពីថ្ងៃ​សៅរ៍ លោកវ្លាឌីមៀ ពូទីន ប្រធានាធិបតី​រុស្ស៊ីបាន​ព្យួរ​សន្ធិសញ្ញានុយក្លេអ៊ែរ​រយៈ​ចម្ងាយ​មធ្យម (INF) ​ក្នុង​សម័យ​សង្គ្រាម​ត្រជាក់​ដើម្បី​ជា​ការ​ឆ្លើយ​តប​នឹង​ចំណាត់​ការ​ស្រដៀង​គ្នាដែល​សហរដ្ឋ​អាមេរិក​បាន​សម្រេច​ធ្វើ​កាលពីថ្ងៃសុក្រ។​

លោក​ពូទីន​បាន​ប្រកាសក្នុង​អំឡុង​កិច្ច​ប្រជុំ​ជាមួយ​នឹង​ក្រុមរដ្ឋ​មន្ត្រីការបរទេស​និង​មេដឹកនាំ​យោធា​ថា៖

«ដៃគូ​អាមេរិកាំង​បាន​ប្រកាសព្យួរកិច្ច​ព្រមព្រៀង​នេះ យើង​ក៏​ព្យួរដែរ‍»។

សុន្ទរកថា​នេះ​ត្រូវ​បាន​ផ្សាយ​តាម​បណ្តាញ​ទូរទស្សន៍។​

សហរដ្ឋ​អាមេរិក​បាន​ប្តេជ្ញា​ដកខ្លួន​ចេញ​ពី​កិច្ចព្រមព្រៀង​ INF ​ក្នុង​រយៈ​ពេល​៦ខែ​ទៀត​ប្រសិន​បើ​ទីក្រុង​ម៉ូស្គូ​មិន​បញ្ឈប់​អ្វី​ដែល​សហរដ្ឋ​អាមេរិក​ចាត់ទុក​ថា​ជា​ការ​រំលោភ​កិច្ច​ព្រម​ព្រៀងមិនរីកសាយ​អាវុធ​ឆ្នាំ​១៩៨៧។

លោក​ពូទីន ​និយាយ​ថា​រុស្ស៊ី​នឹង​ចាប់ផ្តើម​បង្កើត​មីស៊ីល​ថ្មីៗ​ ក្នុងនោះ​មាន​អាវុធ​លឿន​ជាង​សំឡេង​៥ដង​និង​បាន​ប្រាប់​ដល់​ក្រុម​រដ្ឋ​មន្ត្រី​ថា​កុំ​ឱ្យ​ចាប់​ផ្តើម​ការចរចា​ណាមួយ​ពីការ​រំសាយ​អាវុធ​ជាមួយ​នឹង​រដ្ឋបាល​ក្រុង​វ៉ាស៊ីនតោន។​

ក្នុងពេល​កិច្ច​ប្រជុំ​នោះ​ លោក​Sergei Lavrov ​រដ្ឋមន្ត្រី​ការបរទេស​រុស្ស៊ី​បាន​ចោទ​ប្រកាន់​សហរដ្ឋ​អាមេរិក​ថា​បាន​រំលោភ​សន្ធិសញ្ញា​ INF ​និង​កិច្ចព្រមព្រៀង​គ្រប់គ្រង​អាវុធ​ជាច្រើន​ទៀត។ លោក​បាន​រួមគ្នា​ជាមួយ​នឹង​មន្ត្រី​ការពារជាតិ​និង​សមាជិក​សភា​រុស្ស៊ី​ដើម្បី​ថ្កោលទោស​រដ្ឋ​បាល​ក្រុង​វ៉ាស៊ីនតោន​ថា​កំពុង​តែ​ប្រឡែងលេង​នឹង​សន្តិសុខ​ពិភព​លោក។ លោក​យូរី បាលូយ៉េវ​ស្គី​ អតីត​អគ្គ​នាយ​សេនាធិការ​កងទ័ព​រុស្ស៊ី​ថែម​ទាំង​និយាយ​ថា​រុស្ស៊ី​ត្រៀម​ឆ្លើយ​តប​ដោយ​កម្លាំង​យោធា។

អ្នក​ជំនាញ​ខាង​អាវុធ​នៅ​ទីក្រុង​ម៉ូស្គូ​ជាច្រើន​នាក់​វាយ​តម្លៃ​ថា​ការដកខ្លួន​របស់​សហរដ្ឋ​អាមេរិក​នឹង​មិន​ឈាន​ដល់​វិបត្តិ​អាវុធ​នុយក្លេអ៊ែរ​ដូចក្នុង​ទសវត្សរ៍​១៩៦០ ឬ​ដើម​ទសវត្សរ៍​១៩៨០​ទេ៕


XS
SM
MD
LG