ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

អង្គការ​សិទ្ធិមនុស្ស Amnesty៖ អាវុធ​របស់​ក្រុម​រដ្ឋ​ឥស្លាម ភាគច្រើន​បាន​មក​ពីការ​រឹបអូស​យក​ចេញ​ពី​អ៊ីរ៉ាក់


បេក្ខជន​ប្រធានាធិបតី​គណបក្ស​សាធារណរដ្ឋ​លោក Donald Trump (ខាងលើ) រង​ការ​រិះគន់​យ៉ាង​ខ្លាំង​ពី​វោហាស័ព្ទ​ប្រឆាំង​សាសនា​ឥស្លាម​។

អង្គការ​សិទ្ធិ​មនុស្ស Amnesty International និយាយ​ថា អាវុធដែល​ក្រុម​សកម្មប្រយុទ្ធ​រដ្ឋ​ឥស្លាម​ប្រើប្រាស់​ ដើម្បី​វាយប្រហារ​ដ៏​គួរ​ឲ្យ​រន្ធត់​នោះ ភាគច្រើន​ត្រូវ​បាន​រឹបអូស​យក​ចេញ​ពី​ឃ្លាំង​ស្តុក​អាវុធ​យោធារ​របស់​អ៊ីរ៉ាក់។ ការណ៍​នេះ​បង្ហាញ​ឲ្យ​ឃើញ​ពី​តម្រូវ​ការ​ត្រួតពិនិត្យ​ឲ្យ​បាន​ហ្មត់ចត់​ថែមទៀត នៅពេល​ដែល​គេ​បញ្ជូន​អាវុធ​ទៅកាន់​តំបន់​ដែល​មាន​ស្ថេរភាព​នោះ។

អង្គការ Amnesty International បាន​ឧបត្ថម្ភ​ក្រុម​អ្នកស្រាវជ្រាវខាង​អាវុធ​មួយឈ្មោះ​ថា ​Armament Research Services ដែល​មាន​មូលដ្ឋាន​នៅ​ក្នុង​ប្រទេស​អូស្ត្រាលី​ឲ្យ​ធ្វើ​របាយការណ៍​មួយ​ ដើម្បីវិភាគ​ទៅ​លើ​ប្រភេទ​អាវុធ​ដែល​កំពុង​ប្រើប្រាស់ពាសពេញ​ប្រទេស​អ៊ីរ៉ាក់​ និង​ស៊ីរី។

របាយការណ៍​ដែល​បាន​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​អង្គារ​នោះ​បាន​រក​ឃើញ​ថា អាវុធ​ទាំង​នោះ​មាន​ប្រភព​ចេញ​មក​ពីប្រទេស​យ៉ាង​ហោច​ណាស់​ចំនួន​២៥​។ អាវុធ​ភាគ​ច្រើន​ជាងគេ ចេញមក​ពី​សហរដ្ឋ​អាមេរិក រុស្សី និង​ប្រទេស​ដែល​ជា​អតីត​រដ្ឋ​របស់​សូវៀត​។

លោក Patrick Wilcken អ្នក​ស្រាវជ្រាវ​អំពី​ការ​គ្រប់គ្រង​អាវុធ និង​ការ​រកស៊ី​ខាងសន្តិសុខ ហើយ​និង​សិទ្ធិមនុស្ស​របស់​អងុ្គការ Amnesty International បាន​និយាយ​ថា​ «បទ​បញ្ញត្តិ​មិន​ល្អ និង​កង្វះ​ការត្រួត​ពិនិត្យ​ទៅលើ​ការ​ហូរ​ចូល​អាវុធ​យ៉ាង​ច្រើន​មហិមា​ទៅក្នុង​ប្រទេស​អ៊ីរ៉ាក់​តាំង​ពីរ​រាប់​ទសវត្ស​កន្លង​មកនេះ បាន​ធ្វើ​ឲ្យ​ក្រុម​រដ្ឋ​ឥស្លាម ​និង​ក្រុម​ប្រដាប់​អាវុធ​ដទៃទៀត មាន​អំណាច​ខាង​អាវុធ ដែល​គេ​នឹក​ស្មាន​មិន​ដល់»៕

XS
SM
MD
LG