ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

លោក​អូបាម៉ា​នឹងធ្វើ​ជា​ម្ចាស់​ផ្ទះ​ទទួល​ដំណើរ​ទស្សនកិច្ច​ផ្លូវរដ្ឋ​របស់​លោក ​ស៊ី ​ជីន​ពីង


រូបឯកសារ៖ ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក បារ៉ាក់ អូបាម៉ា​ (ស្តាំ) និង​លោក​ប្រធានាធិបតីចិន​ ​ស៊ី ​ជីន​ពីង (ឆ្វេង)​ នៅឯ​ Great Hall of the People នាទីក្រុង​ប៉េងកាំង ក្នុងពេល​ដែល​លោក​អូបាម៉ា​ បំពេញ​ទស្សកិច្ច​ទៅ​ប្រទេស​ចិន​កាល​ពីពេល​ថ្មីៗនេ។

ប្រធានា​ធិបតី​ចិន ​ស៊ី ​ជីន​ពីង (Xi Jinping) ​នឹង​ធ្វើ​ដំណើរ​បំពេញ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​លើក​ដំបូង​ទៅ​កាន់​សហរដ្ឋ​អាមេរិក​នៅ​សប្តាហ៍​ក្រោយ ​នេះ​តាម​ការ​បញ្ជាក់​របស់​សេតវិមាន​កាល​ពី​ថ្ងៃ​អង្គារ។ ដំណើរ​បំពេញ​ទស្សនៈ​កិច្ច​នេះកើត​មាន​ឡើង​នៅ​ពេល​ដែល​មាន​ការ​ខ្វែង​គំនិត​គ្នា​យ៉ាង​ខ្លាំង​រវាង​រដ្ឋាភិបាល​ទីក្រុង​វ៉ាស៊ីនតោន​និង​រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង។

​លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ​បារ៉ាក់ ​អូបាម៉ា ​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀប​ចំ​ទទួល​លោក​ស៊ី ​ជីង​ពីង ​ប្រធានា​ធិបតី​នៃ​សាធារណរដ្ឋ​ប្រ​ជាមានិត​ចិន​នៅ​ឯ​សេតវិមានសម្រាប់​ដំណើរ​បំពេញ​ទស្សនកិច្ច​ជាផ្លូវ​រដ្ឋនៅ​ថ្ងៃ​ទី២៥ ​ខែ​កញ្ញា ​ឆ្នាំ​២០១៥​ នេះ​បើ​យោង​តាម​សេចក្តី​ថ្លែងការណ៍​កាល​ពី​យប់​ថ្ងៃ​អង្គារ។

សេចក្តី​ថ្លែង​ការណ៍​នោះ​បាន​បញ្ជាក់​ថា ដំណើរ​បំពេញ​ទស្សនកិច្ច​ដ៏​ល្បីល្បាញ​នេះកើត​មាន​ឡើង​បន្ទាប់​ពី​ដំណើរ​បំពេញ​ទស្សនកិច្ច​របស់​លោក​ប្រធានា​ធិបតី​អូបាម៉ា​ទៅ​កាន់​ទីក្រុង​ប៉េកាំង​កាល​ពី​ខែ​វិច្ឆិកា ហើយ​ទស្សនកិច្ច​នេះ​រួម​បញ្ចូល​ទាំង​ពិធី​លាង​សាយភោគ​ពេល​ល្ងាច​នៅ​ឯសេតវិមាន​ដែល​នឹង​ត្រូវ​អញ្ជើញ​ចូល​រួមដោយ​ភរិយា​របស់​មេដឹកនាំ​ទាំង​ពីរ។

​សេចក្តី​ថ្លែងការណ៍​បាន​ប្រាប់​ឲ្យ​ដឹង​ដែរថា ដំណើរ​បំពេញ​ទស្សនកិច្ច​នេះ ​ផ្តល់​ឱកាស​ដើម្បី​ពង្រីក​កិច្ចសហប្រតិបត្តិការ​រវាង​សហរដ្ឋ​អាមេរិកនិង​ចិន​លើ​បញ្ហា​សាកលលោក ​បញ្ញា​ក្នុង​តំបន់​ និង​អំពី​ផល​ប្រ​យោជន៍​រួមទ្វេភាគី​ដែល​នឹង​អាច​ឲ្យ​លោក​ប្រធា​នា​ធិបតី​អូបាម៉ា​និង​ប្រធានាធិបតី​ស៊ី​ ធ្វើ​ការ​ដោះស្រាយ​វិស័យ​នានា​ដែល​ខ្វែង​គំនិត​គ្នា។

​កាល​ពី​ពេល​ថ្មីៗ​នេះ ​ការ​ខ្វែង​គំនិត​គ្នា​បាន​គំរាមកំហែង​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​ផ្សេង​ៗ​ទៀត។

ការ​ប្រេះ​ឆារ​ដ៏​សំខាន់​មួយ​គឺ​ជា​អ្វី​ដែល​ពួក​មន្រ្តី​សហរដ្ឋ​អាមេរិក​បាន​ហៅ​ថា ​ការ​វាយ​ប្រហារ​តាម​ប្រព័ន្ធ​អ៊ិនធឺណិតរបស់​ចិន​ទៅ​លើ​រដ្ឋាភិបាលនិង​ទិសដៅ​របស់​អាមេរិក៕

XS
SM
MD
LG