ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក ​សម រង្ស៊ី ទៅ​តំបន់​អាស៊ី ​ដែល​អាជ្ញាធរ​ខ្មែរ​គំរាម​ស្វែងរក​ចាប់​ខ្លួន


រូបឯកសារ៖ លោក សម រង្ស៊ី មេដឹកនាំគណបក្សប្រឆាំងដែលត្រូវបានតុលាការកំពូលរំលាយ លើកដៃស្វាគមន៍អ្នកគាំទ្រនៅពេលលោកបានទៅដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៥។
រូបឯកសារ៖ លោក សម រង្ស៊ី មេដឹកនាំគណបក្សប្រឆាំងដែលត្រូវបានតុលាការកំពូលរំលាយ លើកដៃស្វាគមន៍អ្នកគាំទ្រនៅពេលលោកបានទៅដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៥។

មេដឹកនាំ​គណបក្ស​សង្គ្រោះជាតិ​រូប​នេះ​ ជាប់​ពាក់ព័ន្ធ​នឹង​រឿង​ក្តីក្តាំ​តុលាការ​ជាច្រើន​ទល់​ជាមួយ​នឹង​ក្រុម​មន្ត្រី​គណបក្ស​កាន់​អំណាច ​ពាក់ព័ន្ធ​នឹង​បទ​ចោទ​ព្រហ្មទណ្ឌ​ដែល​អាជ្ញាធរ​តាម​ចាប់​ខ្លួន ​តែ​មេដឹកនាំ​ក្រុម​ជំទាស់​បាន​ចាត់​ទុក​ថា​បទចោទ​ទាំងនោះ​ជា​រឿង​បំបិទ​សំឡេង​ក្រុម​ជំទាស់។

មុនពេល​ដាក់​គម្រោង​ការ​ជាក់​លាក់​ដើម្បី​វិល​ត្រឡប់​ទៅកាន់​ប្រទេស​កម្ពុជា​វិញ​របស់​លោក​នៅ​ខែ​ខាង​មុខ​ មេដឹកនាំ​មួយ​រូប​គណបក្ស​សង្គ្រោះ​ជាតិដែល​ត្រូវ​រំលាយ​ ហើយ​កំពុង​និរទេស​ខ្លួន​គឺ​លោក​សម រង្ស៊ី ​បាន​ធ្វើ​ដំណើរ​ទៅកាន់​ប្រទេស​អាស៊ី​មួយ​ចំនួន ដើម្បី​គៀងគរ​ការគាំទ្រ​នយោបាយ ​ជា​កន្លែង​ដែល​អាជ្ញាធរ​កម្ពុជា​ធ្លាប់​គំរាម​ចាប់​ខ្លួន​លោក​ដើម្បី​មក​ទទួល​ទោស​ក្នុង​ប្រទេស​កម្ពុជា។

ថ្លែង​ក្នុង​ពេល​ជួប​ជាមួយ​ក្រុម​យុវជន​កម្ពុជា​មួយ​ក្រុម​ ដែល​កំពុង​រស់នៅ​ធ្វើ​ការងារ​ក្នុង​ប្រទេស​ម៉ាឡេស៊ី ​លោក ​សម រង្ស៊ី ​បាន​បញ្ជាក់​ថា៖

«សូម​ជម្រាប​សួរបង​ប្អូន​ជនរួមជាតិ​នៅ​ប្រទេស​កម្ពុជា!​ ថ្ងៃនេះ​ត្រូវជា​ថ្ងៃទី​១៦​ ខែ​សីហា ឆ្នាំ​២០១៩។​ ពេលនេះ​ ខ្ញុំ​សម រង្ស៊ី ​កំពុង​តែ​ស្ថិត​នៅ​ក្នុង​ទីក្រុង ​គូឡាឡាំពួ ​ប្រទេស​ម៉ាឡេស៊ី។​ នៅ​ជុំវិញខ្ញុំ​គឺ​យុវជន​ យុវតី​រាប់​សិប​នាក់​មកពី​គណបក្ស​សង្គ្រោះ​ជាតិ​មក​ពី​ប្រទេស​កម្ពុជា​ (សំឡេង​ស្រែក​គាំទ្រ) ​ឃើញ​ថា ​គណបក្ស​សង្គ្រោះ​ជាតិ​រស់​រវើក ​មាន​យុវជន​យ៉ាង​ច្រើន​កុះករ​ គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ ​ហើយ​រង់ចាំ​ដំណើរ​មាតុភូមិ​និវត្តន៍​របស់ខ្ញុំ ​សម រង្ស៊ី ​ជាមួយ​ថ្នាក់​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ​វិលត្រឡប់​ទៅលើ​ទឹកដី​ប្រទេស​កម្ពុជា​វិញ​ (សំឡេង​ស្រែក​គាំទ្រ)។​ សូម​កោត​សរសើរ​ទឹកចិត្ត​ដ៏​ក្លាហាន​ទឹកចិត្ត​របស់​យុវជន​ខ្មែរ ​កម្លាំង​នាំមុខ​ដើម្បី​នាំមក​នូវ​ការ​ផ្លាស់ប្តូរ​នៅ​ប្រទេស​កម្ពុជា ​ជយោ! ​យុវជន​សង្គ្រោះជាតិ​ (សំឡេង​ស្រែក​គាំទ្រ)‍»។

មេដឹកនាំ​គណបក្ស​សង្គ្រោះជាតិ​រូប​នេះ​ ជាប់​ពាក់ព័ន្ធ​នឹង​រឿង​ក្តីក្តាំ​តុលាការ​ជាច្រើន​ទល់​ជាមួយ​នឹង​ក្រុម​មន្ត្រី​គណបក្ស​កាន់​អំណាច ​ពាក់ព័ន្ធ​នឹង​បទ​ចោទ​ព្រហ្មទណ្ឌ​ដែល​អាជ្ញាធរ​តាម​ចាប់​ខ្លួន ​តែ​មេដឹកនាំ​ក្រុម​ជំទាស់​បាន​ចាត់​ទុក​ថា​បទចោទ​ទាំងនោះ​ជា​រឿង​បំបិទ​សំឡេង​ក្រុម​ជំទាស់។

លោក​ សម រង្ស៊ី ​នឹងបន្ត​ដំណើរ​របស់​លោក​ ទៅកាន់​ប្រទេស​អូស្ត្រាលី ​និង​ប្រទេស​នូវែលសេឡង់​ទៀត​ចាប់ពី​ថ្ងៃទី​១៧​ដល់​ថ្ងៃទី២៦​ខែ​សីហា ​ដើម្បី​ជួប​ជាមួយ​ពលរដ្ឋ​ខ្មែរ​នៅ​ទីនោះ​ពិភាក្សា​បញ្ហា​ស្ថានការណ៍​នយោបាយ​កម្ពុជា​ចុង​ក្រោយ៕

XS
SM
MD
LG