ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មន្ត្រី​បក្ស​សង្គ្រោះ​ជាតិ ប្តេជ្ញា​វិល​ចូល​កម្ពុជា​វិញ ទោះបីជា​មាន​ការគំរាម​ជាបន្តបន្ទាប់


រូបឯកសារ៖ លោកស្រី មូរ សុខហួរ អនុប្រធានគណបក្សសង្គ្រោះជាតិដែលត្រូវបានតុលាការរំលាយ ផ្តល់បទសម្ភាសន៍ដល់វីអូអេ នៅរដ្ឋធានីវ៉ាស៊ីនតោន ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៨។
រូបឯកសារ៖ លោកស្រី មូរ សុខហួរ អនុប្រធានគណបក្សសង្គ្រោះជាតិដែលត្រូវបានតុលាការរំលាយ ផ្តល់បទសម្ភាសន៍ដល់វីអូអេ នៅរដ្ឋធានីវ៉ាស៊ីនតោន ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៨។

លោក​ស្រី ​មូរ សុខហួរ អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ថា នៅពេល​ណា​​ដែល​អ្នក​ប្រជាធិបតេយ្យ​រងគ្រោះ គឺ​អ្នកប្រជាធិបតេយ្យ​ដទៃ​ទៀត​សាមគ្គីគ្នា​ជា​ក្រុម​គ្រួសារ​តែមួយ។ លោកស្រី​បន្ថែម​ថា អ្នកទាំងនោះ​មិន​ព្រួយបារម្ភ​នឹង​ការគំរាម​កំហែង​ទេ ប៉ុន្តែ​ពួកគេ​រឹតតែ​ត្រូវ​ចូលរួម​ជួយ​ថែម​ទៀត។

ថ្នាក់ដឹកនាំ​នៃ​អតីត​បក្ស​ប្រឆាំង​នៅ​ប្រទេស​កម្ពុជា បាន​ប្តេជ្ញា​ថា នឹង​វិល​ចូល​ប្រទេស​កម្ពុជា​វិញ​នៅ​ខែ​កញ្ញា​ខាងមុខ​នេះ បើទោះបីជា​មាន​ការព្រមាន​ជាបន្តបន្ទាប់​ពី​ថ្នាក់ដឹកនាំ​ប្រទេស​កម្ពុជា និង​ក្រសួង​ការបរទេស ដល់​សមាជិក​សភា​សហភាព​អឺរ៉ុប​ដែល​ចង់​អម​ដំណើរ​ពី​ការខុសច្បាប់​ការទូត​និង​រំលោភ​អធិបតេយ្យ​កម្ពុជា​ក៏ដោយ។

លោកស្រី មូរ សុខហួរ អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ និង​ជា​អ្នករៀបចំ​ដំណើរ​និវត្តន៍​របស់​លោក​សម រង្ស៊ី ប្រធាន​ស្តីទី​គណបក្ស បាន​បញ្ជាក់​ប្រាប់ VOA នៅ​ថ្ងៃអាទិត្យ​ទី ០៧ ខែកក្កដា ឆ្នាំ២០១៩ ថា ពិភពលោក​ព្រួយបារម្ភ​ពី​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា និង​វត្តមាន​ចិន​នៅ​កម្ពុជា ដែល​នឹង​ប៉ះពាល់​សន្តិសុខនៅ​ក្នុង​តំបន់។ លោក​ស្រី​បន្ថែម​ថា នៅពេល​ណាដែល​អ្នក​ប្រជាធិបតេយ្យ​រងគ្រោះ គឺ​អ្នកប្រជាធិបតេយ្យ​ដទៃ​ទៀត​សាមគ្គីគ្នា​ជា​ក្រុម​គ្រួសារ​តែមួយ។ លោកស្រី​បន្ថែម​ថា អ្នកទាំងនោះ​មិន​ព្រួយបារម្ភ​នឹង​ការគំរាម​កំហែង​ទេ ប៉ុន្តែ​ពួកគេ​រឹតតែ​ត្រូវ​ចូលរួម​ជួយ​ថែម​ទៀត។

លោកស្រី​មូរ សុខហួរ​បាន​បញ្ជាក់​ប្រាប់វីអូអេ​ថា៖

«នៅក្នុង​ការគំរាម​កំហែង​ពី​លោក ហ៊ុន សែន គឺជា​ការសោកស្តាយ​ចំពោះ​ប្រទេស​កម្ពុជា​ទាំង​មូល​ពីព្រោះ​វាធ្វើ​ឱ្យ​បាត់បង់​នូវ​រូបភាព​នៃ​ប្រទេស​ជាតិ​យើង នូវ​តម្លៃ​នៃ​ប្រទេស​ជាតិ​យើង​ដោយសារ​តែ​អ្នកដឹកនាំ​គិត​តែពី​អំណាច​របស់​ខ្លួន។ ប៉ុន្តែ​ចំពោះ​យើង​អ្នក​ប្រជាធិបតេយ្យ​និង​មិត្ត​យើង​ជាអ្នក​ប្រជាធិបតេយ្យ​ដូចគ្នា​គេមិន​បារម្ភ​ពីការគំរាម​កំហែងទេ។ ផ្ទុយទៅវិញ​គេ​រឹតតែ​បង្ហាញ​ឱ្យ​ឃើញ​ថា​ការគំរាម​កំហែង​ពី​រដ្ឋាភិបាល​មិន​ស្រប​ច្បាប់​នៃ​ប្រទេស​កម្ពុជា​គឺ​ជា​ការដាក់​ឃុំឃាំង​លទ្ធិ​ប្រជាធិប​តេយ្យ​ដែល​តម្រូវ​ឱ្យ​ពួកគេ​ត្រូវ​តែ​ចូលរួម​នៅពេល​ដែល​ពួក​យើង​ធ្វើ​មាតុភូមិ​និវត្តន៍​ខាងមុខ​នេះ‍»។​

ក្រសួងការ​បរទេស​កម្ពុជា ចេញ​សេចក្តី​ថ្លែង​ការណ៍​កាលពី​ថ្ងៃសៅរ៍​ថា​ ក្រសួងការ​បរទេស​មាន​ការ​ភ្ញាក់​ផ្អើល​និង​រំឮក​អ្នកទាំងនោះឲ្យ​ដឹង​ពី​ច្បាប់​ការទូត ​ច្បាប់​អន្តោប្រវេសន៍​ ដែល​តម្រូវ​ឲ្យ​ជនបរទេស​គិតគូ​ពី​សន្តិសុខ​ជាតិ​ ផលវិបាក​នានា ដែល​កើត​ចេញ​ពី​ការ​បន្លំ​និង​មធ្យោបាយ​ខុស​ច្បាប់​កម្ពុជា។​ ក្រសួងការ​បរទេស ក៏​សម្តែង​នូវការ​ខកចិត្ត​យ៉ាង​ខ្លាំង និង​ចាត់​ទុក​ទង្វើ​អស់​ទាំង​នេះ​ ជា​ទង្វើ​គ្មាន​លក្ខណៈ​ការទូត​និង​មិន​គោរព​អធិប្បតេយ្យភាព និង​នីតិរដ្ឋ​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា‍។

លោក សម រង្ស៉ី បាន​ប្រកាស​ឥត​ឈប់ឈរ​ពីការ​វិល​ត្រឡប់​ទៅ​កាន់​ប្រទេស​កម្ពុជា​វិញដើម្បី​ស្តារ​ប្រជា​ធិបតេយ្យ និង​សិទ្ធិ​មនុស្ស​ឡើងវិញ​ និង​ទាមទារ​ឲ្យ​មាន​ការ​ដោះលែង​លោក កឹម សុខា ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែលត្រូវ​រំលាយ។

រហូត​មកដល់​ពេល​នេះ​មាន​អ្នកតំណាងរាស្រ្ត​និង​មន្ត្រី​គណបក្ស​ចំនួន​១០នាក់​ដែល​បាន​សន្យា​ធ្វើ​ដំណើរ​ជាមួយ​នឹង​លោក សម រង្ស៊ី ដោយ​ផ្ទាល់។ អ្នកទាំងនោះ​មក​ពី​ប្រទេស​អង់គ្លេស ម៉ារ៉ុក អាហ្វ្រិក​ខាងត្បូង ហុល្លង់ កាណាដា ហ្វាំងឡង់ និង​ប្រេស៊ីល៕

XS
SM
MD
LG