ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

logo-print
ព័ត៌មាន​​ថ្មី

សហរដ្ឋអាមេរិក​រំឭក​ខួប​ការវាយប្រហារ​ភេរវកម្ម​ថ្ងៃទី១១ ខែកញ្ញា


រូបឯកសារ៖ ការវាយប្រហារភេរវកម្មនៅអគារភ្លោះ Twin Tower ក្នុងក្រុងញូវយ៉ក កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១។

ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក Donald Trump នឹង​ចូលរួម​ពិធី​រំឭកវិញ្ញាណក្ខណ្ឌ​នៅ​ទីបញ្ជាការ​ប៉ង់តាហ្គូន​ជាមួយ​ក្រុមគ្រួសារ​របស់​ជនរងគ្រោះ​ដែល​ត្រូវ​បាន​សម្លាប់ នៅពេល​ដែល​ពួកភេរវកម្ម al-Qaida បាន​បញ្ជា​យន្ត​ហោះ​បុកអាគារ។

សហរដ្ឋអាមេរិក​នៅ​ថ្ងៃពុធ​ ទី១១ ខែកញ្ញា ឆ្នាំ២០១៩នេះគឺ​ជា​ ខួប​ទី១៨​នៃការ​វាយ​ប្រហារ​ភេរវកម្ម​ក្នុង​ទីក្រុងញូវយ៉ក​ រដ្ឋVirginia និង​រដ្ឋPennsylvania ដែល​បាន​សម្លាប់​មនុស្ស​៣.០០០នាក់។

ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក Donald Trump នឹង​ចូលរួម​ពិធី​រំឭកវិញ្ញាណក្ខណ្ឌ​នៅ​ទីបញ្ជាការ​ប៉ង់តាហ្គូន​ជាមួយ​ក្រុមគ្រួសារ​របស់​ជនរងគ្រោះ​ដែល​ត្រូវ​បាន​សម្លាប់ នៅពេល​ដែល​ពួកភេរវកម្ម al-Qaida បាន​បញ្ជា​យន្ត​ហោះ​បុកអាគារ។

ចំណែកឯ​នៅក្នុង​ទីក្រុងញូវយ៉ក​វិញ​ អ្នករស់រាន​មាន​ជីវិត​រាប់រយនាក់​ និង​គ្រួសារ​ជនរង​គ្រោះដែល​ត្រូវ​បាន​សម្លាប់​នៅក្នុង​ឧប្បទ្ទវហេតុ​នេះ​ នឹង​មក​ជួប​ប្រមូល​ផ្តុំគ្នា​នៅ​ទីតាំង​អាគារ​ភ្លោះឬ Twin Towers នៃ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ពិភពលោក​ ដែលត្រូវ​ដួល​រលំ​ ដោយ​សារការប្រហារភេរវកម្ម​ដោយក្រុម al-Qaida។

អនុប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក Mike Pence ក៏​នឹង​ទៅ​ចូលរួម​ពិធី​រំឭក​វិញ្ញាណក្ខណ្ឌ​នៅទីក្រុង Shanksville រដ្ឋ Pennsylvania ផងដែរ​ គឺ​នៅ​ជិត​កន្លែង​ដែល​យន្តហោះ​របស់​ក្រុមហ៊ុន​អាកាសចរណ៍ United Airlines បាន​ធ្លាក់​ បន្ទាប់​ពី​អ្នកធ្វើ​ដំណើរ​នៅ​ក្នុង​យន្តហោះ​បាន​ដណ្តើម​បាន​ការគ្រប់គ្រង​យន្តហោះ​ពី​ក្រុមភេរវកម្ម​ដែល​បាន​ប្លន់​យន្តហោះ​នោះ។ ភេរវជន ១៩នាក់​ ដែល​ជា​ដៃជើង​របស់​ក្រុម al-Qaida ជា​អ្នក​ប្លន់​យក​យន្តហោះ​ទាំង​បួន​នេះ។

នេះ​គឺ​ជាការប្រវាយ​ប្រហារ​ដែល​មាន​មនុស្ស​ស្លាប់​ច្រើន​បំផុត​នៅ​លើ​ទឹកដី​សហរដ្ឋ​អាមេរិក​ចាប់តាំង​ពីការវាយប្រហារ​នៅ​មូលដ្ឋាន​កងទ័ព​ជើងទឹង Pearl Harbor កាល​ពី​ឆ្នាំ១៩៤១។ ព្រឹត្តិការណ៍​នៅ​ថ្ងៃទី១១ ខែកញ្ញា​បាន​ផ្លាស់ប្តូរ​ការយល់​ឃើញ​របស់​អាមេរិក​ចំពោះ​សន្តិសុខ​ និង​បាន​ជំរុញ​ឲ្យ​អតីត​ប្រធានាធិបតី​លោក George W. Bush ប្រកាស​ធ្វើ​សង្គ្រាម​ប្រឆាំង​ក្រុមភេរវកម្ម​ និង​វាយលុក​ប្រទេសអាហ្វហ្គានីស្ថាន។

ប៉ុន្មាន​ឆ្នាំ​ក្រោយ​ការវាយប្រហារ​ សហរដ្ឋអាមេរិក​បាន​ស្វែងរក​មេដឹកនាំ​ក្រុម al-Qaida Osama bin Laden ហើយ​នៅ​ខែឧសភា ឆ្នាំ២០១១ ​កងកម្លាំង​ប្រតិបត្តិការពិសេស​សហរដ្ឋ​អាមេរិក​បាន​វាយឆ្មក់​ទីតាំង​របស់​មេដឹកនាំ al-Qaida រូបនោះ​នៅ​តំបន់ Abbottabod ​ប្រទេសប៉ាគីស្ថាន​ ជាកន្លែង​ដែល​មេដឹកនាំ​រូបនេះ​ត្រូវ​បាន​បាញ់​សម្លាប់៕

XS
SM
MD
LG