ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​អូបាម៉ា៖ សហរដ្ឋ​អាមេរិក​នៅ​មិន​ទាន់​អាច​ផ្សះផ្សារ​ការ​បែកបាក់​រវាង​ពលរដ្ឋ និង​ប៉ូលិស


លោក​ប្រធានាធិបតី​អូបាម៉ា​ថ្លែង​ទៅ​កាន់​អ្នក​សារព័ត៌មាន​បន្ទាប់​ពី​កិច្ចប្រជុំ​មួយ​នៅ​អគារ​ការិយាល័យ​ប្រតិបត្តិការ Eisenhower នៅ​សេតវិមាន នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៦។
លោក​ប្រធានាធិបតី​អូបាម៉ា​ថ្លែង​ទៅ​កាន់​អ្នក​សារព័ត៌មាន​បន្ទាប់​ពី​កិច្ចប្រជុំ​មួយ​នៅ​អគារ​ការិយាល័យ​ប្រតិបត្តិការ Eisenhower នៅ​សេតវិមាន នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៦។

បន្ទាប់​ពី​ការ​ប្រជុំ​ជិត​៤​ម៉ោង​ជាមួយ​មេដឹកនាំ​ក្រុម​អ្នក​អនុវត្ត​ច្បាប់ និង​សមាជិក​លេចធ្លោ​មួយ​ចំនួន​មក​ពី​សហគមន៍​ពលរដ្ឋ​អាមេរិកាំង​ស្បែក​ខ្មៅ នៅ​សេតវិមាន កាល​ពី​ថ្ងៃ​ពុធ​ម្សិលមិញ​នេះ លោក​ប្រធានាធិតបតី បារ៉ាក់ អូបាម៉ា បាន​មាន​ប្រសាសន៍​ថា សហរដ្ឋ​អាមេរិក​នៅ​មិន​ទាន់​អាច​ផ្សះផ្សារ​ការ​មិន​ទុក​ចិត្ត​គ្នា​រវាង​ក្រុម​អ្នក​អនុវត្ត​ច្បាប់ និង​ពលរដ្ឋ​អាមេរិកាំង​ស្បែក​ខ្មៅ ដែល​កើត​មាន​អស់​ជា​ច្រើន​ទសវត្សរ៍​កន្លង​មក​នេះ។

លោក អូបាម៉ា ថា៖ «យើង​មិន​ទាន់​ទៅ​ដល់​គោលដៅ​របស់​យើង​ទេ។ យើង​មិន​ទាន់​សម្រេច​បាន​អ្វី ដូច​ដែល​យើង​ចង់​បាន​នោះ​ទេ‍។ អ្វី​ដែល​យើង​ចង់​បាន​នោះ គឺ​សហគមន៍​ពលរដ្ឋ​អាមេរិកាំង​សាសន៍​ណា​ក៏​ដោយ​មាន​ជំនឿ​ជឿ​ជាក់​ថា មន្ត្រី​ប៉ូលិស​បម្រើ​ពួក​គេ​ដោយ​សេចក្តី​ថ្លៃថ្នូរ ការ​គោរព និង​សមភាព ហើយ​មន្ត្រី​ប៉ូលិស​មាន​ភាព​ជឿ​ជាក់​ថា ពួក​គេ​ទទួល​បាន​ការ​គាំទ្រ​ពី​គ្រប់​មជ្ឈដ្ឋាន​ទាំង​អស់‍​ក្នុង​ការ​បំពេញ​កិច្ចការ​របស់​ពួក​គេ​តាម​ផ្លូវ​ច្បាប់»។

អ្នក​ដែល​ចូល​រួម​ក្នុង​កិច្ច​ប្រជុំ​នោះ​រួម​មាន រដ្ឋ​មន្ត្រី​ក្រសួង​យុត្តិធម៌​លោកស្រី Loretta Lynch អភិបាល​រដ្ឋ Louisiana លោក John Bel Edwards អភិបាល​ក្រុង Los Angeles លោក Eric Garcetti ប្រធាន​សមាគម​ជាតិ​ដើម្បី​ភាព​ប្រសើរ​ឡើង​នៃ​ពលរដ្ឋ​គ្រប់​សាសន៍ ដែល​ហៅ​កាត់​ថា NAACP លោក Cornell Brooks ប្រធាន​ប៉ូលិស​ពី​ក្រុង​ផ្សេងៗ សកម្មជន​ចលនា​ដើម្បី​ជីវិត​ពលរដ្ឋ​អាមេរិកាំង​ស្បែក​ខ្មៅ​ដែល​ហៅ​ជា​ភាសា​អង់គ្លេស​ថា Black Lives Matter និង​មេដឹកនាំ​សាសនា​ជា​ច្រើន​ទៀត។

លោក​ប្រធានាធិបតី​បាន​និយាយ​ថា លោក​ចង់​នាំ​អ្នក​ទាំង​អស់​ដែល​មាន​ទស្សនៈ​ផ្សេងៗ​គ្នា​នេះ ឲ្យ​មក​ស្តាប់ និង​ផ្តោះប្តូរ​យោបល់​គ្នា​ទៅ​វិញ​ទៅ​មក៕

XS
SM
MD
LG