ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាមេរិក​ប្រារព្ធ​ថ្ងៃ​បុណ្យ​ឯករាជ្យ​ជាតិ


ក្រុម​តន្រ្តី Music Legend Barry Manilow ដែល​នឹង​សម្តែង​នៅ​ការ​ប្រគុំ​តន្រ្តី​ថ្ងៃ​បុណ្យ​ឯករាជ្យ​ជាតិ​ឆ្នាំ២០១៥ ហាត់​សម​នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៥។
ក្រុម​តន្រ្តី Music Legend Barry Manilow ដែល​នឹង​សម្តែង​នៅ​ការ​ប្រគុំ​តន្រ្តី​ថ្ងៃ​បុណ្យ​ឯករាជ្យ​ជាតិ​ឆ្នាំ២០១៥ ហាត់​សម​នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៥។

នៅ​ទូទាំង​ស.រ.អា. ​នៅ​ថ្ងៃ​សៅរ៍​នេះ​ ពលរដ្ឋ​អាមេរិកាំង​ប្រារព្ធ​ខួប​ឆ្នាំ​ទី​២៣៩​នៃ​ឯករាជ្យ​របស់​ប្រទេស​ពួកគេ​ពី​ប្រទេស​អង់គ្លេស​ដោយ​មាន​ការ​ដង្ហែក្បួន​ ការ​ធ្វើការ​ជួប​ជុំ​គ្នា​ដើម្បី​ញ៉ាំ​អាហារ ​ការ​អុជ​កាំជ្រួច​ និង​ការ​ប្រគុំ​តន្រ្តី។​

លោក​ប្រធានាធិបតី​ បារ៉ាក់ អូបាម៉ា​ បាន​ប្រសិទ្ធិពរ​ជូន​ពលរដ្ឋ​អាមេរិកាំង​ទាំងអស់​ នៅ​ថ្ងៃ​ទី​៤ ខែ​កក្កដា​នៅ​ក្នុង​សុន្ទរកថា​ប្រចាំ​សប្តាហ៍​របស់​លោក។ ​ថ្ងៃ​នេះ​ក៏​ជា​ថ្ងៃ​ខួប​កំណើត​ទី​១៧​របស់​នាង​ Malia ដែល​ជា​កូនស្រី​ច្បង​របស់​លោក​ប្រធានាធិបតី​ដែរ។​

លោក​អូបាម៉ា​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ចាត់ចែង «ការ​អាំង​សាច់​មួយ​នៅ​ក្នុង​ធ្លា​ខាង​ក្រោយ» សេតវិមាន​នៅ​ថ្ងៃ​សៅរ៍​នេះ​សម្រាប់​ពួក​យោធា​រាប់រយ​នាក់ ​និង​គ្រួសារ​របស់​ពួក​គេ។​

នៅ​ពេល​ជា​មួយ​គ្នានេះ​ ពីធី​ចូល​សញ្ជាតិ​មួយ​សម្រាប់​ពលរដ្ឋ​អាមេរិកាំង​ថ្មី​១០០នាក់​ដោយ​មាន​សុន្ទរកថា​សំខាន់​មួយ​របស់​លោក John Brennan នាយក​ទីភ្នាក់ងារ​ស៊ើបការ​សម្ងាត់​ CIA នឹង​ប្រព្រឹត្ត​ទៅ​នៅឯ Mount Vernon ដែលជា​លំនៅដ្ឋាន​មាន​ផ្ទៃដី​ធំ​របស់​លោក George Washington ប្រធានាធិបតី​ទី​មួយ​របស់​ស.រ.អា។ សិល្បករ​ដែល​ដើរ​តួ​ជា​លោក Washington និង​លោកស្រី​ Martha ជា​ភរិយា​លោក​ក៏​នឹង​មាន​វត្តមាន​នៅ​ក្នុង​ទី​នោះ​ដែរ។​

នឹង​មាន​ការ​ប្រគុំ​តន្ត្រី ​និង​ការ​អុជ​កាំជ្រួច​នៅ​ក្នុង​ទី​លាន​ National Mall ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​នៅ​យប់​ថ្ងៃ​សៅរ៍​នេះ។

កាល​ពី​ថ្ងៃទី​៤ ខែ​កក្កដា ​ឆ្នាំ១៧៧៦ អ្នក​តំណាង​ដែនដី​អាណានិគម​អាមេរិកាំង​ទាំង​១៣​បាន​អនុម័ត​ជា​ផ្លូវការ​សេចក្តី​ប្រកាស​ឯករាជ្យ​ដោយ​ប្រកាស​ការ​ផ្តាច់​ចំណង​ទាក់ទង​ជាមួយ​ប្រទេស​អង់គ្លេស៕

XS
SM
MD
LG