ការបោះឆ្នោតកំពុងតែដំណើរការស្ថិតនៅភាគត្បូងនៃរដ្ឋAlabama សហរដ្ឋអាមេរិក គឺជាការបោះឆ្នោតប្រកួតប្រជែងតំណែងព្រឹទ្ធសភាដ៏ស្វិតស្វាញមួយ រវាងបេក្ខជនខាងគណបក្សប្រជាធិបតេយ្យ លោក Doug Jones និងបេក្ខជនខាងគណបក្សសាធារណរដ្ឋលោក Ray Moore នៅស្របពេលមានការចោទប្រកាន់ពីសំណាក់ស្ត្រីជាច្រើនទៅលើលោក Moore ពាក់ព័ន្ធនឹងការបៀតបៀនផ្លូវភេទអស់រយៈពេល៤ទសវត្សកន្លងមកនេះ កាលពីពេលពួកគេនៅជាយុវវ័យ ហើយលោក Moore ពេលនោះមានអាយុប្រហែលជាង៣០ឆ្នាំ។
ការបោះឆ្នោតពិសេសកាលពីថ្ងៃអង្គារ ត្រូវបានគេតាមដាននៅទូទាំងប្រទេស ដោយសារតែការបោះឆ្នោតនេះគឺជាការបង្ហាញពីសភាពាក់កណ្តាលអណាត្តិនៅក្នុងខែវិច្ឆិកាឆ្នាំក្រោយនេះ នឹងក្លាយទៅជាយ៉ាងណា ក៏ដូចជាការវាស់ស្ទង់ពីឥទ្ធិពលនយោបាយរបស់លោកប្រធានាធិបតី Donald Trump ផងដែរ។ លោក Trump បានតែងតាំងលោក Moore ជាអ្នកដែលច្រានចោលការចោទប្រកាន់ពីស្ត្រីទាំងនោះ និងបានប្រកាសថានឹងយកឈ្នះលោក Jones ដែលលោកហៅថាជាអាយ៉ង់របស់ពួកសមាជិកសភាខាងគណបក្សប្រជាធិបតេយ្យនៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន៕