ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក ត្រាំ និយាយ​វាយប្រហារ​ទៅ​លើ​សមាជិក​គណបក្ស​ប្រជាធិបតេយ្យ​ក្នុង​ការ​បោះឆ្នោត​ព្រឹទ្ធសភា​រដ្ឋ Alabama ថា​ជា​អាយ៉ង​របស់​មេដឹកនាំ​គណបក្ស


លោក Roy Moore ថ្លែង​នៅ​ក្នុង​សន្និសីទ​កាសែត​មួយ​នៅ​ក្នុង​ក្រុង Birmingham រដ្ឋ Alabama កាលពី​ថ្ងៃទី១៦ ខែវិច្ឆិកា​ ឆ្នាំ២០១៧។
លោក Roy Moore ថ្លែង​នៅ​ក្នុង​សន្និសីទ​កាសែត​មួយ​នៅ​ក្នុង​ក្រុង Birmingham រដ្ឋ Alabama កាលពី​ថ្ងៃទី១៦ ខែវិច្ឆិកា​ ឆ្នាំ២០១៧។

ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ បាន​និយាយ​បន្តុះបង្អាប់ទៅ​លើ​ការ​បោះឆ្នោត​ជ្រើសរើស​សមាជិក​ព្រឹទ្ធសភា​ពិសេស​មួយ​សម្រាប់​រដ្ឋ Alabama ដោយ​លោក​បាន​និយាយ​វាយប្រហារ​លោក Doug Jones សមាជិក​គណបក្ស​ប្រជាធិបតេយ្យ ថា​ជា​តំណាងរាស្ត្រ​ម្នាក់​ដែល​នឹង​ក្លាយ​ជា​អាយ៉ង​របស់​ថ្នាក់​ដឹកនាំ​គណបក្ស ប្រសិន​បើ​លោក​ត្រូវ​បាន​បោះឆ្នោត​ជ្រើសរើស​ជា​សមាជិក​ព្រឹទ្ធសភា​នៅ​ខែ​ក្រោយនោះ។​

នៅ​ក្នុង​ប្រអប់​បញ្ចេញ​មតិ​លើ​បណ្តាញ​សង្គម Twitter លោក ត្រាំ មិន​បានលើក​ឡើង​ពី លោក Roy Moore ​បេក្ខជន​ដែល​ត្រូវ​បាន​ដោយ​តែងតាំង​ដោយគណបក្ស​សាធារណរដ្ឋ​ និង​ត្រូវ​បាន​ចោទប្រកាន់​ថា បាន​បំពាន​ផ្លូវភេទ​ក្មេងស្រី​ជំទង់​២​នាក់​កាល​ពី​៤ទសវត្សរ៍​មុន នៅ​ពេល​ដែល​លោក​នៅ​ជា​រដ្ឋអាជ្ញា​ម្នាក់​ក្នុង​វ័យ​៣០​ឆ្នាំ និង​បាន​ទាក់ទង​ក្មេងស្រី​ជំទង់​ផ្សេងទៀត​ នោះ​ទេ។

ប៉ុន្តែ​លោក ត្រាំ បាន​និយាយ​ថា លោក Jones ដែល​ជា​អតីត​រដ្ឋអាជ្ញា​សហព័ន្ធ​នឹង​ត្រូវ​សងគុណ​មេដឹកនាំ​កំពូល​ខាង​គណបក្ស​ប្រជាធិបតេយ្យ​២​នាក់​នៅ​ក្នុង​សភា គឺ​លោក​សមាជិក​ព្រឹទ្ធសភា Charles Schumer និង​លោកស្រី​សមាជិក​សភា Nancy Pelosi។

ការ​បោះឆ្នោត​ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី១២ ខែ​ធ្នូ ខាង​មុខ​នេះ គឺ​សម្រាប់​អាសនៈ​ដែល​នៅ​សល់​ពេល​៣​ឆ្នាំ​ ដែល​ជា​អតីត​អាសនៈ​ក្នុង​ព្រឹទ្ធសភា​របស់​លោក Jeff Sessions ដែល​បាន​លាលែង​ពី​តំណែង​កាល​ពី​ដើម​ឆ្នាំ​២០១៧ ដើម្បី​ចូលរួម​ជា​មួយ​គណៈរដ្ឋមន្ត្រី​របស់​លោក​ ត្រាំ ដោយ​កាន់​តំណែង​ជា​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ ដែល​ជា​តំណែង​កំពូល​ខាង​អនុវត្ត​ច្បាប់​នៅ​ក្នុង​សហរដ្ឋអាមេរិក៕

XS
SM
MD
LG