ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មន្ត្រី​ប៉ាឡេស្ទីន​ថា​ការវាយ​ប្រហារ​តាម​អាកាស​នៅ​ក្នុង​តំបន់​ហ្កាហ្សា​សម្លាប់​មនុស្ស ១៦នាក់


យានជំនិះមួយបានធ្វើដំណើរឆ្លងកាត់គំនរបាក់បែកនៃអគារដែលដួលរលំនៅទីក្រុង Khan Yunis នៅភាគខាងត្បូងតំបន់ហ្កហ្សា នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤។
យានជំនិះមួយបានធ្វើដំណើរឆ្លងកាត់គំនរបាក់បែកនៃអគារដែលដួលរលំនៅទីក្រុង Khan Yunis នៅភាគខាងត្បូងតំបន់ហ្កហ្សា នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤។

ការ​វាយ​ប្រហារ​តាម​អាកាស​របស់​អ៊ីស្រាអែល​បាន​សម្លាប់​មនុស្ស​១៦​នាក់​នៅ​ក្នុង​តំបន់ Gaza Strip កាលពី​ព្រឹក​ថ្ងៃ​ចន្ទ។ នេះ​បើ​តាម​ពួក​មន្ត្រី​ប៉ាឡេស្ទីន។ ហើយ​ការវាយ​ប្រ ហារ​នោះ​បាន​កំទិញហេដ្ឋារចនា​សម្ពន្ធ​សម្រាប់​បាញ់​គ្រាប់​រ៉ុក្កែត​និង​យោធា​របស់​ក្រុម Hezbollah​ចំនួន​២០​ទីកន្លែង នៅ​ក្នុង​ប្រទេស​លីបង់​ភាគ​ខាង​ត្បូង។ នេះ​បើ​កងទ័ព​អ៊ីស្រាអែល។

ការវាយ​ប្រហារ​តាម​អាកាស​នៅ​តំបន់​ហ្កាហ្សា​បាន​ត្រូវ​ចំ​ផ្ទះ​មួយ​ខ្នង​នៅ​ក្នុង​ជំរំ​ជន ភៀសខ្លួន Nuseirat ក្នុង​ហ្កាហ្សា​ភាគ​កណ្តាល ដោយ​បាន​សម្លាប់​មនុស្ស​យ៉ាង​តិច​ក៏ ១០​នាក់​និង​ធ្វើ​ឱ្យ​មនុស្ស​១៣​នាក់​ទៀត​រងរបួស។ មនុស្ស​៦​នាក់​បាន​ត្រូវ​សម្លាប់​នៅ​ក្នុង​ការវាយ​ប្រហារ​ទៅ​លើ​ផ្ទះ​មួយ​ខ្នង​នៅ​ទីក្រុង Gaza City។ នេះ​បើ​តាម​ក្រុម​អ្នក​ឆ្លើយតប​ដំបូង​ដែល​ប្រតិបត្តិការ​នៅ​ក្រោម​រដ្ឋាភិបាល​រៀបចំ​ចាត់ចែង​ដោយ​ក្រុម​ហាម៉ាស់​ដែល​បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មានAP។

អ្នក​ស្លាប់​ទាំង​នោះ​មាន​ស្ត្រី​៤​នាក់​និង​កូន​ក្មេង​២​នាក់។

ក្នុង​ខណៈ​នោះ​ដែរ យោធា​អ៊ីស្រាអែល​បាន​រាយការណ៍​ថា​បន្ទាប់ពី​សារ៉ែន​បាន​បន្លឺ​នៅ​ក្នុង​តំបន់ Upper Galileeមក ការវាយ​ប្រហារ​តាម​អាកាស​សង្ស័យ​២​កន្លែង​បាន​ត្រូវ​កំណត់​អត្តសញ្ញាណ​មកពី​លីបង់​ចូលក្នុង​ទឹកដី​អ៊ីស្រាអែល ហើយ​បាន​ធ្លាក់​ចូល​ក្នុង​តំបន់​មួយ​នៃ​ភាគ​ខាង​ជើង​តំបន់​Golan Heights។

កងទ័ព​អាកាស​អ៊ីស្រាអែល​បាន​វាយ​ប្រហារ«ទីតាំង​ហេដ្ឋា​រចនាសម្ពន្ធ​បាញ់​គ្រាប់​រ៉ុក្កែត​និង​យោធា​ចំនួន​២០​របស់​ក្រុមHezbollah ដែល​បាន​គំរាម​កំហែង​បន្ទាន់​ដល់​ជន​ស៊ីវិល​អ៊ីស្រាអែល»នៅ​ក្នុង​តំបន់ Jarmaqភាគ​ខាង​ត្បូង​ប្រទេស​លីបង់។

កាលពី​ព្រឹក​ថ្ងៃ​អាទិត្យ យោធា​អ៊ីស្រាអែល​បាន​និយាយ​ថាគ្រាប់​រ៉ុក្កែត​ប្រហែល​៤០ គ្រាប់​បាន​ត្រូវ​បាញ់​ចេញពី​ប្រទេស​លីបង់​ឆ្ពោះ​មក​តំបន់ Upper Galileeរបស់​អ៊ីស្រា អែល​និង​តំបន់ Golan Heights។

នាយក​រដ្ឋមន្ត្រី​អ៊ីស្រាអែល​លោកBenjamin Netanyahu បាន​និយាយ​កាលពី​ថ្ងៃ​អាទិត្យថា​ស្ថានភាព​នៅពេល​បច្ចុប្បន្ន​នេះ​នៅ​តាម​បណ្តោយ​ព្រំដែន​អ៊ីស្រាអែល​និង​លីបង់​ជាទីកន្លែង​ដែល​មនុស្ស​រាប់​ពាន់​នាក់​គ្មាន​ទីកន្លែង​រស់នៅ​នោះ មិន​មាន​ស្ថិរភាព​ទេ៕

XS
SM
MD
LG