ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មេបញ្ជាការ​ទ័ព​អាកាស​ដែល​ប្រកាស​ប្រឆាំង​ការ​ប្រកាន់​ពូជសាសន៍​ជា​អ្នក​មាន​អាជីព​ខាង​យោ​ធា​យូរ​មក​​ហើយ


រូបឯកសារ៖ ក្រុម​បាតុករ​ស្រែក​ប្រឆាំង​នឹង​ការ​ស្អប់​ខ្ពើម​​ និង​រើសអើង​ពូជសាសន៍ បន្ទាប់​ពី​មាន​ការ​ដើរ​ក្បួន​ធំ​មួយ​របស់​ពួក​ស្បែក​ស​ នៅ​ក្រុង Charlottesville រដ្ឋ Virginia និង​នៅ​ក្រុង Los Angeles ក្នុង​រដ្ឋ California កាល​ពី​ខែ​សីហា។
រូបឯកសារ៖ ក្រុម​បាតុករ​ស្រែក​ប្រឆាំង​នឹង​ការ​ស្អប់​ខ្ពើម​​ និង​រើសអើង​ពូជសាសន៍ បន្ទាប់​ពី​មាន​ការ​ដើរ​ក្បួន​ធំ​មួយ​របស់​ពួក​ស្បែក​ស​ នៅ​ក្រុង Charlottesville រដ្ឋ Virginia និង​នៅ​ក្រុង Los Angeles ក្នុង​រដ្ឋ California កាល​ពី​ខែ​សីហា។

លោក​ Jay Silveria​ ឧត្តមសេនីយ​ឯក​កង​ទ័ព​អាកាស​បាន​ថ្លែងសារ​ទៅ​កាន់​សិស្ស​នាយ​ទាហាន​នៅ​ឯបណ្ឌិត​សភា​កាល​ពី​ថ្ងៃ​សុក្រ​ថា ​ការ​ប្រកាន់​ពូជ​សាសន៍​នឹង​មិន​ត្រូវ​អត់​ឱនឲ្យ​បាន​ជា​ដាច់​ខាត។​ ពាក្យ​សម្តី​របស់​លោក​មាន​ទម្ងន់​យ៉ាង​ខ្លាំង។

លោក ​Silveriaបាន​ប្រមូល​ពួក​សិស្ស​នាយ​ទាហាន​និង​សមាជិក​កងទ័ពដើម្បី​ប្រកាស​ប្រឆាំង​ការ​ប្រកាន់​ពូជសាសន៍​បន្ទាប់​ពី​ឧបទ្ទវហេតុ​នៅ​ឯ​សាលា​ត្រៀម​របស់​បណ្ឌិត​សភា​ដែល​ពាក្យ​ប្រកាន់​ពូជសាសន៍​បាន​ត្រូវ​គេ​រក​ឃើញ​នៅ​ក្តារ​បិទ​សេចក្តី​ប្រកាស​នៅ​អន្តេវាសិកដ្ឋាន។

​លោក​បាន​ប្រាប់​សិស្ស​នាយ​ទាហាន​ថា ​ប្រសិន​បើ​ពួក​គេ​មិន​អាច​គោរព​មនុស្ស​ដទៃ​ទៀត ​ដូច្នេះ ​ពួក​គេគួរ​តែ​ចេញ​ពី​បណ្ឌិត​សភា​កងទ័ព​អាកាស​នេះ​ទៅ។​ នេះ​ជា​សារ​ដ៏​ខ្លាំង​មួយ ក៏ប៉ុន្តែ ​លោក​ឧត្តមសេនីយ​ Silveria​ បាន​គិត​ថា នេះ​ជា​ការ​សំខាន់​ដើម្បី​ឲ្យ​និស្សិត​របស់​លោក​បាន​ឮ។

​លោក​បាន​មាន​ប្រសាសន៍​ថា៖ «វា​ជា​អំណាច​ដែល​យើង​មក​ពី​គ្រប់​ស្រទាប់​វណ្ណៈ​ទាំង​អស់ ​ដែល​យើង​មក​ពីផ្នែក​នានា​របស់​ប្រទេស​នេះ ​ដែល​យើង​មក​ពី​គ្រប់​ជាតិ​សាសន៍​ទាំង​អស់ ​ដែល​យើង​មកពី​គ្រប់​វណ្ណៈ ​គ្រប់​យេនឌ័រ ​ដែល​ធ្វើ​ឲ្យ​យើង​ទាំង​អស់​គ្នា​បាន​ទទួល​ការអប់​រំ​នៅ​ទីនេះ‍។ អំណាច​នៃ​ភាព​ចម្រុះ​ជាតិ​សាសន៍​ទាំង​នេះ ​ធ្វើ​ឲ្យ​យើង​មាន​អំណាច​កាន់​តែ​ខ្លាំង​ឡើង‍»។

លោក​ Silveria​ បាន​កាន់​ដំណែង​ជា​អ្នក​មើល​ការ​ខុស​ត្រូវ​សាលា​នោះ​ទើបតែ​កាល​ពី​ខែ​មុន ​ហើយ​លោក​ David Goldfein​ នាយអគ្គ​សេនាធិការ​កងទ័ព​អាកាស​បាន​និយាយ​នៅ​ឯ​ពិធី​តែង​តាំង​លោក​ Silveria​ ថា ​លោក​គិតថា ​គ្មាន​មនុស្ស​ណា​កាន់​កាប់​ការងារ​នេះ​ប្រសើរ​ជាង​លោក​ Silveria ​ទៀតទេ៕

XS
SM
MD
LG