ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អង្គការ​ផ្តល់​ជំនួយ​ក្នុង​ប្រទេស​កូរ៉េ​ខាង​ជើង​មាន​ការ​លំបាក​នៅ​ពេល​មាន​ការ​តាន​តឹង​នុយក្លេអ៊ែរ


បុរស​ម្នាក់​មើល​កម្មវិធី​ព័ត៌មាន​ទូរទស្សន៍​ដែល​បង្ហាញ​ពី​ការ​បាញ់​មីស៊ីល Pukguksong-2 និង​មេដឹកនាំ Kim Jong Un នៅ​ស្ថានីយ​រថភ្លើង​សេអ៊ូល ក្នុង​ក្រុង​សេអ៊ូល ប្រទេស​កូរ៉េ​ខាង​ត្បូង កាលពី​ថ្ងៃទី១៣​ ខែកុម្ភៈ ឆ្នាំ២០១៧។
បុរស​ម្នាក់​មើល​កម្មវិធី​ព័ត៌មាន​ទូរទស្សន៍​ដែល​បង្ហាញ​ពី​ការ​បាញ់​មីស៊ីល Pukguksong-2 និង​មេដឹកនាំ Kim Jong Un នៅ​ស្ថានីយ​រថភ្លើង​សេអ៊ូល ក្នុង​ក្រុង​សេអ៊ូល ប្រទេស​កូរ៉េ​ខាង​ត្បូង កាលពី​ថ្ងៃទី១៣​ ខែកុម្ភៈ ឆ្នាំ២០១៧។

ការ​ដាក់​ទណ្ឌកម្ម​អន្តរជាតិ​កាល​ពី​ពេល​ថ្មីៗ​នេះ ដែល​មាន​គោល​បំណង​ទប់​ស្កាត់​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ​របស់​ប្រទេស​កូរ៉េ​ខាង​ជើងកំពុង​ធ្វើ​ឲ្យ​មាន​ការ​លំបាក​ដល់​ការ​ខំ​ប្រឹង​ប្រែង​ខាង​ជំនួយ​មនុស្ស​ធម៌​ដើម្បី​ជួយ​សង្គ្រោះជីវិត​មនុស្ស​រាប់​លាននាក់​ដែល​ត្រូវ​ការ​ជំនួយ ​នេះ​តាម​ការ​បញ្ជាក់​របស់​បុគ្គលិក​ផ្តល់​ជំនួយ​ជា​ច្រើន។

​ដោយ​កូរ៉េ​ខាង​ជើង​នៅ​តែ​ប្រកាន់​ខ្ជាប់​ការ​អភិវឌ្ឍ​ឃ្លាំង​អាវុធ​នុយក្លែអ៊ែ ​ក្រុម​ប្រឹក្សា​សន្តិសុខ​របស់​អង្គការ​សហប្រជាជាតិ​រួម​ជាមួយ​សហរដ្ឋ​អាមេរិក​ និង​សម្ព័ន្ធមិត្ត​បាន​ដាក់​ទណ្ឌកម្ម​យ៉ាង​ខ្លាំង​ដើម្បី​ទប់​ស្កាត់​កុំ​ឲ្យ​កូរ៉េខាង​ជើង​អភិវឌ្ឍន៍​អាវុធ​នុយក្លេអ៊ែរ។ការ​ដាក់​ទណ្ឌកម្ម​នេះ​ជាពិសេស​ស្ថិត​នៅ​ក្រោម​សេចក្តី​សម្រេចចិត្ត​លេខ២២៧០ និង ២៣២១ ​ដែលអនុម័ត​កាល​ពី​ខែ​មិនា ​និង​ខែ​វិច្ឆិកា​ឆ្នាំ​២០១៦​ដែលមាន​គោល​បំណង​កាត់​ផ្តាច់​ប្រាក់​សម្រាប់​សកម្មភាព​នុយក្លេអ៊ែរ​ និង​យោធា​របស់​របប​នោះ។ សេចក្តី​សម្រេច​ចិត្ត​នោះ អំពាវនាវ​ដល់​រដ្ឋ​ជា​សមាជិក​ឲ្យ​កម្រិតការ​ធ្វើ​ពាណិជ្ជកម្ម​ខាង​ហិរញ្ញវត្ថុ​របស់​កូរ៉េ​ខាង​ជើង ​ហើយ​និង​បញ្ឈប់​ជំនួយ​បរទេស​ខ្លះ លើកលែង​ជំនួយ​នោះ​ចាំបាច់​សម្រាប់​ផ្នែក​មនុស្ស​ធម៌។

សេចក្តី​សម្រេចចិត្ត​លេខ២៣២១ ​ចែងថា «វិធានការ​ទាំង​នោះ​ធ្វើ​ឡើង​តាម​សេចក្តី​សម្រេចចិត្ត​នេះ មិន​មាន​គោលបំណង​ធ្វើ​ឲ្យ​មាន​ផលវិបាកខាងមនុស្ស​ធម៌​សម្រាប់​ពលរដ្ឋ​ស៊ីវិល​របស់​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កូរ៉េ​ទេ‍»។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ​អង្គការ​អន្តរជាតិ និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​ចំនួន ​បាន​និយាយ​ថា ​ការ​ដាក់​ទណ្ឌកម្ម​នោះ ​បណ្តាល​ឲ្យ​មាន​ឧបសគ្គ​យ៉ាង​ខ្លាំង​នៅពេលធ្វើ​សកម្មភាព​របស់​ខ្លួន​នៅ​ក្នុង​រដ្ឋ​កុម្មុយនិស្ត​នេះ​ដែល​ត្រូវ​ការ​ជំនួយ ថ្វីបើ​សហគមន៍​អន្តរជាតិ​ខិតខំ​បន្ត​ជំនួយ​ក៏ដោយ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG