ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អង្គការ​មនុស្សធម៌​៖ ពួកគេ​អាច​ខ្វះ​លទ្ធភាព​ជួយ បើ​ការ​ឆ្លង​ជំងឺ​កូវីដ១៩ ក្នុង​ជំរំ​ជន​ភៀសខ្លួន Rohingya រីក​រាលដាល​កាន់តែ​ខ្លាំង


ក្រុម​ជំនួយ​មនុស្សធម៌​និយាយ​ថា ចំនួន​មនុស្ស​ច្រើន​កកកុញ​នៅក្នុង​ជំរុំជន​ភៀសខ្លួន​រ៉ូហ៊ីងយ៉ា​ធ្វើឲ្យ​មាន​ភាពងាយស្រួល​ក្នុង​ការឆ្លង​វីរុស​កូរ៉ូណា។

គិត​ត្រឹម​ថ្ងៃ​អាទិត្យ​ម្សិលមិញ មាន​ការ​ឆ្លង​ជំងឺ​កូវីដ១៩ ចំនួន ២៩ ករណី នៅ​ក្នុង​ជំរំ​ជន​ភៀសខ្លួន​ Rohingya ទាំង​នេះ ដែល​ក្នុង​នោះ​មាន​ម្នាក់​បាន​ស្លាប់​ដោយសារ​ជំងឺ​នេះ។

អង្គការ​ជំនួយ​មនុស្ស​ធម៌​នានា​ដែល​ធ្វើ​ប្រតិបត្តិការ​នៅ​ក្នុង​តំបន់​ភាគ​ខាង​ត្បូង​ប្រទេស​បង់ក្លាដេស បាន​បញ្ជាក់​ថា ប្រសិនបើ​មាន​ការ​ផ្ទុះ​ឡើង​នូវ​ការ​ឆ្លង​រាលដាល​ទ្រង់ទ្រាយ​ធំ​នៃ​ជំងឺ​កូវីដ១៩ នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​សប្ដាហ៍ ឬ​ប៉ុន្មាន​ខែ​ខាង​មុខ ពួកគេ​ប្រហែលជា​ប្រឈម​នឹង​ការ​ខ្វះ​បុគ្គលិក សម្ភារៈ​ផ្គត់ផ្គង់ និង​គ្រឿង​បរិក្ខា​ផ្សេងៗ​ទៀត ដែល​អាច​បង្ខំ​ឲ្យ​ពួកគេ​ផ្ដល់​សេវា​សុខភាព​ក្នុង​ចំនួន​មាន​កម្រិត និង​ត្រូវ​សម្រេច​ថា​តើ​អ្នក​ជំងឺ​ដែល​ឈឺ​ធ្ងន់​ណា​អាច​ទទួល​បាន​ការ​ព្យាបាល។

មាន​មនុស្ស​ជាង ៣ លាន​នាក់​រស់នៅ​ក្នុង​តំបន់ Cox's Bazar ដែល​ក្នុង​នោះ​មាន​ជាតិ​សាសន៍ Rohingya ប្រហែល ៨ សែន ៦ ម៉ឺន​នាក់ រស់នៅ​ក្នុង​ជំរំ​ដ៏​ណែនណាន់​តាន់តាប់។

គិត​ត្រឹម​ថ្ងៃ​អាទិត្យ​ម្សិលមិញ មាន​ការ​ឆ្លង​ជំងឺ​កូវីដ១៩ ចំនួន ២៩ ករណី នៅ​ក្នុង​ជំរំ​ជន​ភៀសខ្លួន​ Rohingya ទាំង​នេះ ដែល​ក្នុង​នោះ​មាន​ម្នាក់​បាន​ស្លាប់​ដោយសារ​ជំងឺ​នេះ។

ប៉ុន្តែ ក្រុម​គ្រូពេទ្យ​បាន​ទទួល​ស្គាល់​ថា សមត្ថភាព​ធ្វើ​តេស្ត​រក​ជំងឺ​នេះ​មាន​កំណត់ និង​កំពុង​ត្រៀម​លក្ខណៈ​សម្រាប់​ការ​ឆ្លង​រាលដាល​ទ្រង់ទ្រាយ​ធំ។

ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ ក្រុម​អង្គការ​ជំនួយ​មនុស្ស​ធម៌​បាន​បើក​មណ្ឌល​ដាក់​អ្នក​ជំងឺ​នៅ​ដាច់​ដោយ​ឡែក និង​ព្យាបាល​អ្នក​ជំងឺ​កូវីដ១៩ នៅ​ក្នុង​ជំរំ​ជន​ភៀស​ខ្លួន Rohingya និង​នៅ​ក្នុង​សហគមន៍​ក្បែរៗ​នោះ និង​សង្ឃឹម​ថា​នឹង​អាច​បន្ថែម​មណ្ឌល​ដូច​នេះ​ចំនួន ៧ កន្លែង​ទៀត នៅ​ត្រឹម​ខែ​កក្កដា​ខាង​មុខ ដោយ​មាន​គ្រែ​ពេទ្យ​សរុប​ចំនួន ១.១៣០ គ្រែ៕

តួលេខនៃករណីឆ្លងជំងឺកូវីដ១៩

XS
SM
MD
LG