ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ជន​ភៀសខ្លួន​​រ៉ូហ៊ីងយ៉ាដំបូង​ស្លាប់​ដោយ​កូវីដ១៩​នៅ​បង់ក្លាដែស


រូបឯកសារ៖ សន្តិសុខនិយាយទៅកាន់មនុស្សពីរនាក់នៅជំំរំ Cox's Bazar ក្នុងប្រទេសបង់ក្លាដេស កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០។

ប្រទេស​បង់ក្លាដែស​កាល​ពី​ថ្ងៃអង្គារ​បាន​រាយការណ៍​អំពី​ករណី​ស្លាប់​ដំបូង​ពី​ជំងឺ​កូវីដ​១៩​នៃ​ជន​ភៀស​ខ្លួនរ៉ូហ៊ីងយ៉ា (Rohingya) ដែល​ស្ថិត​ក្នុង​ចំណោម​ជនភៀស​ខ្លួនរ៉ូហ៊ីងយ៉ារាប់​លាន​នាក់​ដែល​កំពុង​រស់​នៅ​ក្នុង​ជំរំ​ជន​ភៀស​ខ្លួន​ដ៏​ណែនណាន់​តាន់​តាប់​របស់​ប្រទេស​នេះ។

មន្ត្រី​សុខាភិបាល​បង់ក្លាដែស​ថ្លែង​ប្រាប់​អ្នក​កាសែត​ថា អ្នក​ស្លាប់​នោះ គឺ​បុរស​អាយុ​៧១​ឆ្នាំ​ម្នាក់​ដែល​បាន​ស្លាប់​កាល​ពី​ថ្ងៃ​សៅរ៍​សប្តាហ៍​មុន​នៅ​កន្លែង​ដាក់​ឲ្យ​នៅ​ដោយ​ឡែក​មួយ​កន្លែង​នៅ​ទី​ប្រជុំជន Cox’s Bazar។ លោក​ស្ថិត​នៅ​ក្នុង​ចំណោម​ជនរ៉ូហ៊ីងយ៉ា ២៩​នាក់​ដែល​ត្រូវបាន​គេ​ធ្វើ​តេស្ត​ឃើញ​វិជ្ជមាន​ថា​មាន​វិរុស​ដែល​បង្ក​ជំងឺ​កូវីដ១៩ ក្នុង​ប៉ុន្មាន​សប្តាហ៍​នេះ។​

រដ្ឋាភិបាល​បង់ក្លាដែស​និង​អង្គការ​មនុស្ស​ធម៌​អន្តរជាតិ​បាន​បង្កើត​កន្លែង​ដាក់​ឲ្យ​នៅ​ដោយ​ឡែក​ក្នុង​ជំរំដែល​មាន​ជន​ភៀស​ខ្លួន​រហូត ៧០០.០០០​នាក់ ដើម្បី​ព្យាបាល​អ្នក​ជំងឺ​កូវីដ១៩។ ពួក​គេ​បាន​ព្រមាន​កន្លង​មក​ថា កូវីដ១៩​អាច​ឆ្លង​យ៉ាង​លឿន​នៅ​ក្នុង​ជំរំ​ដែល​មាន​ជន​ភៀស​ខ្លួន​រស់​នៅ​គៀក​គ្នា​និង​ពិបាក​រក្សា​គម្លាត​ពី​គ្នា៕​

តួលេខនៃករណីឆ្លងជំងឺកូវីដ១៩

XS
SM
MD
LG