អត្រាគ្មានការងារធ្វើក្នុងប្រទេសតួកគីបានកើនដល់កម្រិតខ្ពស់ក្នុងរយៈពេលជិត១០ឆ្នាំមកនេះ ដោយនាំមកនូវដំណឹងអាក្រក់អំពីសេដ្ឋកិច្ចសម្រាប់លោកប្រធានាធិបតី រេស៊ីប តាយីព អឺដូហ្គាន់ (Recep Tayyip Erdogan) នៅមុនពេលការបោះឆ្នោតក្នុងប្រទេស។
បើតាមតួលេខដែលបានចេញផ្សាយកាលពីថ្ងៃសុក្របានបញ្ជាក់ថា ភាពអត់ការងារធ្វើក្នុងប្រទេសតួកគីបានកើនឡើងដល់ ១៣.៥ ភាគរយ ដែលជាតួលេខខ្ពស់បំផុតចាប់តាំងពីឆ្នាំ២០១០។ ចំនួនមនុស្សអត់ការងារធ្វើមានរហូតដល់ទៅ៤.៣លាននាក់។
តួលេខនៃអ្នកអត់ការងារធ្វើ គឺជាដំណឹងអាក្រក់ផ្នែកសេដ្ឋកិច្ចជាមួយនឹងការកំណើនអតិផរណា និងការអន់ថយផ្នែកសេដ្ឋកិច្ចក្នុងប្រទេស។
លោក អឺដូហ្គាន់ កំពុងដឹកនាំយុទ្ធនាការគណបក្ស AK party របស់លោក ដើម្បីគ្រប់គ្រងឲ្យបាននៅក្នុងទីក្រុងស្ទើរតែទាំងអស់របស់ប្រទេសតួកគី។
ទោះជាយ៉ាងណាក៏ដោយ ព័ត៌មានអាក្រក់អំពីបញ្ហាសេដ្ឋកិច្ច ការបោះឆ្នោតនៅថ្ងៃទី៣១ ខែមីនា គឺជាការប្រកួតប្រជែងដ៏ស្វិតស្វាញ។ សម្រាប់លោក អឺដូហ្គាន់ មិនដែលចាញ់ឆ្នោតនោះ វិធីជោគជ័យដែលលោកប្រើគឺការបំបាត់សំឡេងក្រុមអ្នករិះគន់ដែលចោទប្រកាន់លោកថាគ្រប់គ្រងប្រទេសបែបផ្តាច់ការនិយម៕