ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តួកគី​រិះគន់​ការ​ទាមទារ​របស់​អាមេរិក​ឲ្យ​រក្សា​សុវត្ថិភាព​ដល់​ពួក​ឃឺដ​ក្នុង​ប្រទេស ​ស៊ីរី


ប្រធានាធិបតី​តួកគី លោក Recep Tayyip Erdogan បាន​ថ្លែង​ទៅកាន់ក្រុមអ្នកសារព័ត៌មានកាល​ពី​ថ្ងៃ​អង្គារ ទី០៨ ខែមករា ឆ្នាំ២០១៨។ 
ប្រធានាធិបតី​តួកគី លោក Recep Tayyip Erdogan បាន​ថ្លែង​ទៅកាន់ក្រុមអ្នកសារព័ត៌មានកាល​ពី​ថ្ងៃ​អង្គារ ទី០៨ ខែមករា ឆ្នាំ២០១៨។ 

ប្រទេសតួកគីបាន​បដិសេធ​មិន​ព្រម​សន្យា​នឹង​សហរដ្ឋអាមេរិក​ថា រដ្ឋាភិបាល​ក្រុង អង់ការ៉ា នឹង​ធានា​ដល់​សុវត្ថិភាព​របស់​ក្រុម​សកម្មប្រយុទ្ធ​ដែល​គេ​ស្គាល់​ថា YPG នោះ​ទេ។

ប្រធានាធិបតី​តួកគី លោក Recep Tayyip Erdogan បាន​ថ្លែង​កាល​ពី​ថ្ងៃ​អង្គារ​ថា ទីប្រឹក្សា​សន្តិសុខ​ជាតិ​របស់​អាមេរិក លោក John Bolton បាន​ «សាង​កំហុស​ដ៏​ធំ​មួយ‍» ក្នុង​ការ​ទាមទារឲ្យ​រដ្ឋាភិបាល​ក្រុង អង់ការ៉ា ធានា​ដល់​សុវត្ថិភាព​ពួក​អ្នក​ប្រយុទ្ធ​ឃឺដ នៅ​ប៉ែក​ឥសាន្ត​នៃ​ប្រទេស​ ស៊ីរី មុន​នឹង​សហរដ្ឋអាមេរិក​ដក​កងទ័ព​របស់​ខ្លួន​ចេញ​ពី​ប្រទេសស៊ីរី។

ដោយ​និយាយ​រិះគន់​ការ​លើកឡើង​របស់​លោក Boltonដែល​បាន​ថ្លែង​កាល​ពី​ដើម​សប្តាហ៍​នេះ លោក Erdogan ត្រូវ​បាន​គេ​ស្រង់​សម្តី​ថា នឹង​គ្មាន​ការ​លើកលែង​នៅ​ក្នុង​ប្រតិបត្តិការ​របស់​រដ្ឋាភិបាល​ក្រុង ​អង់ការ៉ា ប្រឆាំង​នឹង​ក្រុម ដែល​មេដឹកនាំ​តួកគី​រូប​នេះ ចាត់ទុក​ថា​ជា​ ក្រុម​ភេរវកម្ម​នៅ​ក្នុង​ប្រទេស ស៊ីរី នោះ​ទេ។

ប្រទេសតួកគីបាន​បដិសេធ​មិន​ព្រម​សន្យា​នឹង​សហរដ្ឋអាមេរិក​ថា រដ្ឋាភិបាល​ក្រុង អង់ការ៉ា នឹង​ធានា​ដល់​សុវត្ថិភាព​របស់​ក្រុម​សកម្មប្រយុទ្ធ​ដែល​គេ​ស្គាល់​ថា YPG នោះ​ទេ។

លោក Erdogan បាន​ធ្វើ​អត្ថាធិប្បាយ​យ៉ាង​ដូច្នេះ បន្ទាប់​ពី​លោក Bolton ធ្វើ​ទស្សនកិច្ច​ទៅ​កាន់​ទីក្រុង អង់ការ៉ា ដើម្បី​ពិភាក្សា​ជាមួយ​នឹង​មន្ត្រី​រដ្ឋាភិបាល។ លោក Erdogan មិន​បាន​ជួប​ជាមួយ​នឹង​លោក Bolton ឡើយ។ ចំណែក​ឯ​លោក Bolton វិញ បាន​ជួប​ជាមួយ​នឹង​ក្រុម​មន្ត្រី​នានា ដែល​រួម​មាន​ទាំង​អ្នក​នាំ​ពាក្យ​ប្រធានាធិបតី លោក Ibrahim Kalin និង​រដ្ឋមន្ត្រី​ការពារ​ប្រទេស លោក Hulusi Akar។

អ្នក​នាំពាក្យ​ប្រធានាធិបតី​រូប​នោះ​បាន​ថ្លែង​ប្រាប់​អ្នកកាសែត​ថា «​មិន​គួរ​មាន​នរណា​ម្នាក់​រំពឹង​ថា តួកគី​នឹង​ផ្តល់​ការ​ធានា​សុវត្ថិភាព​ដល់​ក្រុម​ភេរវកម្ម​នោះ​ឡើយ‍»៕

XS
SM
MD
LG