ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រធានាធិបតី​តួកគីឲ្យ​លោក ​Nicolas Maduro ​ប្រធានាធិបតី​វេណេស៊ុយអេឡា​កាន់​ជំហរ​រឹង​មាំ​


រូបឯកសារ៖ ប្រធានាធិបតី​វេណេស៊ុយអេឡា Nicolas Maduro (ស្ដាំ) ចាប់​ដៃ​លោក Recep Tayyip Erdogan ប្រធានាធិបតី​តួកគី កាល​ពី​ខែ​ធ្នូ ២០១៨ នៅ​ទីក្រុង​ការ៉ាកាស​ ប្រទេស​​វេណេស៊ុយអេឡា។

លោក​ Recep Tayyip Erdogan ​ប្រធានាធិបតី​ប្រទេស​តួកគី​ណែនាំ​ឲ្យ​លោក Nicolas Maduro​ ប្រធានាធិបតី​កាន់​អំណាច​នៅ​ប្រទេសវេណេស៊ុយអេឡា​យូរ​មក​ហើយ​នោះ កាន់​ជំហរ​រឹងមាំ​ក្នុង​ការ​ប្រឈម​នឹង​ការ​អំពាវនាវ​របស់​ជាតិ​និង​អន្តរជាតិ​ឲ្យ​លោក​ឱ្យ​ចុះ​ចេញ​ពី​តំណែង​នៅ​ពេល​កំពុង​មាន​វិបត្តិ​នយោបាយ។

គូ​ប្រជែង​របស់​លោក​ Maduro ​បាន​ចោទ​ប្រកាន់​លោក​ពី​បទ​ធ្វើ​ឱ្យ​ប៉ះ​ពាល់​ដល់​លទ្ធិ​ប្រជា​ធិបតេយ្យ​ ហើយ​ថា​ ការ​ដឹកនាំ​របស់​លោក​បាន​នាំ​ឲ្យ​មាន​កំណើន​អតិផរណា​ខ្ពស់​ ​សេដ្ឋកិច្ច​ធ្លាក់​ចុះ​ និង​ការ​ខ្វះ​ខាត​ទំនិញ​សំខាន់ៗ​ជា​ទូទៅ។ ​

លោក ​Erdogan ​បាន​និយាយ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ថា ​លោក​មាន​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​ចំពោះ​ការ​សម្រេច​ចិត្ត​របស់​ប្រធានាធិបតី​អាមេរិក​លោក​ ដូណាល់ ត្រាំ ​ក្នុង​ការ​ទទួល​ស្គាល់​លោក ​Juan Guaido ​មេដឹកនាំ​ប្រឆាំង​នៅ​ប្រទេស​វេណេស៊ុយអេឡាធ្វើ​ជា​ប្រធានាធិបតី​អន្តរកាល។​

ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​សេចក្តី​ប្រកាស​របស់​លោក ដូណាល់ ត្រាំ ​លោក ​Maduro ​បាន​និយាយ​កាល​ពី​ថ្ងៃ​ពុធ​ថា ​លោក​បាន​បញ្ចប់​ទំនាក់​ទំនង​ការទូត​ជាមួយ​សហ​រដ្ឋ​អាមេរិក​ ហើយ​បាន​ឱ្យ​អ្នក​ការទូត​អាមេរិក​ចាក​ចេញ​ពី​ប្រទេស​នេះ​ក្នុង​រយៈ​ពេល​៧២​ម៉ោង។ ​

លោក ​Mike Pompeo ​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​អាមេរិក​បាន​និយាយ​ថា ​លោក​ Maduro មិន​មាន​សិទ្ធិ​អំណាច​ធ្វើ​ដូច្នេះ​ទេ៕

XS
SM
MD
LG