ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​ទស្សន៍ទាយ៖ អ្នក​ស្លាប់​ដោយសារ​ជំងឺ​កូវីដ១៩ ត្រឹម​ថ្ងៃ​ទី ១ ខែ​មករា​ខាង​មុខ​នឹង​មាន​ជាង ៤១០.០០០ នាក់


រូបឯកសារ៖ ក្រុម​គ្រូពេទ្យ​​ពាក់​ឧបករណ៍​ការពារ​ខ្លួនដើម្បី​ការពារ​ពី​ជំងឺ​កូវីដ១៩ ក្នុង​អំឡុងពេល​ទទួល​យក​សាកសព​មួយ​ដែល​​រុំជិត​ដោយប្លាស្ទិក​ ដែល​ត្រូវ​បាន​ដឹកជញ្ជូន​តាម​រថយន្ដ​ ទៅ​កាន់​មន្ទីរពេទ្យ Brooklyn ក្នុង​ទីក្រុង​ញូវយ៉ក ថ្ងៃ​ទី ៣១ ខែមីនា ឆ្នាំ ២០២០។
រូបឯកសារ៖ ក្រុម​គ្រូពេទ្យ​​ពាក់​ឧបករណ៍​ការពារ​ខ្លួនដើម្បី​ការពារ​ពី​ជំងឺ​កូវីដ១៩ ក្នុង​អំឡុងពេល​ទទួល​យក​សាកសព​មួយ​ដែល​​រុំជិត​ដោយប្លាស្ទិក​ ដែល​ត្រូវ​បាន​ដឹកជញ្ជូន​តាម​រថយន្ដ​ ទៅ​កាន់​មន្ទីរពេទ្យ Brooklyn ក្នុង​ទីក្រុង​ញូវយ៉ក ថ្ងៃ​ទី ៣១ ខែមីនា ឆ្នាំ ២០២០។

ពលរដ្ឋ​អាមេរិកាំង​ជាង ៤១០.០០០ នាក់ អាច​ស្លាប់​ដោយសារ​ជំងឺ​កូវីដ១៩ នៅ​ត្រឹម​ថ្ងៃ​ទី ១ ខែ​មករា ឆ្នាំ ២០២១ ខាង​មុខ។ នេះ​បើ​យោង​តាម​គំរូ​ព្យាករណ៍​ចុងក្រោយ​បង្អស់​របស់​វិទ្យាស្ថាន​វាស់វែង និង​វាយតម្លៃ​សុខាភិបាល​នៃ​សាកលវិទ្យាល័យ Washington។

គិត​ត្រឹម​ថ្ងៃ​អាទិត្យ​នេះ សហរដ្ឋ​អាមេរិក​មាន​ពលរដ្ឋ​ដែល​ស្លាប់​ដោយសារ​ជំងឺ​កូវីដ១៩ ជាង ១៨៨.៥០០ នាក់ និង​ពលរដ្ឋ​ដែល​ឆ្លង​ជំងឺ​នេះ​ជាង ៦ លាន ២ សែន ៤ ម៉ឺន​នាក់។ នេះ​បើ​យោង​តាម​ទិន្នន័យ​របស់​សាកលវិទ្យាល័យ Johns Hopkins។

ប្រសិនបើ​គំរូ​ព្យាករណ៍​របស់​វិទ្យាស្ថាន​វាស់វែង និង​វាយតម្លៃ​សុខាភិបាល​នៃ​សាកលវិទ្យាល័យ Washington ដែល​បាន​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​សុក្រ​ពិតជា​ត្រឹមត្រូវ​មែន​នោះ នោះ​មាន​ន័យ​ថា នឹង​មាន​អ្នក​ស្លាប់​ដោយសារ​ជំងឺ​កូវីដ១៩ ចំនួន​ប្រហែល ២២២.០០០ នាក់​បន្ថែម​ទៀត​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​ក្នុង​រយៈពេល ៣ ខែ កន្លះ​ខាង​មុខ។

វិទ្យាស្ថាន​វាស់វែង និង​វាយតម្លៃ​សុខាភិបាល​នៃ​សាកលវិទ្យាល័យ Washington បាន​បញ្ជាក់​នៅ​ក្នុង​ព័ត៌មាន​ថ្មី​ចុងក្រោយ​សម្រាប់​ការ​ទស្សន៍ទាយ​ជា​ប្រចាំ​របស់​ខ្លួន​ថា៖ «យើង​រំពឹង​ថា អត្រា​ស្លាប់​ប្រចាំ​ថ្ងៃ [ដោយសារ​ជំងឺ​កូវីដ១៩] នៅ​ក្នុង​សហរដ្ឋ​អាមេរិក នឹង​កើន​ដល់​ជិត ៣ ពាន់​នាក់ ក្នុង​មួយ​ថ្ងៃ​នៅ​ត្រឹម​ខែ​ធ្នូ​ខាង​មុខ។ មូលហេតុ​គឺ​ដោយសារ​ការ​ផ្លាស់ប្ដូរ​រដូវកាល និង​ការ​ធ្លាក់ចុះ​នូវ​ការ​ប្រយ័ត្នប្រយែង​របស់​សាធារណជន»។

កាល​ពី​លើក​មុន វិទ្យាស្ថាន​នេះ​បាន​ទស្សន៍ទាយ​ថា ចំនួន​អ្នក​ស្លាប់​ដោយសារ​ជំងឺ​កូវីដ១៩ នៅ​ត្រឹម​ថ្ងៃ​ទី ១ ខែ​ធ្នូ​ខាង​មុខ​មាន​ចំនួន ៣១៧.៦៩៧។

ប៉ុន្តែ អ្នក​ស្រាវជ្រាវ​នៃ​វិទ្យាស្ថាន​នេះ​បាន​និយាយ​ថា ប្រសិនបើ​មនុស្ស​ទូទៅ​ពាក់​ម៉ាស់ ចំនួន​អ្នក​ស្លាប់​ដែល​បាន​ទស្សន៍ទាយ​ក្នុង​ចំនួន ២២២.០០០ ខាង​លើ អាច​ធ្លាក់ចុះ​បាន​ពាក់​កណ្ដាល។ ផ្ទុយ​មក​វិញ ប្រសិនបើ​ការ​ដាក់​កំហិត​នានា​ត្រូវ​បាន​បន្ធូរបន្ថយ នោះ​ចំនួន​អ្នក​ស្លាប់​អាចមាន​ច្រើន​ខ្លាំង​ជាង​ការ​រំពឹងទុក គិត​ត្រឹម​ថ្ងៃ​ទី ១ ខែ​មករា ឆ្នាំ ២០២១ ខាង​មុខ៕

XS
SM
MD
LG